សាកលេងហ្គេមនេះទាំងអស់គ្នាលមើល តើលេងបានប៉ុន្មានវគ្គដែរ?
ប្រើ Touchpad មែនទេ?
31 ធ្នូប្រសិនបើបងប្អូនណាប្រើ Laptop ប្រាកដជាស្គាល់ហើយអ្វីជា Touchpad និងដឹងពីរបៀបប្រើប្រាស់វាហើយ។ ខ្ញុំមកនេះ គឺគ្រាន់តែប្រាប់ពីរបៀបប្រើប្រាស់មួយដែលប្រហែលជាមានអ្នកខ្លះដឹង អ្នកខ្លះទៀតក៏មិនដឹង។ ខ្ញុំប្រាប់តែអ្នកអត់ដឹងទេ អ្នកដែលដឹងហើយកុំប្រកែប្រកាន់អី
។
នៅពេលយើងចង់ Scroll Windows នៅលើ Mouse យើងត្រូវបង្វិល Scroll Wheel នៅលើវា។ នៅលើ Touchpad យើងក៏អាច Scroll Windows បានដែរ ដោយមិនបាច់ចុចប៊ូតុង Left Click ឡើយ។ បើយើងចង់ Scroll Windows ឡើងលើ ឬចុះក្រោម យើងត្រូវចង្អុលអោយជាប់លើ Touchpad ត្រង់ផ្នែកគែមខាងស្ដាំបង្អស់ ហើយអូសចុះឡើងអោយចេញ Cursor ទៅជា
។ បើយើងចង់ Scroll Windows ទៅឆ្វេង ឬស្ដាំ យើងត្រូវចង្អុលអោយជាប់លើ Touchpad ត្រង់ផ្នែកខាងក្រោមបង្អស់ ហើយអូសទៅឆ្វេងស្ដាំអោយចេញ Cursor ទៅជា
ជាការស្រេច៕
នាំគ្នាស្ដាប់ចាប៉ី
31 ធ្នូនេះជាចាប៉ី ដែលលេងដោយលោកតាប្រាជ្ញឈួន សូមស្ដាប់ដោយរីករាយ ![]()
ដកស្រង់ចេញពីគេហទំព័រ ពុទ្ធិកសមាគមខ្មែរ ប្រចាំក្រុងសាន់ឌីអេហ្គោ http://watkhemararatanaram.org/
ប្រសិនចង់ស្ដាប់ចាប៉ីរឿងផ្សេងៗទៀតអាចចូលទៅទាញយកបាន៕
យល់តែមិនអាចពន្យល់បាន
30 ធ្នូក្នុងការធ្វើកិច្ចការងារអ្វីក៏ដោយ គេទាមទារការយល់ជាដំបូងបំផុត។ បើសិនយើងយល់ យើងនឹងធ្វើការងារនោះដោយរលូន។ នៅពេលខ្លះ ជាពិសេសនៅពេលរៀនសូត្រនៅសាលា អ្នកដែលមិនយល់ ជានិច្ចកាលតែងចង់បានការយល់ ហើយដើម្បីយល់បាន ពួកគេត្រូវទៅសួរអ្នកដែលយល់។ តើពួកគេសុទ្ធតែទទួលបានការពន្យល់ដែលពួកគេត្រូវការមែនទេ? ចម្លើយ អាចមែន ឬមិនមែន។
ជាការពិតណាស់មនុស្សម្នាក់ សុទ្ធតែមានការគិត និងការយល់ខុសៗគ្នា។ ដោយសារតែហេតុផលនេះ យើងអាចវាយតម្លៃបានថា ប្រសិនមានមនុស្សម្នាក់យល់កិច្ចការអ្វីមួយ គេពុំអាចពន្យល់មនុស្សម្នាក់ទៀតអោយយល់ដូចខ្លួនមួយរយភាគរយបានឡើយ។ ជួនកាលអ្នកដែលយល់នោះ ពុំអាចរកនឹងឃើញថា តើគេនឹងត្រូវពន្យល់ថាដូចម្ដេចទេ ប៉ុន្តែខ្លួនគេពិតជាយល់អំពីរឿងនោះ។ ជួនកាល អ្នកដែលមិនសូវយល់ ទទួលបានការពន្យល់ រួមទាំងវិធីសាស្ត្រផ្ទាល់ខ្លួនមួយទៀត ធ្វើអោយពួកគេអាចយល់បានដែរ ដែលវិធីសាស្ត្រផ្ទាល់ខ្លួននោះ គេគ្រាន់តែគិតឃើញខ្លួនគេប៉ុណ្ណោះ ហើយគេពុំអាចពន្យល់អោយអ្នកដទៃទៀតយល់បានឡើយ។ ចំពោះខ្លួនខ្ញុំ ខ្ញុំធ្លាប់បានទទួលបទពិសោធរឿងនេះរួចមកហើយ។ មានរឿងជាច្រើនដែលខ្ញុំយល់ ហើយខ្ញុំពុំអាចពន្យល់អោយអ្នកផ្សេងយល់បាន។ ប៉ុន្តែ ក៏មានអ្នកខ្លះទៀត អាចធ្វើកិច្ចការផ្សេងៗដោយរលូន តែពួកគេពុំយល់ថាកិច្ចការនោះជាថ្មី គឺដូចជាពាក្យគេថា មានតែការអនុវត្ត គ្មានទ្រឹស្ដី។ យើងអាចមើលឃើញច្រើនទៅលើជាងសំណង់ ជាងជួសជុលឧបករណ៍ផ្សេងៗ។ ពួកគាត់ចេះជួលជុល មានជំនាញធ្វើយ៉ាងស្ទាត់ជំនាញ តែភាគច្រើនគាត់ពុំបានយល់ស៊ីជំរៅពីអ្វីដែលគាត់កំពុងធ្វើឡើយ។ ឬយើងអាចនិយាយបានថា ប្រសិនបើគេមិនប្រាប់គឺ គាត់ធ្វើមិនបាន គាត់ពុំអាចស្វែងយល់ដោយខ្លួនឯងបាន។
មិនថា អ្នកយល់ ឬអ្នកមានជំនាញទេ សុទ្ធតែអាចធ្វើកិច្ចការបានដូចគ្នា ប៉ុន្តែប្រសិនបើយល់មានទាំងការយល់ មានទាំងជំនាញ វាអាចជួយយើងអោយចេះស្វែងយល់កាន់តែច្រើនពីអ្វីដែលយើងកំពុងធ្វើ និងអាចបង្កើនគំនិតច្នៃប្រឌិតរបស់យើងបានថែមទៀតផង៕




វាចាថ្មីៗ