ពត៌មានកំសាន្ដ · ព័ត៌មាន

Sean Kingston នឹង​មក​សម្ដែង​នៅ​កម្ពុជា

តារា​ចម្រៀង​អាមេរិក​ដ៏ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​ៗគ្នា តាម​រយៈ​បទ​ចម្រៀង​ដំបូង​របស់គាត់​ ដែល​មាន​ចំណង​ជើងថា Beautiful Girl នឹង​មក​សម្ដែង​នៅ​ប្រទេស​កម្ពុជា​ នា​ឆ្នាំ​២០០៩​ខាង​មុខ​នេះ​ហើយ​។ គាត់​មាន​ឈ្មោះថា Sean Kingston។ គាត់​នឹង​មក​បង្ហាញខ្លួន និង​សម្ដែង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃសុក្រ ទី​០៦ ខែ​កុម្ភៈ ឆ្នាំ ២០០៩ នៅ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិជ​​​ នាទីក្រុង​ ភ្នំពេញ​។ កម្មវិធី​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា​ ស៊ី ធី អិន ដែល​ជា​ស្ថានីយ​ទូរទស្សន៍​នាំ​មុខ​គេ​ នៅ​កម្ពុជា​។ តារា​ចម្រៀង​Sean Kingston នឹង​ពាំ​នាំ​មក​នូវ​បទ​ចម្រៀង​ល្បី​ៗ​ របស់​គាត់​យក​មក​សម្ដែង​នា​ពេល​នោះ។ ចំពោះ​ព័ត៌មាន​ អំពី​តម្លៃ​សំបុត្រ​ ខាង​អ្នក​រៀប​ចំ​កម្មវិធី នឹង​ប្រកាស​ក្នុង​រយៈ​ពេល​ពីរ បី​សប្តាហ៍​ខាង​មុខ​នេះ​។ មាន​ព័ត៌​មាន​មួយ​បន្ថែម​ទៀត​ថា កម្មវិធី​នឹង​ពុំ​មាន​ចាក់​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍​ទេ​។ នេះ​ជា​​កិត្តិយស​មែន​ ដែល​តារាចម្រៀង​ដ៏ល្បី​នៅ​លើ​ពិភព​លោក មក​សម្ដែង​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ក៏​ចង់​ទស្សនា​នឹង​គេ​ដែរ តែ​ដល់​ឮថា​ ពុំ​មាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ មែន​ទែន​។ តើ​អ្នក​ទាំង​អស់​គ្នា​ គិត​ដូច​ខ្ញុំ​ទេ​?

