jump to navigation

ប្លក​របស់​ខ្ញុំ​ត្រូវ​បាន​ VOA សំភាស ខែ កក្កដា 25, 2009

Posted by ពិសិដ្ឋ in អំពីពិសិដ្ឋ.
trackback

កាល​ពីថ្ងៃ​សុក្រ ទី ២៣ នៅ​វេលា ម៉ោង​ ប្រហែល មួយ ថ្ងៃ​ត្រង់ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ ពី​​បង​ម្នាក់ គាត់​ប្រាប់​ថា គាត់​មក​ពី​ខាង VOA ។ ពេលនោះ ខ្ញុំ​ភ្ញាក់​ព្រើត ស្មាន​តែ​មាន​ការ​អី ការ​ពិត​គាត់​ចង់​សំភាស​ខ្ញុំ អំពី​បទពិសោធ​ក្នុង​ការ​សរសេរ​ប្លក​សោះ​។  ហាហា ពិត​ជា​ឡូយ​មែន ពុំ​ដែល​ត្រូវ​គេ​សំភាស​ម្ដង​ទេ ពី​មុន​។

បន្ទាប់​មក​ យើង​ក៏​ណាត់​ជួប​គ្នា នៅ​ពេល​ព្រឹក មុន​ពេល​ខ្ញុំ​ចូល​រៀន ១៥​នាទី។ គាត់​ក៏​បាន​សួរ​ខ្ញុំ ថា តើ​ខ្ញុំ​សរសេរ​ប្លក​ហ្នឹង​យូរ​ប៉ុណ្ណា​ហើយ​? គឺ ខ្ញុំ​សរសេរ​បាន​មួយ​ឆ្នាំ​ហើយ​។ គាត់​ក៏​សួរ​ទៀត​ថា តើ​ប្អូន​ទទួល​បាន​អ្វី​ខ្លះពី​ការ​សរសេរ​ប្លក​នេះ? ខ្ញុំ​ក៏​ឆ្លើយ​ថា ទទួល​បាន​ច្រើន​ណាស់ ទាំង​ផ្នែក​ចំណេះដឹង ព័ត៌មាន ការ​រាប់​អាន​មិត្ត​ភក្តិ​ជា​ដើម។ [...]

អូ វា​ពិត​ជា​អស្ចារ្យ​មែន​ទែន​សម្រាប់​ខ្ញុំ ដែល​បាន​បង្ហើ​រវាចា​តាម​​វិទ្យុ​ VOA ។ អេអេ… កុំ​ភ្លេច​រង់​ចាំ​ស្ដាប់​ផង​ណា!!! :D

វិចារ»

1. សុភ័ក្ត្រ - ខែ កក្កដា 25, 2009

ឡូយ​មែន ខ្ញុំ​មិន​ដែល​ស្ដាប់​ផង​វីអូអេ ស្ដាប់​តា​អាស៊ីសេរី!

2. សុវុឌ្ឍី - ខែ កក្កដា 25, 2009

ឡូយមែនកូនក្មេង ហើយគេចាក់ផ្សាយថ្ងៃណាដែរនឹង?

3. ពិសិដ្ - ខែ កក្កដា 25, 2009

:D ប្អូន​ក៏​មិន​ដឹង​ច្បាស់​ដែរ ប៉ុន្តែគាត់​ថា ត្រូវ​ទៅ​សំភាស​ ហ្វីដែល​ ម្នាក់​ទៀត ប្រហែល​ជា​ក្រោយ​ពេល​សំភាស ហ្វីដែល រួច​ហើយ​មើល​ទៅ​។

សុវុឌ្ឍី - ខែ កក្កដា 25, 2009

ល្បីហើយចឹង ហេហេ

Fidele - ខែ កក្កដា 26, 2009
សុវុឌ្ឍី - ខែ កក្កដា 27, 2009

ហើយហ្វីដែលមិច ធ្វើមុខខឹងចឹង ហេហេ ហើយគេមានទៅសំភាសហ្វីដែលអែងអត់នឹង?

4. សុភា - ខែ កក្កដា 25, 2009

ហាហា កុំ​ភ្លេច​ជប់​លៀង​ភូមិ​ផង :P

5. រជ្ជនី​ - ខែ កក្កដា 25, 2009

ឡូយ​មែន​…
:D

6. រដ្ឋ - ខែ កក្កដា 25, 2009

ល្បី​ហើយ​ចឹង​បាន​ចូល​រ៉ាត់យ៉ូ!!

7. ដើមត្នោត មួយ - ខែ កក្កដា 26, 2009

អបអរ ពិសិដ្ឋ ដែលបានទទួល ចំណាប់អារម្មណ៍សំរាំង ពី វិទ្យុសំលេង ខ្នាតអន្តរជាតិ VOA !

8. khmerfruit - ខែ កក្កដា 26, 2009

ហើយស្តាប់នៅពេលណា?
អរគុណ

9. chantra - ខែ កក្កដា 26, 2009

ខ្ញុំជាអ្នកណែនាំវីអូអេឲ្យមកសម្ភាសន៍ហ្នឹងណា។

10. វាន់ឌី - ខែ កក្កដា 26, 2009

នេះពិតជាល្អមែនទែន សូមសរសើរអស់ពីដួងចិត្ត! ចង់ចឹងដល់ហើយ!

11. អគ្គលីបុត្រ - ខែ កក្កដា 27, 2009

ម៉េចមិនសួរគេថា គេបំរុង​ចាក់​ផ្សាយអង្កាល់! អានខ្ញុំ​រៀបចំមុងភួយទៅដេក​ចាំស្តាប់​មុន! :)

12. ពិសិដ្ឋ - ខែ សីហា 1, 2009

សូម្បី​ខ្ញុំក៏​ពុំ​បាន​ស្ដាប់​ឮ​សម្លេង​ខ្លួន​ឯ​ង​ផង ដោយ​សារ​តែ​វិទ្យុ​ហ្នឹង​ផ្សាយ​យប់​ៗពេក ធ្វើ​ឲ្យ​ខ្ញុំ​ខ្ជិល​ស្ដាប់​តាម៉ង​ទៅ ប៉ុន្តែ​មាន​មិត្ត​ភក្តិ​ខ្ញុំ​គេ​ប្រាប់ បាន​ស្ដាប់​ឮ​សម្លេង​ខ្ញុំ​ដែរ​តើស៎!

13. រតនាតារាមុន្នី ( - ខែ កញ្ញា 23, 2009

សូមទោស ខ្ញុំម៉ោទាំងអត់ដឹងរឿងនឹងគេទេ!!! ទើបតែមកពី ថៃ វិញថ្ងៃនេះឯង!!! ហើយប្លុកលោកពិតជាល្អ ខ្ញុំកំពុងត្រូវការគំរូ ផ្សេងៗ ពីប្លុកដ៏ទៃ មកupdate ប្លុកខ្ញុំផង។ ខ្ញុំមើលទៅប្លុកខ្ញុំ ពិតជាអន់ជាងគេឆ្ងាយណាស់ ដល់ថ្នាក់គេថា ទៅរៀន
វិញទៅ កុំចូលមក នាំតែខាតពេលទេ ទោះជាអញ្ចឹងក៏ដោយក៏ខ្ញុំនឹងខិតខំធ្វើឲ្យល្អ សំរាប់ប្លុកខ្ញុំដែរ។ អូ៎​!! ភ្លេច ខ្ញុំក៏មានពូម្នាក់ហៅទៅធ្វើតារានៅ ABS-CBN ដែរ តែខ្ញុំ
អត់ទៅផង…