ក្រោយពីចូលឆ្នាំរួច
15 មេសានៅឆ្នាំថ្មីនេះ ខ្ញុំបានទៅលេងខេត្តកំពង់ចាមចំនួនពីរថ្ងៃ។ ក្នុងពេលនោះខ្ញុំបាន ទៅលេងពីរស្រុក គឺថ្ងៃទីមួយទៅឃុំព្រែកតានង់ ស្រុកកោះសូទិន (ស្រុកខាងលោកឪពុក) និងឃុំពាមជីកង ស្រុកកងមាស (ស្រុកខាងអ្នកម្ដាយ) ខេត្តកំពង់ចាម។ កាលដែលទៅហ្នឹង គឺគ្មានដើរ ឬ ជិះទៅណាឆ្ងាយទេ។ បើពេលថ្ងៃ មានតែជុំៗគ្នាអង្គុយវាតវង់ ហើយដាក់លុយពីមុខ។ បើពេលយប់ គឺទៅមើលគេរាំធុងប៉ាស់ (ចង់រាំដែរ តែមិនហ៊ានចូលទេ បានតែលួចរាំតិចៗខ្លួនឯងហ្នឹងហើយ)។
គិតថាចង់ថតរូប ផ្ដិតយកទេសភាពស្រុកស្រែចំការមកដែរ តែសំណាងអាក្រក់ គ្មានលុយទិញម៉ាស៊ីនថត នឹងគេទេ។ មានតែទូរស័ព្ទ ថតមិនបានធំ ហើយច្រើនប៉ុន្មានទេ។ ប៉ុន្តែខ្ញុំ គ្មានបានថតអីសំខាន់ទេ ថតបានរូបក្មេងៗមួយ គិតថាស្អាត ហើយឡូយគួរសម ក៏យកដាក់ទៅ។

បន្ទាប់ពីនេះ ត្រូវចាប់សៀវភៅមករៀបចំកិច្ចការសាលាម្ដងហើយ ព្រោះគេចូលរៀនថ្ងៃទី ២១ នេះហើយ។
អូ ភ្លេចឲ្យឈឹង! ខ្ញុំមានបទចម្រៀងមួយដែរ ដែលគេនាំគ្នាចាក់រាំនៅថ្ងៃបុណ្យចូលឆ្នាំនេះ គឺបទ ចង់បានប្រពន្ធខ្មែរ ច្រៀងដោយ ខេមរៈ សេរីមន្ត៖
ក្រុមតន្ត្រីបងប្អូន
8 មេសាក្រុមតន្ត្រីបងប្អូន ឬ Sibling Band គឺជាក្រុមតន្ត្រីដែលបានចាប់កំណើតនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០៧ មានសមាជិកទាំងអស់ ៦នាក់។ សមាជិកទាំងនោះរួមមាន៖
- ភីស កាន់ ហ្គីតា សូឡូ និងជាប្រធានក្រុម (ឈរនៅខាងស្ដាំដៃបំផុត)
- ភុតចាន់ណា កាន់អកកាដង់ និងជាអនុប្រធានក្រុម (ឈរខាងឆ្វេងដៃ បន្ទាប់ពីភីស)
- ស្រីនា កាន់ខាងស្គរ (ឈរខាងឆ្វេងដៃ បន្ទប់ពីចាន់ណា)
- លីវ៉ន កាន់ហ្គីតាប៉ាស់ (ឈរខាងឆ្វេងដៃបំផុត)
- កាកា កាន់ក្លារីណែត និង វាយស្គរដៃ (អង្គុយខាងស្ដាំបំផុត)
- ប៉ាវ រ៉ៃចូ កាន់ក្លារីណែត និង វាយស្គរដៃ (អង្គុយខាងឆ្វេងដៃបំផុត)។
