ខ្ញុំត្រឡប់មកវិញហើយ ខែ មិថុនា 18, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.trackback
ហេហេ… ខ្ញុំត្រឡប់មកវិញហើយ! ប្រហែលជារយៈពេលមួយខែមុននេះ ដោយសារតែរវល់ក្នុងការងារជាគ្រូបង្រៀន និងរវល់នឹងរឿងប្រឡងផងនោះ ធ្វើឲ្យខ្ញុំអាក់ខាន ពុំបានចូលមក សរសេរអត្ថបទនៅទីនេះបន្ថែម។ តែថ្ងៃនេះ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយ ជាអតិបរមា ដែលបានមកជួបអ្នកទាំងអស់គ្នាសាជាថ្មី ប៉ុន្តែ មិនដឹងថា ពេលក្រោយ ខ្ញុំមានពេលនឹងមកទីនេះទៀត ឬអត់ទេ ព្រោះ ឥលូវខ្ញុំរឹតតែរវល់ជាងមុនទៀត។ ឆ្នាំក្រោយខ្ញុំត្រូវប្រឡងបញ្ចប់ មធ្យមសិក្សា។ ដូចនេះ ខ្ញុំត្រូវរៀនត្រៀមពីពេលនេះទៅ គួបផ្សំនឹងរវល់នឹងការបង្រៀនផងនោះ ធ្វើឲ្យខ្ញុំរឹតតែរវល់ថែមទៀត។ ជាបឋម សូមនិយាយពីរឿងខ្លះៗ ពីនេះពីនោះសិន៖
រាប់តាំងពីថ្ងៃខ្ញុំចូលបង្រៀនដំបូង មកដល់ថ្ងៃនេះ គឺគំរប់មួយខែត្រឹម។ ខ្ញុំពិតជាទទួលបាន នូវបទពិសោធ និង ចំណេះដឹងមួយចំនួនធំផងដែរ។ សិស្សដែលខ្ញុំបង្រៀន ភាគច្រើនជានិស្សិតឆ្នាំទី១ និង ទី២ ហើយក៏ជាអតីតសិស្ស វិទ្យាល័យឫស្សីកែវ ដូចខ្ញុំដែរ។ អ្វីដែលខ្ញុំចេះពីពួកគេក៏មិនតិចដែរ ចេះទាំងផ្នែកច្បាប់ ចេះទាំងផ្នែកទស្សនៈវិជ្ជា ចេះទាំងគណិតវិទ្យា (ពេលបង្រៀន ជជែកគ្នារហូត)។ នេះជាគឺអ្វី ដែលខ្ញុំពុំដែលជួបពីមុនមកទេ។
និយាយពីការប្រឡងវិញ ខ្ញុំពិតជាឈឺចិត្តនឹងការប្រឡងគណិតវិទ្យា របស់ខ្ញុំមែនទែន។ លំហាត់ខ្ញុំធ្វើខុសអស់បីលំហាត់បាត់ទៅហើយ។ ហើយអ្វីដែលធ្វើឲ្យខ្ញុំ កាន់តែឈឺក្បាលទៀតនោះ គឺពេលប្រឡងហ្នឹង មានគ្រូមកឆ្លៀតផ្សាយពាណិជ្ជកម្ម លក់វិញ្ញាសា (មិនមែនប្រឡងថ្នាក់ជាតិ ឯណា) ធ្វើឲ្យខ្ញុំសឹងតែទប់អារម្មណ៍មិនបាន។
មកដល់ថ្ងៃខួបកំណើតរបស់ខ្ញុំវិញ អរគុណណាស់ចំពោះ មិត្តភក្តិនៅ Facebook មានបងសុភា បងវុឌ្ឍី បងមួយហ្គេច និងមិត្តមួយចំនួនទៀត ដែលបានជូនពរខ្ញុំ។ អ្វីដែលធ្វើឲ្យខ្ញុំ កាន់តែរីករាយជាងមុនទៀតនោះ គឺមិត្តទាំងប្រាំរបស់ខ្ញុំ បានមូលមតិគ្នា បង្កើតជាថ្ងៃពិសេសមួយ សម្រាប់អបអរការប្រឡងចប់ផង និងអបអរខួបកំណើតខ្ញុំផង។ នៅថ្ងៃនោះ ពួកយើងបានទៅលេង សារមន្ទីរទួលស្លែង ពហុកីឡាដ្ឋានជាតិអូឡាំពិជ និង នាំញ៉ាំអាហារនៅពេលល្ងាច។ សូមអរគុណអ្នកទាំងអស់គ្នា។
