នៅក្នុងស្រុកចិននេះ ការប្រើប្រាស់អ៊ិនធឺណែតដូចជាតឹងតែងដល់ហើយ។ រដ្ឋាភិបាលស្រុកចិន គ្រប់គ្រងលើប្រព័ន្ធអ៊ិនធឺណែតទាំងអស់។ មានវែបសាយជាច្រើនត្រូវគេបិទមិនអោយចូល មានដូចជា Facebook; YouTube; Dailymotion; Google Plus; Mediafire; 4shared… និងច្រើនទៀត ហើយសូម្បីតែវែបសាយមួយចំនួនសរសេរជាភាសាខ្មែរក៏ត្រូវបានបិទដែរ ដូចជា វែបសាយវិទ្យុអាស៊ីសេរី http://rfa.org/khmer វែបសាយលោកគ្រូវិចិត្រ http://dahlina.com (ខ្ញុំកំពុងឆ្ងល់ ហេតុអីចិនបិទវែបសាយរបស់លោកគ្រូវិចិត្រដែរ?) ។ ចំណែកឯការចុះឈ្មោះប្រើអ៊ិនធឺណែតដូចជារញ៉ែរញ៉ៃដល់ហើយ។ ខ្ញុំត្រូវដាក់ MAC Address លេខបន្ទប់ លេខអន្តេវាសិកដ្ឋាន ដាក់អីណា តែដូចគ្មានប្រយោជន៍ផង យកតែ Username និងពាក្យសម្ងាត់មក ប្រើបានគ្រប់តែកុំព្យូទ័រ ចង់យកទៅដោតបន្ទប់ក៏ប្រើបានដូចតែគ្នា។
ហេតុអីបានជារដ្ឋាភិបាលចិនធ្វើដូចនេះ? ចម្លើយសាមញ្ញដែលខ្ញុំដឹង គឺ ចិនមានវែបសាយខ្លួនឯងទាំង តាំងពី Search Engine; វែបសាយវីដេអូ ចម្រៀង បណ្ដាញសង្គម ចែករំលែកឯកសារ និងវែបសាយផ្សេងៗទៀត។ ប៉ុន្តែសំណាងដែរ ដែលមានអ្នកបង្កើតកម្មវិធីមួយចំនួនដែលធ្វើអោយខ្ញុំអាចបើកវែបសាយផ្សេងនៅក្នុងស្រុកចិនបាន។ កម្មវិធីទាំងនោះអាចរកបាននៅ http://freenuts.com/free-vpn-softwares/ ។ បច្ចុប្បន្ននេះ ខ្ញុំកំពុងប្រើ Hotspot Shield ។

តាំងពីចាប់ផ្ដើមប្រើវាមក ខ្ញុំឃើញថាវាហាក់ដូចជាមានប្រយោជន៍ច្រើន។ កាលពីលើកមុន មានបន្ទប់ណាមួយនោះ បើក Wireless ចោល ដោយមិនដាក់ពាក្យសម្ងាត់។ ខ្ញុំតភ្ជាប់ទៅវា ដើម្បីប្រើ តែបើកបានតែហ្គូកហ្គលទេ។ តែដោយសារតែកម្មវិធីនេះ ធ្វើអោយខ្ញុំអាចបើកបានគ្រប់វែបសាយទាំងអស់។ ដូច្នេះ ខ្ញុំគិតថាកម្មវិធីនេះមានប្រយោជន៍ ក្នុងការប្រើប្រាស់ មិនថានៅតែក្នុងស្រុកចិន កន្លែងណាក៏ដោយអោយចូលទៅប្រើអ៊ិនធឺណែតបាន ប៉ុន្តែត្រូវគេកំណត់កម្រិតវានោះ ប្រើបានទាំងអស់។ ម្យ៉ាងទៀត ខ្ញុំឃើញថាពេលខ្លះ កម្មវិធីមិនដើរនៅលើម៉ាស៊ីនយើងទេ តែបើយកទៅដាក់ក្នុង ម៉ាស៊ីននិម្មិត (Virtual Machine) បែរជាប្រើបានទៅវិញ។
សរុបមក សម្រាប់អ្នកដែលស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំ គួរតែសាកល្បងប្រើកម្មវិធីនេះ
៕

វាចាថ្មីៗ