តើអ្នកមានដែលទស្សនារឿង ព្រះនាងសេរ៉ាសាត ទេ។ ខ្ញុំជឿថា ប្រាកដជាធ្លាប់
។ ខ្ញុំពិតជាចូលចិត្តរឿងនេះណាស់។ រឿងនេះតំនាលពី ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីពីរអង្គ។ រឿងនេះ ក៏ជាផ្នែកមួយនៃរឿងមួយពាន់មួយយប់ផងដែរ។ បទចម្រៀងនៅក្នុងរឿងនេះ ពិតជាពីរោះៗមែន តែខ្ញុំមិនដឹងទៅរកវានៅឯណាទេ។ បើអ្នកណាដឹង ឬមានបទនៅក្នុងរឿង សូមចែករំលែកឲ្យខ្ញុំខ្លះផង។ សាកស្ដាប់ពីរបទលមើល៖
ព្រះនាងសេរ៉ាសាត
10 ឧសភាណារូតូ អ៊ូស៊ូម៉ាគី
1 មេសា
Naruto Shippuden
ណារូតូ អ៊ូស៊ូម៉ាគី Naruto Uzumaki うずまき ナルト គឺជាឈ្មោះតួអង្គម្នាក់ ក្នុងជីវចលរូបភាព ដែលបានបង្កើតឡើងដោយជនជាតិជប៉ុន។ វាគឺជា រឿង ដែលល្បីល្បាញមួយក្នុងចំណោម កុមារៗ ក៏ដូចជាមនុស្សធំផងដែរ។ នៅក្នុងសាច់រឿង មានការអប់រំច្រើន ក្នុងជីវិត។ រឿងនេះបានអប់រំយើង ឲ្យមានការតស៊ូព្យាយាម ក្នុងជិវិត។ រឿងនេះ បានចាប់កំណើតនៅឆ្នាំ ១៩៩៧ ជាសៀរភៅរូបភាព ហើយត្រូវគេផលិតឡើង ជាគំនូវជីវចល នៅឆ្នាំ ២០០២។
ក្រោយពីបានមើលរឿងនេះចប់ ខ្ញុំចាប់អារម្មណ៍លើពាក្យសម្ដី របស់ ណារូតូ មួយឃ្លា គឺ៖
So don’t come whining to me with this destiny stuff.. And stop trying to tell me you can’t change what your are. You can do it too cause after all.. Unlike me, you’re not a failure.
ខ្ញុំគិត វាពិតជាមានន័យជ្រាលជ្រៅណាស់ សំរាប់យើងពិចារណា ដើម្បីឲ្យខ្លួនយើង ចេះតស៊ូ និងព្យាយាមក្នុងការធ្វើអ្វីមួយ ដើម្បីយកជ័យជំនះ។ ខាងក្រោមនេះ ជាឈុតមួយចំនួន ក្នុងរឿង៖
បងជាគ្រូអូន
7 កុម្ភៈ
បងជាគ្រូអូន (ចំណងជើងអង់គ្លេស I Am Sam ចំណងជើងកូរ៉េ 아이엠샘) នឹងចាក់បញ្ចាំងនៅទូរទស្សន៍ស៊ី ធី អិន ឆាប់ៗនេះ។
តួអង្គសំខាន់ៗ
- Yang Dong Geun សម្ដែងជា Jang Yi San
- Park Min Young សម្ដែងជា Yoo Eun Byul
- T.O.P សម្ដែងជា Chae Moo Shin
- Son Tae Young សម្ដែងជា Shin So Yi
បទចម្រៀង
01. Na Man Na Man – Paran
02. Love You (Orchestration Mix) – Byul
03. I Do – Genie
04. Love You – Byul
05. Na Man Na Man (Inst.)
06. Gi Boon Joh Eun Ha Roo (Inst.)
07. Sarang, Ma Eum Eh Byung (Inst.)
08. Fever (Inst.)
09. Dal Ri Gi (Inst.)
10. Ah Ee (Inst.)
ពាក្យសម្ងាត់៖ ledoquyen
កំលាំងដាវទេព
20 មករាកំលាំងដាវទេព
កំលាំងដាវទេព (ភាសាចិន 強劍) គឺជាខ្សែភាពយន្ត បែបវាយប្រហារដោយប្រើយុទ្ធសិល្ប៍។ រឿងនេះ កំពុងចាក់ផ្សាយតាមស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទ រៀងរាល់យប់។ រឿងបានថតដោយ ជនជាតិហុងកុង ហើយចាក់ផ្សាយនៅឆ្នាំ២០០៧។

មានបក្សពីរក្រុម គឺបក្សបិសាច និងបក្សសុចរិត។ បក្សបិសាច មានបក្សស្រមោលលោហិត ហើយបក្សសុចរិត មានឈ្មោះថា បក្សដាវទេព ដែលយកឈ្មោះតាមមេបក្សរបស់ខ្លួន។
កូនក្រមុំវ័យក្មេង
10 មករាកូនក្រមុំវ័យក្មេង (ភាសាអង់គ្លេស Sweet 18 ភាសាកូរ៉េ 낭랑18세) ភាពយន្តដែលនិយាយពី កូនក្រមុំអាយុត្រឹមតែ ១៨ឆ្នាំ ត្រូវឪពុកម្ដាយតម្រូវឲ្យរៀបការជាមួយ កូនកម្លោះ ដែលមានអាយុចាស់បន្តិចទៅហើយ។
ទាញយកបទចម្រៀង
- nang rang 18 seh Title – Han Do Young
