សៀវភៅរឿងនិទាន

ហេរីផោតធ័រភាសាខ្មែរ គ្រោងនឹងចេញផ្សាយវគ្គទី២


ហេរីផោតធ័រវគ្គទី១អ្នក​ទាំង​អស់​គ្នា​ ប្រាកដ​ជា​មួយ​ចំនួន​ធំ​បាន​ស្គាល់​ពី​រឿង​និទាន​​មួយ​ដែល​បាន​តែង​និពន្ធ​ដោយ​អ្នក​ស្រី​ ជេ ខេ រ៉ូលីង (J.K. Rowling)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រឿង​នេះ​ក៏​មាន​ថត​ជា​ខ្សែ​ភាពយន្ដ​ផង​ដែរ ហើយ​ប្រុង​នឹង​បញ្ចេញ​លក់​​រឿង​នេះ​នៅ​ភាគ​ទី​៦​ក្នុង​ពេល​ឆាប់​ៗនេះ​​។ រឿង​នេះ​មាន​ចំណង​ជើង​ថា​ ហេរីផោតធ័រ (Harry Potter)។ សៀវភៅ​រឿង​នេះ​កំពុង​ពេញ​និយម​ និង​លក់​ដាច់​ជាង​គេ​នៅ​លើ​ពិភព​លោក​។ ក្នុង​ខណៈនេះ​ក៏​មាន​ការ​បក​ប្រែ​រឿង​នេះ​ជា​ភាសា​ផ្សេងៗ​ទៀត​ផង​ដែរ​។​ នៅ​កម្ពុជា​យើង​ក៏​មាន​រឿង​នេះ​ជា​ភាសា​ខ្មែរ​ផង​ដែរ​។

រឿង​ហេរីផោតធ័រ ជា​ភាសាខ្មែរ​ មាន​តែ​មួយ​វគ្គ​គត់​ គឺ​ វគ្គហេរីផោតធ័រ​ និង​សិលា​ទេព ដោយ​បាន​បកប្រែ​ទាំង​ស្រុង​ជា​ខេមរភាសា​ដោយ លោក​ អុន ទឹម​​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​មុន​នឹង​​លោក​ អុន​ ទឹម​ អាច​បក​ប្រែ​រឿង​នេះ​ជា​ភាសាខ្មែរ​បាន មាន​ការ​ចរចារ​គ្នា​រវាង​លោក បឺ​ណាដ គ្រីស​ហ្សឺ(Bernard Krisher) និង​អ្នក​ស្រីជេ ខេ រ៉ូលីង​ទៀតផង​​។ លោក បឺណាដ គ្រីសហ្សឺ​ គឺ​ជា​អ្នក​គ្រាប់​គ្រង​នៃ​កាសែត The Cambodia Daily និង The Burma Daily ផង​ដែរ​។ បន្ទាប់​ពី​ចរចារ​គ្នា​រួច​ គេ​ក៏​សម្រេច​ឲ្យ​ចេញ​ផ្សាយ​នូវ​រឿង​នេះ​។ ប៉ុន្តែ​ការបោះ​ពុម្ព​សៀវ​ភៅ​រឿង​ភាសា​ខ្មែរ​មួយ​នេះ ពុំ​មែន​ជា​ថវិកា​ផ្ទាល់​របស់​លោក​ អុន​ទឹម ទេ គឺ​ជា​ថវិកា​ជំនួយ​​ពី​អ្នក​ជំនួញ​ជន​ជាតិ​ជប៉ុន​ម្នាក់​ គឺ​បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ដល់​ទៅ​ ១៥០០​ដុល្លារ ឯណោះ ដើម្បី​បោះ​ពុម្ព​សៀវ​ភៅ​នេះ​ឡើង​។ ហេតុ​នេះ​ហើយ​បាន​ជា​ឃើញ​ថា​ សៀវ​ភៅ​​រឿង​ហេរី​ផោតធ័រ និង​សិលាទេព ជា​ភាសាខ្មែរ​​មួយ​​នេះ មាន​តម្លៃ​ថោក គឺ ត្រឹម​តែ ២៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ក្បាល​​។

