តើអ្នកចូលចិត្តការនិយាយទូរស័ព្ទទេ? ខែ សីហា 1, 2009
Posted by ពិសិដ្ឋ in គំនិតខ្ញុំ, បទពិសោធន៍ខ្លីៗ.5 comments
យើងឃើញសព្វថ្ងៃនេះ ប្រព័ន្ធទូរស័ព្ទនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងយ៉ាងព្រោងព្រាត ធ្វើឲ្យអ្នកប្រើប្រាស់ទូទាំងប្រទេស ពិបាកនឹងសម្រេចចិត្តត្រូវប្រើប្រាស់ប្រព័ន្ធមួយណា។ ទន្ធឹមនឹងការលេចចេញនូវរូបរាងរបស់ខ្លួន នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានផ្សព្វផ្សាយ នឹងផ្ដល់ជាការបញ្ចុះតម្លៃពិសេស ក្នុងសេវាកម្មរបស់ខ្លួន។ ក្នុងនោះ យើងឃើញថា ការផ្សាយពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន Mfone បានធ្វើឲ្យប្រជាជនមួយចំនួន ក៏ដូចជា ឯកឧត្ដម ខៀវ កាញ៉ារីទ្ធ បានរិះគន់ថា ការផ្សាយរបស់គេ បានធ្វើក្មេងៗ ជាពិសេសសិស្ស និស្សិតខ្មែរ ពុំគិតពីការសិក្សា គិតតែពីនិយាយទូរស័ព្ទ។ ក្នុងនោះមានក្រុមហ៊ុនមួយទៀត ដែលគួរការចាប់អារម្មណ៍គួរសមដែរនោះ គឺក្រុមហ៊ុន Smart Mobile ។ ក្រុមហ៊ុន បានធ្វើ Promotion ដោយគ្រាន់តែចំណាយតែ ១០ សេន ក្នុងមួយថ្ងៃ អាចនិយាយបានតាមចិត្ត។ (ច្រើនទៀត…)
