ពិសិដ្ឋ

ហ្គេមបង្កើតឡើងដោយស្នាដៃនិស្សិតខ្មែរ

ហ្គេម​មួយ​ដែល​ខ្ញុំ​បាន​ទាញ​យក​ពិតជា​ល្អ​ ហើយ​មាន​ន័យ​ទៀត​​ ទោះ​ជា​​មិន​សូវ​ឡូយ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​គិត​ថា​អ្នក​ធ្វើ​វា​ឡើង​ពិត​ជា​មាន​គំនិត​ច្នៃ​ប្រឌិត​ ហើយ​មាន​សេចក្ដី​ស្នេហា​ជាតិ​ខ្ពស់​។ នេះ​គឺ​ជា​ស្នាដៃ​ដ៏​ល្អ​មួយ​របស់​និស្សិត​ខ្មែរ​ គឹ​ហ្គេម​មួយ​ដែល​មាន​ឈ្មោះ​ថា មហាបដិមា ដែល​កើត​ចេញ​ស្នាដៃ​របស់​កូន​ខ្មែរ​យើង​ទាំង​ស្រុង​។ លោក​អ្នក​អាច​ទាញ​យក​វា​បាន​នៅ​ ទីនេះ ហើយ​លោក​អ្នក​ក៏​អាច​ស្វែង​ហ្គេម​ថ្មីៗ​​ដែល​ស្នាដៃ​របស់​និស្សិត​ខ្មែរនៅ gamebodia.com ។

ពិសិដ្ឋ

ទុក្ខសោករបស់នារីម្នាក់

សម្លេង​អើយ​ សម្លេង! ស្ដាប់​ទៅ​ម្ដេច​ក៏​កំសត់​ម្ល៉េះ! នេះ​ជា​ការ​សាស័ព្ទ​ពី​ទុក្ខ​សោក​សង្រេង​របស់​នារី​ម្នាក់​! ខ្ញុំ​មិន​ដឹង​ថា​នាង​នៅ​ទី​ណា​ទេ! សម្លេង​នេះ​ខ្ញុំ​បាន​មិត្រ​ភក្តិ​របស់​ខ្ញុំ​នៅ​បាត់​ដំបង​ឯណោះ! ចំណាំ៖ ក្នុង​សម្លេង​នេះ​មាន​តួអង្គ​ឈ្មោះ​ពិសិដ្ឋ តែ​មិន​មែន​ជា​រូប​ខ្ញុំ​ទេ​ណា!!!! 😀

សំណើច

ព្រៃស្ដុក ពាណិជ្ជកម្មឈានមុខ!!!

សូមស្វាគមន៍ សូមស្វាគមន៍ មក​កាន់ព្រៃស្ដុក ​ពាណិជ្ជកម្ម​ឈាន​មុខ ។ លោក​អ្នក​អាច​ស្ដាប់​ការ​ផ្សាយ​សា​ក​ល្បង​របស់​យើង​ជាមុន​សិន មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ជា​ដៃ​គូ​របស់​យើង​ខ្ញុំ​។

សៀវភៅរឿងនិទាន

រឿងហេរីផោតធ័រភាសាខ្មែរឡើងថ្លៃហើយ

រឿងហេរីផោតធ័រ និងសិលាទេព ដែល​បាន​បក​ស្រាយ​ និង​បោះ​ពុម្ព​ជា​សៀវភៅ​ភាសាខ្មែរ ដោយ​លោក​អុន ទឹម ឥឡូវ​នេះ​បាន​ងើប​តម្លៃ​របស់ខ្លួន ដែល​កាល​ពី​មុន​តម្លៃ​តែ ២៥០០៛ ទេ តែ​ឥឡូវ​ គឺមួយ​ក្បាល​តម្លៃ ២,៥$ ។ ចំពោះ​មូល​ហេតុ​នៃ​ការ​ឡើង​ថ្លៃ​នេះ​ ខ្ញុំ​គិត​ថា ប្រហែល​ជា​មនុស្ស​ទិញ​សៀវ​ភៅ​នេះ​ទៅ​អាន​ច្រើន​ហើយ​មើល​ទៅ បាន​ឡើង​ថ្លៃ​ដល់​ម្លឹង​នោះ​៕

