តើអ្នកទាំងអស់គ្នា ដែលមានទូរស័ព្ទហើយប្រើប្រព័ន្ធMobitel មានដែលទទួលសារពីលេខ812 ដែលសរសេរថា «Transaction failed. The PIN of the originating user is not enabled.» ដែរឬទេ? តើអ្នកចង់ដឹងថា អ្នកណាជាអ្នកផ្ញើសារនេះទៅអ្នកដែរឬទេ?

ការពិតទៅ គ្មានអ្នកណាក្រៅពីមិត្តភក្តិរបស់អ្នកទេ។ អ្នកប្រាកដជាឆ្ងល់ថា តើគេផ្ញើសារនេះដូចម្ដេច? ហេតុអីសារបង្ហាញលេខរបស់ក្រុមហ៊ុន(812) ហើយមិនបង្ហាញលេខរបស់អ្នកផ្ញើ? វាជាការងាយស្រួលទេ ក្នុងការផ្ញើសារអនាមិកនេះ។ ដើម្បីផ្ញើសារអនាមិកនេះបាន លុះត្រាតែអ្នកផ្ញើ និងអ្នកទទួលប្រើប្រព័ន្ធMobitel ដូចគ្នា ហើយអ្នកផ្ញើមិនទាន់បានចុះឈ្មោះក្នុងសេវា Pass”N”Talk ទើបអាចផ្ញើបាន។ ប្រសិនបើទូរស័ព្ទរបស់អ្នក បំពេញលក្ខខណ្ឌនេះហើយ សូមវាយលេខតាមដំណាក់ខាងក្រោម៖
- *133*
- លេខទូរស័ព្ទរបស់អ្នកទទួល ដោយមិនត្រូវវាយលេខសូន្យ។ ឧទា. 12345678 ។
- ចំនួនទឹកប្រាក់ គឺវាយ* ហើយថែមចំនួនដែលអ្នកពេញចិត្ត។ ឧទា. *15 ។
លេខសម្ងាត់ គឺវាយ* ហើយថែមលេខប្រាំខ្ទង់ លេខណាក៏បាន។ ឧទា. *86574 ។ - ថែមសញ្ញាទ្រូងជ្រូក (#) ហើយចុចបញ្ជូន។ សូមមើលឧទាហរណ៍៖ *133*12345678*15*86574# ។
- ចុចAnswer រួចវាយលេខ1 ហើយចុចSend សារអនាមិកនេះនឹងត្រូវបញ្ជូនទៅមិត្តរបស់អ្នក៕

វាចាថ្មីៗ