សមាជិកទាំងប្រាំមួយនាក់នេះ ត្រូវបានហ្វឹកហាត់ដោយលោកគ្រូ កែវ ផេន។ កាលពីមុនពួកគេជាកុមារ ដែលរស់នៅក្នុងគ្រួសារក្រីក្រលំបាក។ ដោយសារស្រឡាញ់តន្ត្រី ធ្វើឲ្យពួកគេ ចង់ទៅរៀនភ្លេង។ ឪពុកម្ដាយ របស់ពួកគេ បានបដិសេធនូវសំណើរបស់ពួកគេ។ ប៉ុន្តែ ក្រោយពីបានឃើញ នូវទេពកោសល្យរបស់ពួកគេ ជាមួយឧបករណ៍ភ្លេង ពួកគាត់ក៏បានអនុញ្ញាត ឲ្យពួកគេទៅរៀន។ ក្រោយពីរៀនរួចហើយ ធ្វើឲ្យទេពកោសល្យរបស់ពួកគេ កើនឡើងមួយកំរិតទៀត។ ឥលូវនេះ ពួកគេអាចលេង ឧបករណ៍តន្ត្រីជាមួយគ្នា បានយ៉ាងពីរោះ។ ក្រោយពីបានទទួល ការគាំទ្រពីប្រិយមិត្តហើយ ពួកគេបានជួបនឹងបញ្ហាមួយ គឺខ្វះខាតថវិកា ក្នុងការសិក្សាបន្ត។ ប៉ុន្តែ ដោយមានជំនួយបន្ថែមពី FCOSO ពួកគេ ក៏អាចសិក្សាភ្លេងបន្តទៀត៕
ពេលនៅម្នាក់ឯង
28 មីនាពេលងើយមើលមេឃ ទ្រូងសង្វេគ នឹកគិតដល់ស្រស់នួនល្អង… តើអូនដឹងទេ បងទន្ទឹងចាំមើលពេលដែលមាសស្ងួនវិលវិញ… សំលេងហាក់ដូចជាកំសត់ណាស់ ស្រឡាញ់គ្នាតែនៅបែកគ្នា! ឥឡូវមកស្ដាប់ក្ដិប និងអេដាម្ដងទៀតមើល៖
==========
ប្រកាសផ្សេងទៀត៖
ស្រុកខ្មែរ យ៉ូ!
26 មីនាសូមអញ្ជើញមកលេងនៅស្រុកខ្មែរ អភិវឌ្ឍទៅមុខយ៉ាងម៉េចដែរ ស្រុកខ្មែរយើងឥឡូវអភិវឌ្ឍឥតឈប់ឈរ ព្រោះមានប្រាសាទអង្គរជាកេរដំណែលខ្មែរ… ហូ!!!! មកស្ដាប់ក្ដិប និង អេដា ច្រៀងរៀបរាប់ម្ដងមើល៎៖
បងជាគ្រូអូន
7 កុម្ភៈ
បងជាគ្រូអូន (ចំណងជើងអង់គ្លេស I Am Sam ចំណងជើងកូរ៉េ 아이엠샘) នឹងចាក់បញ្ចាំងនៅទូរទស្សន៍ស៊ី ធី អិន ឆាប់ៗនេះ។
តួអង្គសំខាន់ៗ
- Yang Dong Geun សម្ដែងជា Jang Yi San
- Park Min Young សម្ដែងជា Yoo Eun Byul
- T.O.P សម្ដែងជា Chae Moo Shin
- Son Tae Young សម្ដែងជា Shin So Yi
បទចម្រៀង
01. Na Man Na Man – Paran
02. Love You (Orchestration Mix) – Byul
03. I Do – Genie
04. Love You – Byul
05. Na Man Na Man (Inst.)
06. Gi Boon Joh Eun Ha Roo (Inst.)
07. Sarang, Ma Eum Eh Byung (Inst.)
08. Fever (Inst.)
09. Dal Ri Gi (Inst.)
10. Ah Ee (Inst.)
ពាក្យសម្ងាត់៖ ledoquyen
ចម្រៀងជូនអ្នកមានគុណ
10 មករាសូមជូនចម្រៀងមួយបទនេះ ជូនដល់អ្នកមានគុណទាំងពីររបស់ខ្ញុំ ក៏ដូចជាឪពុកម្ដាយ គ្រប់រូប ដែលបានចិញ្ចឹម បីបាច់ថែរក្សាកូន និងបានផ្ដល់នូវអ្វីៗគ្រប់យ៉ាងដល់កូន។ សូមឲ្យគុណនេះ ស្ថិតនៅក្នុងដួងចិត្ត នៃបុត្រា បុត្រីគ្រប់រូប។


វាចាថ្មីៗ