បណ្ណសារ | ភាពយន្ត RSS feed for this section

ព្រះនាង​សេរ៉ាសាត

10 ឧសភា

តើ​អ្នក​មាន​ដែល​ទស្សនា​រឿង ព្រះនាង​សេរ៉ា​សាត​ ទេ។ ខ្ញុំ​ជឿ​ថា ប្រាកដ​ជា​ធ្លាប់ :) ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​រឿង​នេះ​ណាស់​។ រឿង​នេះ​តំនាល​ពី ព្រះ​អង្គម្ចាស់ និង​ម្ចាស់​ក្សត្រី​ពីរ​អង្គ​។ ​រឿង​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​រឿង​មួយ​ពាន់​មួយ​យប់​ផង​ដែរ​។ បទ​ចម្រៀង​នៅ​ក្នុង​រឿង​នេះ ពិត​ជា​ពីរោះ​ៗ​មែន តែ​ខ្ញុំ​មិន​ដឹង​ទៅ​រក​វា​នៅ​ឯណាទេ​។ បើ​អ្នក​ណា​ដឹង​ ឬ​មាន​បទ​នៅ​ក្នុង​រឿង សូម​ចែក​រំលែក​ឲ្យ​ខ្ញុំ​ខ្លះ​ផង។ សាក​ស្ដាប់​ពីរ​បទ​ល​មើល​៖

(ច្រើនទៀត…)

ណារូតូ អ៊ូស៊ូម៉ាគី

1 មេសា

Naruto Shippuden

ណារូតូ អ៊ូស៊ូម៉ាគី Naruto Uzumaki うずまき ナルト គឺ​ជា​ឈ្មោះ​តួអង្គ​ម្នាក់ ក្នុង​ជីវចល​រូបភាព​ ដែល​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ជប៉ុន។ វា​គឺ​ជា រឿង ដែល​ល្បី​ល្បាញមួយ​ក្នុង​ចំណោម កុមារៗ ក៏​ដូច​ជា​មនុស្ស​ធំ​ផង​ដែរ​។ នៅ​ក្នុង​សាច់​រឿង មាន​ការ​អប់​រំ​ច្រើន ក្នុង​ជីវិត​។ រឿង​នេះ​បាន​អប់​រំ​យើង​ ឲ្យ​មាន​ការ​តស៊ូព្យាយាម​​ ក្នុង​ជិវិត។ រឿង​នេះ បាន​ចាប់​កំណើត​នៅ​ឆ្នាំ ១៩៩៧ ជា​សៀរភៅ​រូបភាព ហើយ​ត្រូវ​គេ​ផលិត​ឡើង​ ជា​គំនូវ​ជីវចល នៅ​ឆ្នាំ ២០០២។

ក្រោយ​ពី​បាន​មើល​រឿង​នេះ​ចប់ ខ្ញុំ​ចាប់​អារម្មណ៍​លើ​ពាក្យ​សម្ដី របស់ ណារូតូ មួយ​ឃ្លា គឺ៖

So don’t come whining to me with this destiny stuff.. And stop trying to tell me you can’t change what your are. You can do it too cause after all.. Unlike me, you’re not a failure.

ខ្ញុំគិត វា​ពិត​ជា​មាន​ន័យ​ជ្រាល​ជ្រៅ​ណាស់ សំរាប់​យើង​ពិចារណា ដើម្បី​ឲ្យ​ខ្លួន​យើង ចេះ​តស៊ូ និង​ព្យាយាម​ក្នុង​ការ​ធ្វើ​អ្វី​មួយ ដើម្បី​យក​ជ័យ​ជំនះ​។ ខាង​ក្រោម​នេះ ជា​ឈុត​មួយ​ចំនួន ក្នុង​រឿង​៖

បងជាគ្រូអូន

7 កុម្ភៈ

បងជាគ្រូអូន (ចំណងជើងអង់គ្លេស I Am Sam ចំណងជើងកូរ៉េ 아이엠샘) នឹង​ចាក់បញ្ចាំង​នៅ​ទូរទស្សន៍ស៊ី ធី អិន ឆាប់ៗនេះ។

តួអង្គសំខាន់ៗ

បទចម្រៀង

01. Na Man Na Man – Paran
02. Love You (Orchestration Mix) – Byul
03. I Do – Genie
04. Love You – Byul
05. Na Man Na Man (Inst.)
06. Gi Boon Joh Eun Ha Roo (Inst.)
07. Sarang, Ma Eum Eh Byung (Inst.)
08. Fever (Inst.)
09. Dal Ri Gi (Inst.)
10. Ah Ee (Inst.)

ទាញយកចម្រៀងទាំងអស់នៅទីនេះ http://www.mediafire.com/?cb4b6mj3eeh

ពាក្យសម្ងាត់៖ ledoquyen

កំលាំងដាវទេព

20 មករា
កំលាំងដាវទេព

កំលាំងដាវទេព

កំលាំងដាវទេព (ភាសាចិន 強劍) គឺ​ជា​ខ្សែ​ភាពយន្ត​ បែប​វាយ​ប្រហារ​ដោយ​ប្រើ​យុទ្ធសិល្ប៍​។ រឿង​នេះ កំពុង​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​កង​យុទ្ធពលខេមរភូមិន្ទ រៀង​រាល់​យប់​។ រឿង​បាន​ថត​ដោយ​ ជនជាតិ​ហុងកុង​ ហើយ​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០០៧​។

