ត្រៀម​ប្រលង​ APMO

6 មីនា

ធ្លាក់​ចេញ​ពី​រូ​ងក្រពើ មក​ទើរ​ត្រឹម​រូង​ខ្លា​ហើយ​ខ្ញុំ​… ថ្មីៗនេះ​ខ្ញុំ​ទើប​តែ​នឹង​ប្រលង​សិស្ស​ពូកែ​ទូទាំង​រាជធានី​​ហើយ​ ស្រាប់​តែ​ឥលូវ​ត្រូវ​ទៅ​ប្រលង គណិតវិទ្យាអូឡាំព្យាដ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីភិច​ (APMO : Asia Pacific Mathematic Olypiad) ទៀត។ ការប្រលង​នេះ​គឺ​គេ​ជ្រើសរើស យក​អ្នក​ប្រលង​ជាប់​សិស្សពូកែ​ទូទាំង​រាជធានី​ជាប់​ ទាំង​១៣នាក់ និង​បន្ថែម​ អ្នក​ចំណាត់​ខាង​ក្រោម​ទៀត​ឲ្យ​គ្រប់​ ៣០ នាក់  ក្នុង​នោះក៏​មាន​ខ្ញុំ​ផងដែរ ព្រោះ​ខ្ញុំ​ជាប់​លេខ ១៨ (ប៊ិះ​ជាប់​នឹង​គេ​ដែរ​) ។

មិន​ដឹង​ថា​ ការ​ប្រលង​នេះ​យ៉ាង​ម៉េចទេ ព្រោះ​បើ​តាម​ការ​ស្រាវជ្រាវ និង​យោបល់​ពី​សិស្ស​ច្បង​ឆ្នាំ​មុន ថា​ការ​ប្រលង​នេះ​លំបាកណាស់ តែ​ក៏​ងាយ​ស្រួល​ក្នុង​ការ​យក​មេដាយ​ផង​ដែរ។ បើ​យើង​ធ្វើ​បាន​តែ​មួយ​លំហាត់ ហើយ​ត្រឹម​ត្រូវ​ទៀត​នោះ យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ដែរ​។ ប៉ុន្តែ​មិន​ដឹង​យ៉ាង​ណា​ទេ មាន​តែ​ចាំ​មើល ហើយ​ប្រឹង​ឲ្យ​អស់​ពីលទ្ធភាព​៕

11 ចំលើយ ទៅ “ត្រៀម​ប្រលង​ APMO”

  1. engsamnang ខែ​មីនា 7, 2010 ម៉ោង 1:46 ល្ងាច #

    ម៉េញក៌បងដឹងថាបងជាប់លេខ18។ តើចេញពីលេខ13ទៅ30មាននរណាគេខ្លះ មកពីសាលាណា? ជួយប្រាប់ខ្ងុំបានទេ។

  2. Vanna ខែ​មីនា 7, 2010 ម៉ោង 9:53 ល្ងាច #

    ប្រឹង​ឡើង​ក្មួយ​ប្រុស!
    P/s: ពូទើប​តែ​ជាវ RSS ប្លុក​របស់​ឯង​ជាមួយ Google Reader ដើម្បី​ឲ្យ​ការ​តាម​ដាន​កាន់​តែ​ងាយ​ស្រួល។

    • ពិសិដ្ឋ ខែ​មីនា 13, 2010 ម៉ោង 6:10 ល្ងាច #

      អូ​អរគុណ​បង​ប្រុស តែ​ការ​ប្រលង​នេះ​ពិត​ជា​លំបាក ប្អូន​សូម​ចុះ​ចាញ់​ហើយ តែ​ប្អូន​នឹង​ព្យាយាម​នៅ​ឆមាស​ទី១​ខាង​មុខ​នេះ​!​ :D

  3. rainymathboy ខែ​មីនា 7, 2011 ម៉ោង 6:18 ព្រឹក #

    1. សូម​ជួយ​សោកស្ដាយ​ផង​ដែល​លោក​បង​អត់​បាន​ជាប់​ក្នុង​ជំរុះ​រាជធានី តែ​សង្ឃឹម​ថា​លោកបង​នឹង​យក​កេរ្តិ៍​ឈ្មោះ​APMO បាន​ណា។ ការ​ប្រលង​ស្រួល​ជាង​IMO ឆ្ងាយណាស់ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ចេះ​លំហាត់​សិស្សពូកែ​ឲ​បាន​គ្រប់​ល្បិច​ជាការស្រេច។
    2. APMOនេះ តាម​ការ​ឃោសនា​របស់​ក្រសួង គឺ​គេ​ប្រលង​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក តែ​តាម​ពិត​ គេ​មិន​មែន​ឲ​យើង​ទៅ​ប្រទេស​ក្រៅ​នោះ​ទេ គឺ​គេ​ឲ​យើង​អង្គុយ​ប្រឡង​នៅ ភូមិន្ទភ្នំពេញ​(RUPP) តែ​ប៉ុណ្ណោះ គ្រាន់​តែ​ប្រឡង​នៅ​ម៉ោង​ដូច​នឹង​ប្រទេស​ដទៃ​អង្គុយ​ចាំ​ប្រលង​ដែរ។

    • rainymathboy ខែ​មីនា 7, 2011 ម៉ោង 6:22 ព្រឹក #

      ចុម ស៊យ​ធំ ភ្លេច​មើល​ឆ្នាំ តាម​ពិត​ឆ្នាំ​មុន​សោះ :D

      • rainymathboy ខែ​មីនា 7, 2011 ម៉ោង 6:01 ល្ងាច #

        ចៃ​ដន្យ​ ព្រោះ​ថ្ងៃ​ស្អែក​នេះ គឺ​ថ្ងៃ​ប្រឡង​APMOដែរ គិត​ទៅ​គឺ​មួយ​ឆ្នាំ​គត់…

        • ពិសិដ្ឋ ខែ​មីនា 7, 2011 ម៉ោង 9:02 ល្ងាច #

          អត់​ទៅ​ប្រលង​ហ្នឹង​គេ​ទេ​ហ្អី?

          • rainymathboy ខែ​មេសា 8, 2011 ម៉ោង 12:33 ព្រឹក #

            ខ្ញុំ​ទាល់​តែ​ឆ្នាំ​ក្រោយ​ឯ​ណោះ…

  4. 855hahaihateyou ខែ​កុម្ភៈ 16, 2012 ម៉ោង 6:21 ល្ងាច #

    No mission is impossible! (Copied from Barclay Premiere League)

  5. Chanpanha Eang ខែ​កុម្ភៈ 16, 2012 ម៉ោង 6:26 ល្ងាច #

    I really want to bring the best, but it looks too difficult!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.