មិត្ត​ខ្ញុំ​ · អនុស្សាវរីយ៍

ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និង​សារមន្ទីរជាតិ

នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០០៨នេះ គ្រប់​សិស្ស​ថ្នាក់​ទី​១១​មក​ពី​វិទ្យាល័យ​ទាំង​អស់​ ក្នុង​រាជធានីភ្នំពេញ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ទស្សនកិច្ច នៅ​ព្រះបរមរាជវាំង និង​សារមន្ទីរ​ជាតិ​។ ក្នុង​នោះ​ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​ ក៏​បាន​ចូល​រួមផងដែរ​​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​ប្រវត្តិខ្លះៗនៃព្រះបរម​រាជវាំង និង​សារមន្ទីរជាតិ​។ ខ្ញុំ​សូម​និយាយ​ត្រួស​ៗអំពី​ ព្រះបរម​រាជវាំង និង​សារមន្ទីរ​ជាតិ​។ ព្រះបរមរាជវាំង​ត្រូវ​បាន​កសាង​ឡើង​ចំនួន​ពីរ​លើក​ គឺ​លើក​ទី​មួយ ក្នុង​រជ្ជកាល​ព្រះបាទពញាយ៉ាត នា​ឆ្នាំ​១៤៣៤ និង​លើក​ទី​២ ក្នុង​រជ្ជកាល​ព្រះបាទនរោត្ដម នា​ឆ្នាំ​១៨៦៦​។ ព្រះបរមរាជវាំង​ ត្រូវ​បាន​រុះ​រើ​សាង​សង់​ជា​ថ្មី​នៅ​ឆ្នាំ​១៩១៣​ ក្នុង​រាជ្យ​ព្រះបាទនរោត្ដមសីហនុ​។ ព្រះបរមរាជ​វាំង​ មាន​ឈ្មោះ​ជា​ផ្លូវ​ការ ព្រះបរមរាជវាំង​ចតុមុខ​មង្គល ត្រូវ​បាន​គេ​សាង​សង់​បែរ​មុខ​ទៅ​ខាង​កើត​ មាន​កំពែង​ព័ទ្ធ​ជុំវិញ​ប្រវែង​១៧៧២​ម៉ែត មាន​ក្លោង​ទ្វារ​ចូល​ចំនួន​ប្រាំ។ នៅ​ក្នុង​ព្រះបរម​រាជវាំង មាន​ប្រាសាទ​ផ្សេងៗ​ទៀត​ ដែលមាន​ដូច​ជា​៖ ប្រាសាទទេវាវិច្ឆ័យ សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩១៣ – ១៩១៧ សម្ពោធ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ១៩១៩ ជា​ទីកន្លែង​សម្រាប់​ ធ្វើ​ពិធី​រាជាភិសេក​ព្រះមហាក្សត្រឡើង​សោយ​រាជ្យ​។ ប្រាសាទខេមរិន្ទ កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៧ – ១៩៣០ ជា​ទីកន្លែង​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស ឬ​បណ្ដា​ប្រមុខ​រដ្ឋ ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ប្រាសាទសហមេត្រី កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៥០ ពី​មុនជា​ព្រះរាជដំណាក់​របស់​ព្រះមហាក្សត្រីយានី… Continue reading ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និង​សារមន្ទីរជាតិ

ភាពយន្តកូរ៉េ

ម្ចាស់ស្នេហ៍ខ្ញុំ

ម្ចាស់ស្នេហ៍ខ្ញុំ (ភាសាអង់គ្លេស៖My Girl ភាសាកូរ៉េ៖마이걸) គឺ​ជា​ខ្សែ​ភាពយន្ត​ ដែល​ខ្ញុំ​គិត​ថា​ល្អ​មើល​ដែរ​។ វា​ត្រូវ​បាន​ចាក់​ផ្សាយ តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។ រឿង​មួយ​ គឺ​និយាយ​អំពីនារីម្នាក់ ដែល​មាន​កាយវិការ​ក្រមិចក្រមើម គួរ​ឲ្យ​ក្នាញ់​ ជា​មួយ​នឹង​តួអង្គ​ប្រុស​ជា​អ្នក​មាន​ម្នាក់​។ នេះ​ គឺ​ជា​បទចម្រៀង​ដ៏​ពីរោះ​មួយ​នៃ​រឿង​នេះ៖

ភាពយន្តកូរ៉េ

ជើងថ្មី មហាសំណាង

រឿង ជើងថ្មី មហាសំណាង (ភាសាអង់គ្លេស Super Rookie ភាសាកូរ៉េ 신입사원) ជា​ខ្សែ​ភាពយន្ត​ដ៏​ពេញ​និយម មួយ​របស់​កូរ៉េ ដែល​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ស៊ី ធី អិន​ យក​មក​ចាក់​ផ្សាយ​ផង​ដែរ​។ ខ្សែ​ភាព​យន្ត​មួយ​នេះ និយាយ​ពី​ជីវិត​របស់​យុវជន​ម្នាក់ ឈ្មោះ​ថា កាង ហូ ដោយ​គាត់​ដើរ​ស្វែង​រក​ការ​ងារ​ធ្វើ​។ ចុង​បញ្ចប់​គាត់​បាន​ចូល​ ធ្វើ​ការ​ក្នុង​គ្រប់​ហ៊ុន​មួយ​។ រឿង​ដ៏​ចម្លែក​នោះ​ គឺ គាត់​បាន​ចូល​ធ្វើ​ការ​នោះ ដោយ​សារ​តែ​ភាពរអាក់​រអួល​ របស់​កំព្យូទ័រ នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​។ ខាង​ក្រោម​នេះ ជា​បទ​ចម្រៀង​នៃ​រឿង​នេះ​៖