មាន​បក្ស​ពីរ​ក្រុម​ គឺ​បក្ស​បិសាច និង​បក្ស​សុចរិត។ បក្ស​បិសាច​ មាន​បក្ស​ស្រមោល​លោហិត ហើយ​បក្ស​សុចរិត មាន​ឈ្មោះ​ថា បក្ស​ដាវទេព​ ដែល​យក​ឈ្មោះ​តាម​មេបក្ស​របស់​ខ្លួន​។

កូនក្រមុំវ័យក្មេង

10 មករា

កូនក្រមុំវ័យក្មេង (ភាសាអង់គ្លេស Sweet 18 ភាសាកូរ៉េ 낭랑18세) ភាពយន្ត​ដែល​និយាយពី​ កូន​ក្រមុំ​អាយុ​ត្រឹម​តែ ១៨​ឆ្នាំ ត្រូវ​ឪពុក​ម្ដាយ​តម្រូវ​ឲ្យ​រៀប​ការ​ជា​មួយ កូន​កម្លោះ​ ដែល​មាន​អាយុ​ចាស់​បន្តិច​ទៅ​ហើយ​។

ទាញយកបទចម្រៀង

  1. nang rang 18 seh Title – Han Do Young
  2. fantasy love
  3. nae jak eun sarang – Han Do Young
  4. love Theme
  5. so poong (Acapella)
  6. laila – Lim Ha Young)
  7. pol ra ri yo pol ra ra ee (Tango)
  8. so jjuk goong Fun Song
  9. love Theme 2
  10. agape – The The
  11. cha cha cha Rock & Roll
  12. jang mit bit eum mo
  13. Be Mind… – Oh Ji Yun, Lee Jin Gyu, Lee Young Joon
  14. hal ah buh ji boon no
  15. 007 love
  16. gi da rim (Chorus)
  17. love Theme 3
  18. pol ra ri yo pol ra ra ee (Reggae)
  19. fantasy love 2
  20. nae jak eun sarang (Humming) so jjuk goong (Korean Classical Music Version)2
  21. nang rang 18 seh End Title

យុទ្ធសិល្ប៍ទេពធីតាតូច

1 មករា

យុទ្ធសិល្ប៍ទេពធីតាតូច (ភាសាចិន 天外飞仙) គឺ​ជា​ភាពយន្ត​បែបយុទ្ធសិល្ប៍ មនោសញ្ចេតនា និង​កំប្លែង​ផង​ដែរ​។ រឿង​នេះ​និយាយ​អំពី​បុរស​ម្នាក់​ជា​មនុស្ស​នៅ​ស្ថាន​កណ្ដាល បាន​ស្រឡាញ់​ទេពធីតា​ម្នាក់​មក​ពី​ស្ថាន​លើ​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះឥន្ទ្រ​ជា​ម្ចាស់​នៃ​ស្ថាន​លើ ខ្ញាល់​យ៉ាង​ខ្លាំង​ ហើយ​បាន​ចាត់​ទាហាន​ស្ថាន​លើ​មក​ចាប់​ទេពធីតា​តូច​ ជា​ច្រើន​លើ​ក​ច្រើន​សា​។ នៅ​ចុង​បញ្ចប់​តួអង្គ​ទាំង​ពីរ​ នៅ​តែ​មិន​បាន​ជួប​គ្នា​ដដែល​។

ក្នុង​រឿង​នេះ ក៏​មាន​ចម្រៀង​មួយ​បទ​ច្រៀង​ដោយ​ក្រុម​ចម្រៀង​ចិន​ដ៏​ល្បី​ គឺ​ក្រុម​ S.H.E ៖

រសជាតិស្នេហ៍

1 មករា

រសជាតិស្នេហ៍ (ភាសាអង់គ្លេស Taste Sweet Love ភាសាកូរ៉េ 백설공주) ជា​ភាពយន្ត​ជាលក្ខណៈ​កំប្លែង​ផង និង​មនោសញ្ចេតនា​ផង​។ តួអង្គ​ស្រី​ឈ្មោះ យ៉ុង ស៊ី មុន​ដំបូង​តែង​ខ្លួន​ជា​លក្ខណៈ គួរ​ឲ្យ​ចង់​សើច។ ប៉ុន្តែ​ក្រោយ​មក គេ​ក៏​បាន​ប្រែ​ខ្លួន​គេ​ជា​នារី​ម្នាក់​ដ៏​ស្រស់​ស្អាត ដូច​ជា​ព្រះនាង​ព្រិល​ស​។

ឱកាសពិសោធន៍ស្នេហ៍

1 មករា

Sana Maulit Mulitឱកាសពិសោធន៍ស្នេហ៍ (ភាសាអង់គ្លេស Chance ភាសាភីលីពីន Sana Maulit Muli) គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​ភីលីពីន​មួយ​ ដ៏​ជក់​ចិត្ត​ផង​ដែរ​។ ខ្សែ​រឿង​នេះ និយាយ​អំពី​គូស្នេហ៍​មួយ​គូ ដែល​មាន​ចិត្ត​ស្រឡាញ់​គ្នា​តាំង​ពី​តូច ហើយ​ដល់​ពេល​ជួប​គ្នា តួ​ស្រី​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​មួយ​ជា​យថាហេតុ​។ បន្ទាប់​មក​តួអង្គប្រុស បាន​ត្រឡប់​ខ្លួន​របស់​គេ​ទៅ​កាន់​អតីតកាល ដើម្បី​ជួយ​សង្គ្រោះ​តួអង្គ​ស្រី ឲ្យ​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​នោះ​។

តាមដាន

Get every new post delivered to your Inbox.