កាលពីលើកមុន ខ្ញុំបានចុះផ្សាយថា ខ្ញុំនឹងមិត្តភក្តិខ្ញុំមួយក្រុម បានបកប្រែរឿង Harry Potter And The Chamber Of Secret ជាភាសាខ្មែរ ហើយថាពួកយើងកំពុងស្វែងរកថវិកា ដើម្បីបោះពុម្ពផងដែរ។ បន្ទាប់មកពួកយើងបានទាក់ទងទៅលោក Bernard Krisher ដើម្បីសុំសិទ្ធិបោះពុម្ពពីអ្នកស្រី J.K Rowling ថែមទៀតផង។
ប៉ុន្តែឥលូវនេះ ដោយសារតែកង្វះខាតផ្នែកថវិកាខ្លាំងពេក និងដោយសារការសុំជំនួយពី លោក Bernard Krisher ពុំបានសម្រេចផងនោះ ធ្វើឲ្យពួកយើងសំរេចចិត្តរំលាយគំរោងនេះចោល។ លោក Bernard Krisher បានបញ្ជាក់ពីមូលហេតុដែលលោកបានជួយពួកយើងពុំបានសំរេច តាមរយៈសារអេឡិចត្រូនិចថា លោកកំពុងមានគំរោងទាក់ទងទៅម្ចាស់អ្នកនិពន្ធសៀវភៅមួយចំនួន ហើយលោកនឹងសុំសិទ្ធិបកប្រែជាភាសាខ្មែរ ដោយខ្លួនលោកផ្ទាល់តែម្ដង។
គំរោងនេះ ត្រូវបានពួកយើងសំរេចរំសាយចោលមែន តែពួកយើងនៅមានគំនិតមួយទៀតដែរគឺ នៅពេលដែលពួកយើងមានថវិកាគ្រប់គ្រាន់ ពួកយើងនឹងបោះពុម្ពសៀវភៅនេះ តែពុំមានលក្ខណៈជាអាជីវកម្មទេ គឺបោះពុម្ពរួចហើយ នឹងផ្ដល់ជូនទៅខាងបណ្ណាល័យសាលា ដើម្បីទុកជាស្នាដៃដល់ប្អូនជំនាន់ក្រោយតទៅទៀត៕





វាចាថ្មីៗ