ពិសិដ្ឋ

JabbaWockeeZ ក្រុមរាំដ៏ល្បីនៅអាមេរិក

JabbaWockeeZ គឺ​ជា​ឈ្មោះ​ក្រុម​រាំចង្វាក់Hip Hop ​ដ៏​ល្បី​មួយ​នៅ​សហរដ្ឋអាមេរិក។ ក្រុមរាំ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ  Joe Larot, Kevin Brewer និង Phil Tayag។ តាំង​ពី​ពួក​គេ​បាន​បង្កើត​ក្រុម​នេះ ពួក​គេ​តែង​តែង​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ប្រកួត​ផ្សេងៗ។ ពួក​គេ​ក៏​ត្រូវ​បាន​គេ ហៅ​ទៅ​សម្ដែង​នៅ​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​។ នៅ​ក្នុង​ការរាំ ពួក​គេ​បញ្ចេញ​នូវ​បច្ចេក​ទេស​រាំ​ដ៏​រើស​រវើក ដែល​យើង​នឹក​ស្មាន​មិនដល់។ នៅ​ពេល​រាំ​ម្ដង​ៗ ពួក​គេ​រាំ​ស្រុះ​គ្នា​មែន​ទែន​។ លោក​អ្នក​អាច​វីដេអូ​ខាង​ក្រោម​នេះ​៖ សព្វ​ថ្ងៃ​ ភាព​ល្បី​ល្បាញ​ ក៏​នៅ​តែ​រន្ទឺ​នៅ​សហរដ្ឋអាមេរិក និង​នៅ​លើ​ពិភព​លោក​ផងដែរ ដោយ​សារ​សមត្ថភាព​ដ៏​ល្អ​ឥត​ខ្ចោះរបស់​ពួកគេ ក្នុង​បញ្ចេញ​កាយវិការ​រស់​រវើក ក្នុង​លក្ខណៈ​ជា​ការ​រាំ​ចង្វាក់Hip Hop៕

គំនិតខ្ញុំ

Internet = អន្តរបណ្ដាញ

ខ្ញុំ​ទើប​តែ​នឹក​ឃើញ​ថា ពាក្យ​អិនធឺណែត (Internet) គ្មាន​អ្នក​ណា​ម្នាក់​នាំ​គ្នា​ហៅ​តាម​ភាសា​ខ្មែរ​សោះ​។ ថ្មីៗនេះ ខ្ញុំ​នឹង​ទទួល​ពាក្យ​ថ្មី​មួយ​ពី​ហ្វីដែល មិត្ត​របស់​ខ្ញុំ។ គេ​បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា ពាក្យ​ Internet = Inter + Network ។ បន្ទាប់​គេ​ក៏​បាន​បក​ជា​ភាសា​ខ្មែរ Inter = អន្តរ,    Network = បណ្ដាញ ។ រួច​មក​គេ​ក៏​បាន​បញ្ចូល​ពាក្យ​នេះ​ជា​មួយ​គ្នា នាំ​ឲ្យ​បាន Internet = អន្តរបណ្ដាញ ។ ខ្ញុំ​គិត​ថា​ ពាក្យ អន្តរបណ្ដាញ មាន​ន័យ​គ្រប់​គ្រាន់​អាច​ឲ្យ​យើង​ប្រើ​ការ​បាន ជាទូទៅ​។ ចំពោះគំនិត​ខ្ញុំ​ ខ្ញុំ​គិត​ថា​គួរ​តែ​នាំ​គ្នា​ឈប់​ហៅ​Internet ថា អិនធឺណែត ទៀត​ទៅ យើង​គួរ​ប្រើ​ភាសា​របស់​យើង​វិញ ព្រោះ​យើង​មាន​ពាក្យ​នេះ​ដែរ​តើ។ យើង​គួរ​ហៅ Internet ថា អន្តរបណ្ដាញ​វិញ​៕