បទពិសោធន៍ខ្លីៗ

រាប់អាយុដោយប្រើម្រាមដៃ


ប្រហែល​ជា​​អ្នក​ទាំង​អស់​គ្នា​មួយ​ចំនួន​ប្រហែល​ជា​មិន​ដែល​ឮ​ពី​វិធី​រាប់​អាយុ​​ដោយប្រើ​ម្រាម​ដៃ​នោះ​។ វិធី​នេះ​ត្រូវ​គ្រូហោរា ក៏​ដូច​ជា​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​នៅ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ វិធី​រាប់​នេះ​គឺ​ប្រើ​ឆ្នាំ​ទាំង​១២​នៅ​តម្រាសាស្ត្រ​ខ្មែរ​យើង​។ វិធី​រាប់​ខ្ញុំ​ក៏​រៀន​ពី​លោក​គ្រូ​ម្នាក់​របស់​ខ្ញុំ​ផង​ដែរ​។ អ្នកទាំង​អស់​គ្នា​​​អាច​សាក​ល្បង​រៀន​រាប់​បាន​។

ទីតាំង​នៃ​ឆ្នាំ​ទាំង​១២

ចំពោះ​ទី​តាំង​នៃ​ឆ្នាំ​ទាំង​១២​ គេ​រាប់​ចាប់​ពី​គល់​​កូន​ដៃ​ទៅ​​។ សូម​មើល​រូប​៖

ទីតាំងនៃឆ្នាំទាំង១២

ខ្ទង់នៃអាយុ

ចំពោះ​ខ្ទង់​នៃ​អាយុ​ គេ​រាប់​ចាប់​ពី​គល់​ដៃ​ចង្អុល​ទៅ ដោយ​រំលង​មួយ​ថ្នាំង​ដៃ​ម្ដង​ គឺ​រាប់​ចាប់​ពី​១០ ២០ ៣០ …​ ។ សូម​មើល​រូប​៖

ខ្ទង់អាយុ

របៀបរាប់អាយុ

ដើម្បី​រាប់​​ចាប់​ពី​ទី​តាំង​នៃ​ខ្ទង់​ឆ្នាំ​របស់​យើង រហូត​ដល់​ទី​តាំង​នៃ​ឆ្នាំ​របស់​កំណើត​របស់​យើង​ ​គឺ​រាប់​បញ្ច្រាស់​ពី​ការ​រាប់​ឆ្នាំ​ទាំង​១២​​។ ឧទាហរណ៍ លោក​អ្នក​កើត​នៅ​ឆ្នាំ​វក ហើយ​មាន​អាយុ​នៅ​ខ្ទង់​ដប់​ គឺ​យើង​ចាប់​ពី​រាប់​ពី​គល់​ដៃ​ចង្អុល​បញ្ច្រាស់ពី​ការ​រាប់​ឆ្នាំ​ទាំង​១២ គឺ​រាប់​ពី១០ ១១ ១២ ១៣ … រហូត​ដល់​១៧ គឺ​ដល់​ត្រង់​ទីតាំង​នៃ​ឆ្នាំ​វក។ ដូច​នេះ​អ្នក​មាន​អាយុ​១៧​ឆ្នាំ​​។ សូម​មើល​រូប​៖

របៀបរាប់អាយុ

ចំណាំ៖ ចំពោះ​ការ​រាប់​តាម​ការ​ដក​ឆ្នាំ​តាម​សូរ្យគតិ ខុស​ពី​វិធី​រាប់​នេះ​មួយ​ឆ្នាំ​។ ឧទាហរណ៍ បើ​យើង​រាប់​តាម​វិធីនេះ​ឃើញ ១៧​ឆ្នាំ តែ​បើ​​យើង​រាប់​តាម​ដក​ឆ្នាំ​សូរ្យគតិ​​វិញ​ឃើញ​១៨​ឆ្នាំ​។ ប៉ុន្តែ​បើ​យើង​គិត​ទៅ ការ​រាប់​តាម​តម្រា​សាស្ត្រ​ឆ្នាំ​ទាំង​១២​ មាន​លក្ខណៈ​ជាក់​លាក់​ជាង​៕

Advertisements

One thought on “រាប់អាយុដោយប្រើម្រាមដៃ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s