បទពិសោធន៍ខ្លីៗ

រាប់អាយុដោយប្រើម្រាមដៃ

ប្រហែល​ជា​​អ្នក​ទាំង​អស់​គ្នា​មួយ​ចំនួន​ប្រហែល​ជា​មិន​ដែល​ឮ​ពី​វិធី​រាប់​អាយុ​​ដោយប្រើ​ម្រាម​ដៃ​នោះ​។ វិធី​នេះ​ត្រូវ​គ្រូហោរា ក៏​ដូច​ជា​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​នៅ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ វិធី​រាប់​នេះ​គឺ​ប្រើ​ឆ្នាំ​ទាំង​១២​នៅ​តម្រាសាស្ត្រ​ខ្មែរ​យើង​។ វិធី​រាប់​ខ្ញុំ​ក៏​រៀន​ពី​លោក​គ្រូ​ម្នាក់​របស់​ខ្ញុំ​ផង​ដែរ​។ អ្នកទាំង​អស់​គ្នា​​​អាច​សាក​ល្បង​រៀន​រាប់​បាន​។ ទីតាំង​នៃ​ឆ្នាំ​ទាំង​១២ ចំពោះ​ទី​តាំង​នៃ​ឆ្នាំ​ទាំង​១២​ គេ​រាប់​ចាប់​ពី​គល់​​កូន​ដៃ​ទៅ​​។ សូម​មើល​រូប​៖ ខ្ទង់នៃអាយុ ចំពោះ​ខ្ទង់​នៃ​អាយុ​ គេ​រាប់​ចាប់​ពី​គល់​ដៃ​ចង្អុល​ទៅ ដោយ​រំលង​មួយ​ថ្នាំង​ដៃ​ម្ដង​ គឺ​រាប់​ចាប់​ពី​១០ ២០ ៣០ …​ ។ សូម​មើល​រូប​៖ របៀបរាប់អាយុ ដើម្បី​រាប់​​ចាប់​ពី​ទី​តាំង​នៃ​ខ្ទង់​ឆ្នាំ​របស់​យើង រហូត​ដល់​ទី​តាំង​នៃ​ឆ្នាំ​របស់​កំណើត​របស់​យើង​ ​គឺ​រាប់​បញ្ច្រាស់​ពី​ការ​រាប់​ឆ្នាំ​ទាំង​១២​​។ ឧទាហរណ៍ លោក​អ្នក​កើត​នៅ​ឆ្នាំ​វក ហើយ​មាន​អាយុ​នៅ​ខ្ទង់​ដប់​ គឺ​យើង​ចាប់​ពី​រាប់​ពី​គល់​ដៃ​ចង្អុល​បញ្ច្រាស់ពី​ការ​រាប់​ឆ្នាំ​ទាំង​១២ គឺ​រាប់​ពី១០ ១១ ១២ ១៣ … រហូត​ដល់​១៧ គឺ​ដល់​ត្រង់​ទីតាំង​នៃ​ឆ្នាំ​វក។ ដូច​នេះ​អ្នក​មាន​អាយុ​១៧​ឆ្នាំ​​។ សូម​មើល​រូប​៖ ចំណាំ៖ ចំពោះ​ការ​រាប់​តាម​ការ​ដក​ឆ្នាំ​តាម​សូរ្យគតិ ខុស​ពី​វិធី​រាប់​នេះ​មួយ​ឆ្នាំ​។ ឧទាហរណ៍ បើ​យើង​រាប់​តាម​វិធីនេះ​ឃើញ ១៧​ឆ្នាំ តែ​បើ​​យើង​រាប់​តាម​ដក​ឆ្នាំ​សូរ្យគតិ​​វិញ​ឃើញ​១៨​ឆ្នាំ​។ ប៉ុន្តែ​បើ​យើង​គិត​ទៅ ការ​រាប់​តាម​តម្រា​សាស្ត្រ​ឆ្នាំ​ទាំង​១២​ មាន​លក្ខណៈ​ជាក់​លាក់​ជាង​៕

ចម្ងល់

ធ្វើម៉េចកុំឲ្យស្ងាប?

ពេល​នេះ​ខ្ញុំ​ពិត​ជា​ធុញ​នឹង​ខ្លួន​ខ្ញុំ​ដល់ហើយ។ រាល់​ពេល​ក្រោក​ពី​គេង ពេល​នៅ​សាលា​ និង​ពេល​នៅ​ផ្ទះ​ ខ្ញុំ​ចេះ​តែ​ស្ងាប​មិន​ឈប់​សោះ​។ ខ្ញុំ​មិន​ចង់​ស្ងាប​ទេ​តែ​វា​ចេះ​តែ​ម៉ោ​រហូត។ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​មែន​។ តើ​អ្នក​ទាំង​អស់​មាន​គំនិត​អ្វី​ដើម្បី​ធ្វើ​កុំ​ឲ្យ​ស្ងាប​ដែរ​ទេ​? ប្រសិន​មាន​ សុំ​ជួយ​ដោះ​ស្រាយ​ខ្ញុំ​ផង​។

មិត្ត​ខ្ញុំ​

នឹក​ឃើញ​ដល់​មិត្ត​ចាស់​

បែក​គ្នា​ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ តែ​នៅ​តែ​នឹក​នា​ដល់​ពួក​គេ​ជានិច្ច​។ ធ្លាប់​សប្បាយ​ ធ្លាប់​រីករាយ​ជាមួយ​ពួកគេ​។ ពេល​នេះ​មិន​ដឹង​ពួក​គេ​សុខ​សប្បាយ​ឬ​អត់​ហ្ន៎? សង្ឃឹម​ថា​ពួក​គេ​នៅ​នឹក​នា​ដល់​ខ្ញុំ ដូច​ខ្ញុំ​នឹក​នា​ដល់​ពួក​គេ​ដែរ​។