- fantasy love
- nae jak eun sarang – Han Do Young
- love Theme
- so poong (Acapella)
- laila – Lim Ha Young)
- pol ra ri yo pol ra ra ee (Tango)
- so jjuk goong Fun Song
- love Theme 2
- agape – The The
- cha cha cha Rock & Roll
- jang mit bit eum mo
- Be Mind… – Oh Ji Yun, Lee Jin Gyu, Lee Young Joon
- hal ah buh ji boon no
- 007 love
- gi da rim (Chorus)
- love Theme 3
- pol ra ri yo pol ra ra ee (Reggae)
- fantasy love 2
- nae jak eun sarang (Humming) so jjuk goong (Korean Classical Music Version)2
- nang rang 18 seh End Title
យុទ្ធសិល្ប៍ទេពធីតាតូច
1 មករា
យុទ្ធសិល្ប៍ទេពធីតាតូច (ភាសាចិន 天外飞仙) គឺជាភាពយន្តបែបយុទ្ធសិល្ប៍ មនោសញ្ចេតនា និងកំប្លែងផងដែរ។ រឿងនេះនិយាយអំពីបុរសម្នាក់ជាមនុស្សនៅស្ថានកណ្ដាល បានស្រឡាញ់ទេពធីតាម្នាក់មកពីស្ថានលើ ដែលការណ៍នេះបានធ្វើឲ្យព្រះឥន្ទ្រជាម្ចាស់នៃស្ថានលើ ខ្ញាល់យ៉ាងខ្លាំង ហើយបានចាត់ទាហានស្ថានលើមកចាប់ទេពធីតាតូច ជាច្រើនលើកច្រើនសា។ នៅចុងបញ្ចប់តួអង្គទាំងពីរ នៅតែមិនបានជួបគ្នាដដែល។
ក្នុងរឿងនេះ ក៏មានចម្រៀងមួយបទច្រៀងដោយក្រុមចម្រៀងចិនដ៏ល្បី គឺក្រុម S.H.E ៖
រសជាតិស្នេហ៍
1 មករា
រសជាតិស្នេហ៍ (ភាសាអង់គ្លេស Taste Sweet Love ភាសាកូរ៉េ 백설공주) ជាភាពយន្តជាលក្ខណៈកំប្លែងផង និងមនោសញ្ចេតនាផង។ តួអង្គស្រីឈ្មោះ យ៉ុង ស៊ី មុនដំបូងតែងខ្លួនជាលក្ខណៈ គួរឲ្យចង់សើច។ ប៉ុន្តែក្រោយមក គេក៏បានប្រែខ្លួនគេជានារីម្នាក់ដ៏ស្រស់ស្អាត ដូចជាព្រះនាងព្រិលស។
ឱកាសពិសោធន៍ស្នេហ៍
1 មករា
ឱកាសពិសោធន៍ស្នេហ៍ (ភាសាអង់គ្លេស Chance ភាសាភីលីពីន Sana Maulit Muli) គឺជាខ្សែភាពយន្តភាគភីលីពីនមួយ ដ៏ជក់ចិត្តផងដែរ។ ខ្សែរឿងនេះ និយាយអំពីគូស្នេហ៍មួយគូ ដែលមានចិត្តស្រឡាញ់គ្នាតាំងពីតូច ហើយដល់ពេលជួបគ្នា តួស្រីបានស្លាប់ដោយគ្រោះថ្នាក់មួយជាយថាហេតុ។ បន្ទាប់មកតួអង្គប្រុស បានត្រឡប់ខ្លួនរបស់គេទៅកាន់អតីតកាល ដើម្បីជួយសង្គ្រោះតួអង្គស្រី ឲ្យចៀសផុតពីគ្រោះថ្នាក់នោះ។
ម្ចាស់ស្នេហ៍ខ្ញុំ
23 ធ្នូ
ម្ចាស់ស្នេហ៍ខ្ញុំ (ភាសាអង់គ្លេស៖My Girl ភាសាកូរ៉េ៖마이걸) គឺជាខ្សែភាពយន្ត ដែលខ្ញុំគិតថាល្អមើលដែរ។ វាត្រូវបានចាក់ផ្សាយ តាមរយៈស្ថានីយទូរទស្សន៍បាយ័ន។ រឿងមួយ គឺនិយាយអំពីនារីម្នាក់ ដែលមានកាយវិការក្រមិចក្រមើម គួរឲ្យក្នាញ់ ជាមួយនឹងតួអង្គប្រុសជាអ្នកមានម្នាក់។
នេះ គឺជាបទចម្រៀងដ៏ពីរោះមួយនៃរឿងនេះ៖
ជើងថ្មី មហាសំណាង
23 ធ្នូ
រឿង ជើងថ្មី មហាសំណាង (ភាសាអង់គ្លេស Super Rookie ភាសាកូរ៉េ 신입사원) ជាខ្សែភាពយន្តដ៏ពេញនិយម មួយរបស់កូរ៉េ ដែលត្រូវបានស្ថានីយទូរទស្សន៍ស៊ី ធី អិន យកមកចាក់ផ្សាយផងដែរ។ ខ្សែភាពយន្តមួយនេះ និយាយពីជីវិតរបស់យុវជនម្នាក់ ឈ្មោះថា កាង ហូ ដោយគាត់ដើរស្វែងរកការងារធ្វើ។ ចុងបញ្ចប់គាត់បានចូល ធ្វើការក្នុងគ្រប់ហ៊ុនមួយ។ រឿងដ៏ចម្លែកនោះ គឺ គាត់បានចូលធ្វើការនោះ ដោយសារតែភាពរអាក់រអួល របស់កំព្យូទ័រ នាំឲ្យមានការភ័ន្តច្រឡំ។
ខាងក្រោមនេះ ជាបទចម្រៀងនៃរឿងនេះ៖



វាចាថ្មីៗ