មកដល់ស្រុកចិន

9 កញ្ញា

ហាហា… មិននឹកស្មានថាខ្ញុំនឹងមានថ្ងៃនេះសោះ។ ឥលូវនេះខ្ញុំកំពុងរស់នៅក្នុងទីក្រុង ណានីងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំ​បាន​មក​ដល់​ទីនេះ​តាំងពីថ្ងៃច័ន្ទ ទី៥ ខែ កញ្ញា ឆ្នាំ២០១១ មកម្ល៉េះ។ ហេតុអ្វីខ្ញុំមកដល់ទីនេះ? ហេហេ… គឺ​ខ្ញុំ​បានប្រលងជាប់អាហារូបករណ៍ របស់​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ខេត្តក្វាងស៊ី។ នៅឆ្នាំដំបូងនេះ ខ្ញុំត្រូវរៀនភាសាចិនជាមុនសិន។ នៅឆ្នាំបន្ទាប់ទើបខ្ញុំ ចូលរៀនមុខវិជ្ជារបស់ខ្ញុំ។ គ្រប់ការបង្រៀន ឯកសារ គឺ​ជា​ភាសា​ចិន​ទាំងអស់។ ស្ដាប់ទៅវាដូចជាពិបាកណាស់ តែចាំមើលឆ្នាំក្រោយសិនទៅមើស៎ :D

នៅក្នុងអន្តេវាសិកដ្ឋាន ខ្ញុំស្នាក់នៅជាមួយជនជាតិខ្មែរម្នាក់ដែលប្រលងជាប់ជាមួយគ្នា ជនជាតិកាណាដាម្នាក់ និងជនជាតិថៃម្នាក់។ ជនជាតិថៃម្នាក់នោះ មិនសូវចេះភាសាអង់គ្លេសទេ តែគាត់ស្ទាត់ខាងភាសាចិន ព្រោះថា គាត់រៀនភាសាហ្នឹង តាំងពីគាត់នៅតូចៗមកម្ល៉េះ។ ចំណែកឯជនជាតិកាណាដាវិញ ទើបតែមករៀនភាសាចិនឆ្នាំទីមួយដូចខ្ញុំដែរ។ គិតទៅល្អ អាចនិយាយទាំងភាសាចិន និងភាសាអង់គ្លេស :)

ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើដល់ឪពុកម្ដាយខ្ញុំ បងប្អូន មិត្តភក្តិ ទាំងអស់ថា ខ្ញុំនៅទីនេះសុខសប្បាយទេ ព្រោះសីតុណ្ហភាពនៅស្មើយើងនៅកម្ពុជាទេ រហូតដល់ខែត្រជាក់ទើបត្រជាក់ខ្លាំង។ ហើយខ្ញុំសូមអរគុណជាខ្លាំង ដល់មិត្តភក្តិខ្ញុំ ដែលបានជូនខ្ញុំដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានជូនពរ និងលើកទឹកចិត្តខ្ញុំ។ ខ្ញុំគ្មានអ្វីតបស្នងសងគុណអ្នកទាំងអស់គ្នាទេ មានតែពាក្យថ្លែងអំណរគុណ និងការខិតខំរៀនសូត្រ ដើម្បីកុំអោយពាក្យជូនពរអ្នកទាំងអស់គ្នា ក្លាយជាអាសារបង់៕

21 ចំលើយ ទៅ “មកដល់ស្រុកចិន”

  1. monyrinataro ខែកញ្ញា 9, 2011 ម៉ោង 9:10 ព្រឹក #

    កុំភ្លេចថតរូបក្មេងឲ្យញ៉ុមមើលផង! :mrgreen:

    • ពិសិដ្ឋ ខែកញ្ញា 9, 2011 ម៉ោង 9:27 ព្រឹក #

      អត់​មាន​ម៉ាស៊ីន​ថតផង! ចាំ​មើល​មាន​លុយ​ចាំ​ទិញ​ម៉ាគ្រឿង​ ថត​អោយ​ណាណី​ម្ដង! :D

      • monyrinataro ខែកញ្ញា 9, 2011 ម៉ោង 9:34 ព្រឹក #

        ពេលទិញបានហើយ កុំភ្លេចថតផង តែសុំគេ (ក្មេងៗ)ថតឲ្យស្រួលបួល បើមិនអីចឹងទេ ប៉ាយ័ត្នគេចាឡំ! :lol: វីវម៉ោច្រុកឆ្មែរវិញអត់កើត

        • ពិសិដ្ឋ ខែកញ្ញា 9, 2011 ម៉ោង 9:35 ព្រឹក #

          រូប​ថត​ស្រីៗ​យក​ទេ? ស្អាត​ៗណាស់​ណា! ហេហេ…

          • monyrinataro ខែកញ្ញា 9, 2011 ម៉ោង 9:46 ព្រឹក #

            មានម៉ាគគោកហើយ! :)

  2. រចនា ខែកញ្ញា 9, 2011 ម៉ោង 10:08 ព្រឹក #

    អបអរ​សាទរ​ផង​អូន! ស៊ុៗ!!

