ព័ត៌មាន

បុរសម្នាក់ចងកក្នុងបន្ទប់រៀន ផ្អើល​ពេញវិទ្យាល័យ


នៅ​ព្រឹក​​ព្រលឹម​ថ្ងៃទី ០៥ ខែ​ធ្នូ ឆ្នាំ ២០០៨ ម៉ោង​ប្រហែល​ប្រាំពីរ ខ្ញុំ​បាន​ជិះកង់​​ទៅ​សាលា​រៀន​តាម​ទម្លាប់​របស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​។ ប៉ុន្តែ​ ខ្ញុំ​ស្រាប់​តែ​រន្ធត់​យ៉ាង​ខ្លាំង​ នៅ​ពេល​ខ្ញុំ​បាន​ឮ​ពាក្យ​សម្ដី​ពី​មាត់​មួយ​ ទៅ​មាត់​មួយ​ថា​៖ មាន​មនុស្ស​ចង​ក … ! មាន​មនុស្ស​ចង​ក… ! ក្រោយ​មក ខ្ញុំ​ក៏​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ថ្នាក់​របស់​ខ្ញុំ ស្រាប់​តែ​ឃើញ​មនុស្ស​ឈូឆរ កំពុង​ផ្អើល​មក​មើល​ព្រឹត្តិការណ៍​មួយ​ គឺ​មាន​មនុស្ស​ប្រុស​ម្នាក់​ចង​ក​ នៅ​ក្នុង​បន្ទប់​រៀន​ថ្នាក់​ទី​៨។ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ជិត​ថ្នាក់​នោះ​ ដើម្បី​បាន​ដឹង​រឿង​ពិត​។ ពេល​នោះ​ខ្ញុំ​ពិត​ជា​រន្ធត់​យ៉ាង​ខ្លាំង​ ព្រោះ​​បាន​ឃើញ​សព​មនុស្ស​ប្រុស​​ម្នាក់​កំពុង​ចង​ក​ នៅ​ក្នុង​ថ្នាក់​នោះ​មែន​។

បន្ទប់ដែលជនរងគ្រោះធ្វើអត្តឃាត (ព្រួញក្រហម)

បន្ទប់ដែលជនរងគ្រោះធ្វើអត្តឃាត (ព្រួញក្រហម)

តាម​ប្រភព​ព័ត៌​មាន​ ដែល​ខ្ញុំ​បាន​សាកសួរ គឺ​បុរស​នោះ​មាន​អាយុ​ប្រហែល​៥២​ឆ្នាំ ខ្ញុំ​មិន​បាន​ដឹង​ឈ្មោះ​ទេ​។ សិស្ស លោក​គ្រូ អ្នក​គ្រូ បាន​នាំ​គ្នា​មក​មើល​ព្រឹត្តិការណ៍​នោះ​យ៉ាង​កក​កុញ​។ រហូត​ដល់​ម៉ោង​ប្រហែល​ ៨​កន្លះ​ទើប​ឃើញ​មាន​សាច់​ញាតិ​ មក​រក​មើល​សាក​សព​នោះ​។ ខ្ញុំ​ក៏​បាន​ដឹង​ដំណឹង​មួយ​ទៀត គឺ​ប្រពន្ធ​របស់​សាក​សព​ មាន​មុខ​របរ​ជា​អ្នក​លក់​ នៅ​ក្នុង​ ផ្សារគីឡូម៉ែតលេខ៦ ។ ម៉ោង​ប្រហែល​៩ ទើប​ឃើញ​ឡាន​ដឹក​សព​មក​ដល់​។ ហើយ​ក្រោក​ពី​ធ្វើ​ពិធី​​ខ្លះ​រួច​មក​ គឺ​ម៉ោង​ប្រហែល​៩កន្លះ ឡាន​ដឹក​សព​ ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​ចេញ​ពី​វិទ្យាល័យ​ផុត​ទៅ​។
នេះ​គឺ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ ដែល​កើត​មាន​ឡើង​ជា​លើក​ទី​មួយ​ក្នុង​ វិទ្យាល័យ​ឫស្សីកែវ ។ ចំពោះ​សិស្ស​ ដែល​ត្រូវ​មក​រៀន​នៅ​បន្ទប់​ ដែល​ជនរង​គ្រោះ​ចង​ក​នោះ បាន​ផ្លាស់​ទៅ​រៀន​នៅ​សាល​ប្រជុំ​វិញ​។ នៅ​ជុំ​វិញ​រឿង​នេះ ខ្ញុំ​បានឮ​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន ​តែ​មិន​ដឹង​ថា​រឿង​ទាំង​នោះ​ពិត​ឬ​ មិន​ពិត​នោះ​ទេ​៕

Advertisements

5 thoughts on “បុរសម្នាក់ចងកក្នុងបន្ទប់រៀន ផ្អើល​ពេញវិទ្យាល័យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s