ហេរីផោតថ័រវគ្គទី២
ហេរីផោតថ័រវគ្គទី២

ឥឡូវ​នេះ​ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​​សម្រាប់​​អ្នក​ដែល​ចូល​ចិត្ត​អាន​រឿង​ហេរី​ផោតធ័រ ជា​ភាសាខ្មែរ​ គឺ​​ថា​ រឿង​ហេរី​ផោតធ័រ​វគ្គ​ទី​២ ​ត្រូវ​បាន​សិស្ស​មួយ​​​ក្រុម​បាននាំ​គ្នា​​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ ​ ហើយ​គ្រោង​នឹង​បោះ​ពុម្ព​លក់​សៀវ​ភៅ​នេះ​ទៀត​ផង​​។ រឿង​ហេរី​ផោតធ័រ​វគ្គ​ទី២នេះ មាន​ចំណង​ជើង​ថា រឿង​ហេរីផោតធ័រ និង​បន្ទប់សម្ងាត់។​ សិស្ស​មួយ​ក្រុម​នេះ​​សិក្សា​នៅ​វិទ្យាល័យ​ឫស្សីកែវ​ ហើយ​ក្នុង​នោះ​ក៏​មាន​រូប​ខ្ញុំ​ផង​ដែរ​។ ប៉ុន្តែ​​​ជា​សំណាង​អាក្រក់​ ការ​បោះ​ពុម្ព​សៀវភៅ​នេះ​ត្រូវ​បាន​ពន្យារ​ពេល ដោយ​សារ​ពួក​យើង​មាន​កង្វះ​ខាត​ផ្នែក​ថវិកា​ដើម្បី​បោះ​ពុម្ព​សៀវភៅ​នេះ​។ បច្ចុប្បន្ន​នេះ​ពួក​យើង​ កំពុង​តែ​ស្វះ​ស្វែង​រក​ថវិកា​ខ្លះ​ ដើម្បី​ជា​ជំនួយ​។ ខ្ញុំ​ និង​ក្រុម​ខ្ញុំ​ទាំង​អស់​គ្នា​សង្ឃឹម​ថា​ ​សៀវភៅ​ រឿង​ហេរីផោតធ័រ និង​បន្ទប់​សម្ងាត់ នឹង​​អាច​បោះ​ពុម្ព​ផ្សាយ​និង​ ចេញ​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​បំពេញ​តំរូវ​ការ​របស់​អ្នក​អាន​គ្រប់​ៗគ្នា​។

Advertisements

9 thoughts on “ហេរីផោតធ័រភាសាខ្មែរ គ្រោងនឹងចេញផ្សាយវគ្គទី២

  1. អ៊ីចឹង​បាន​ន័យ​ថា វគ្គ​១ និង​វគ្គ២​ដែល​គ្រោង​ចេញ​គឺ​អ្នក​បក​ប្រែ​ផ្សេង​ពី​គ្នា​ហើយ ។ ខ្ញុំ​បាន​ដឹង​ថា​មាន​បក​ជា​ភាសាខ្មែរ​ដែរ​តែ​មិន​ទាន់​បាន​ជាវ​យក​អាន ព្រោះ​រឿង​នេះ​ខ្ញុំ​ចូល​ចិត្ត​មើល​កុន​របស់​វា​ណាស់ ។ ច្នេះ​គិត​ទៅ​រក​ទិញ​មួយ​ក្បាល​សិន ទាន់​ទំនេរ​បុណ្យ​អុំទូក​ផង ណា​មួយ​អាន​ឲ្យ​បាន​មុន​អា​វគ្គ២​ចេញ ។ 😀

  2. ត្រូវ​ហើយ​ពួក​យើង​កំពុង​ខ្វះ​ខាត​ថវិកា​មួយ​ចំនួន​ធំ​ក្នុង​ការ​បោះ​ពុម្ព​ ហើយ​ពេល​នេះ​ពួក​យើង​កំពុង​ទាក់​ទង​សុំ​សិទ្ធិ​បោះ​ពុម្ព​តាម​រយៈ​លោក​Bernard Krisher ផង​ដែរ​។

  3. ចំពោះ​តម្លៃ​ ពួក​យើង​មិន​ទាន់​កំណត់​ច្បាស់​លាស់​ទេ ព្រោះ​យើង​មិន​ទាន់​មាន​​លទ្ធភាព​អាច​បោះ​ពុម្ព​បាន​នៅ​ឡើយ​។ អរគុណ​បង​ណាស់ ដែល​បាន​គាំ​ទ្រ​ពួក​ខ្ញុំ។ ពួក​ខ្ញុំ នឹង​ខំ​ប្រឹង​ស្វែង​រក​ថវិកា​ដើម្បី​បោះ​ពុម្ព​ឲ្យ​បាន​ឆាប់​ៗនេះ​។

  4. ចំពោះ​រឿង​ហ្នឹង​ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ​ ព្រោះ​ពួក​ខ្ញុំ​ពុំ​ទាន់​បាន​បោះ​ពុម្ព​ចេញ​ផ្សាយ​នៅ​ឡើយ​ទេ។ តែ​ខ្ញុំ​គិតថា ១០០​ដុល្លា​ទិញ​បាន​ច្រើន​ក្បាល​ណាស់​។

  5. នៅសុ្រកគេចេញវគ្គ​បពា្ចប់ហើយ​ប៉ុនែ្តអត់បានមើល​។​ចំពោះ​ជាភាសាខែ្មរ​បានមើលវគ្គ1​នៅវគ្គ2។​ចំពោះ​កុងវិញល្អមើលតែ​4​ភាគទេ។​គេថាវគ្គក្រោយហរី​បានប្រព្ធនឈ្មោះginnyដែលជាកេ្មងស្រីដែលគាត់ជួយនៅវគ្គ2

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s