  3. វិចូច ខែកញ្ញា 9, 2011 ម៉ោង 12:42 ល្ងាច #

    ស៊ូៗៗៗៗ បង​ពិសិដ្ឋ! សូម​ឲ្យ​បង​ទទួល​សំណាង​ល្អ។

  4. សុភ័ក្ត្រ ខែកញ្ញា 9, 2011 ម៉ោង 1:05 ល្ងាច #

    សំណាង​ល្អ ចាំ​ពេល​ខ្ញុំ​ទៅ​លេង​ចិន ជួយ​ជូន​ដើរ​លេង​ផង

  5. សុផាត ខែកញ្ញា 9, 2011 ម៉ោង 1:31 ល្ងាច #

    :D

  6. ប្រុញ ខែកញ្ញា 9, 2011 ម៉ោង 1:36 ល្ងាច #

    ដល់ពេលខែត្រជាក់ខ្លាំង ត្រូវទ្រាំណា កុំអោយចាញ់អាកាសធាតុត្រជាក់ ព្រោះយើងមកពីស្រុកក្តៅ

    • ពិសិដ្ឋ ខែកញ្ញា 9, 2011 ម៉ោង 1:38 ល្ងាច #

      បាទ! ខែ​នេះ​អត់​ទាន់​ត្រជាក់​ទេ នៅ​ក្ដៅ​ដូច​នៅ​ស្រុក​ខ្មែរ​ដែរ​។

  7. ពត៌មានទូរស័ព្ទ ខែកញ្ញា 10, 2011 ម៉ោង 8:32 ព្រឹក #

    cool

  8. Mr.Panda ខែកញ្ញា 10, 2011 ម៉ោង 10:09 ព្រឹក #

    បងរៀនមុខវិជ្ជាអី្វ?

    • ពិសិដ្ឋ ខែកញ្ញា 10, 2011 ម៉ោង 11:34 ព្រឹក #

      ឆ្នាំ​ទីមួយ​ រៀន​ភាសាចិន។

      • Mr.Panda ខែកញ្ញា 10, 2011 ម៉ោង 5:52 ល្ងាច #

        ចុះបើអ្នកចេះចិនស្រាប់ត្រូវរៀនចិន១ឆ្នាំដែរ?

        • ពិសិដ្ឋ ខែកញ្ញា 11, 2011 ម៉ោង 12:45 ព្រឹក #

          ស្រេច​លើ​យើង​! ប្រសិន​បើ​យើង​ចេះ​ស្រាប់​ តែ​ចង់​រៀន​បន្ថែម​ក៏​បាន។ បើ​មិន​ចង់​រៀន​ទេ ត្រូវ​ឆ្លងកាត់​ប្រលងភាសា​ចិន​ (HSK test) បើ​ជាប់​ទើប​អាច​រៀន​មុខវិជ្ជា​ដែល​យើង​ចង់​រៀន​បាន​។

  9. lavorn (ឡាវ័ន​) ខែកញ្ញា 16, 2011 ម៉ោង 7:19 ល្ងាច #

    អូ​ សូម​អបអរ​សាទរ​! តែ​ប៉ុណ្ណេះ​ ប្រហែល​បាន​គយគន់​រូប​ថត​ទេសភាព​ប្រទេស​ចិន​បាន​ញឹក​ហើយ​ខ្ញុំ​ :D

    • ពិសិដ្ឋ ខែកញ្ញា 16, 2011 ម៉ោង 8:12 ល្ងាច #

      អរគុណ​បង! ចង់​ថត​រូប​អោយ​ច្រើនដែរ តែ​គួរ​អោយ​ស្ដាយ​អត់​មាន​ម៉ាស៊ីន​ថត​ផ្ទាល់​ខ្លួន​។​ តែ​មិន​អី ចាំ​លួច​ពី​យក​មក​ពី​ក្នុង​​ម៉ាស៊ីន​ថត​របស់​មិត្តភក្តិ ក៏​បាន​ដែរ។ :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.