របាយការណ៍ពីនេះពីនោះ ក្នុងរយៈពេលមួយខែកន្លងទៅនេះ សូមចប់ត្រឹមនេះ។ ចូលមកដល់ ផ្នែកចំណេះដឹងវិញ ខ្ញុំមានលំហាត់មួយ (ខ្ញុំមិនទាន់ដោះស្រាយចេញ នៅឡើយទេ) ចង់ឲ្យទាំងអស់ជួយគិត និងចូលរួមដោះស្រាយទាំងអស់គ្នា៖
ខ្ញុំមានទិន្នន័យដូចខាងក្រោម៖
ខ្ញុំឲ្យ ប្រាក់ខែដំបូងតាមមុខងារ៖ Manger 230$, Secretary 300$, Account 180$, Market 165$, IT 170$ ។ ចំពោះប្រាក់អតីតភាព៖ ធ្វើការបានមួយឆ្នាំ ទទួលបាន៥ភាគរយ, ធ្វើការបាន២ឆ្នាំទទួលបាន ១០ភាគរយ, ធ្វើការបាន៣ឆ្នាំ ទទួលបាន ១៥ភាគរយ, ធ្វើការបាន៥ឆ្នាំឡើងទៅ ទទួលបាន ២៥ភាគរយ។ ចំពោះចន្លោះ «ប្រាក់អតីតភាព» និង «ប្រាក់ខែដែលត្រូវបើក» យើងប្រាកដជាអាចរកឃើញ។ ប៉ុន្តែ លំហាត់បន្ថែមមួយទៀត ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជួយគិតនោះ គឺ «រកប្រាក់ខែទាំងអស់ ដែលពួកគេទទួល រាប់ពីពេលចូលធ្វើការដំបួង មកដល់ពេលបច្ចុប្បន្ន»។ សូមចូលរួមគិតទាំងអស់ ខ្ញុំនឹងរង់ចាំទទួលចម្លើយរបស់អ្នកទាំងអស់គ្នាជានិច្ច៕

មិនដឹងជាជួយអាមេចទេនៀកបើអត់ចេះ Exel ផង (និយាយតាមត្រង់មែនណា!!!)។ ពិសិដ្ឋដឹងថានៅក្នុង Exel មាន loop ទេ? ខំរកដែរ តែរកមិនឃើញសោះ។ អញ្ចឹងដោះស្រាយមិនទាន់ចេញទេ។ តែមានវិធីពីរទៀត។
- វិធីទីមួយ បំបែកអោយចេញរូបមន្តគណិត។ ប៉ុន្តែមិនត្រូវនឹងបរិបទរៀនកំព្យូទ័រទេ
- វិធីទីពីរ គិតសំរាប់លុយសំរុបមួយឆ្នាំៗដាក់ក្នុងប្រអប់ផ្សែងគ្នា រូចធ្វើផលបូកតាមក្រោយ។
* ចំណែកអាវិធីទីបីត្រូវការធ្វើ loop ទៅនឹងចំនួនឆ្នាំដើម្បីធ្វើផល់បូកសរុបតែម្តង។ តែអត់ចេះប្រើ loop ក្នុង Exel មិនដឹងជួយអាមេចទេចឹង។ បើពិសិដ្ឋប្រហែលជាធ្វើចេញហើយ។
ខ្ញុំប្រើរូបមន្ត DATEDIF រួចបង្កើតជាអនុគមន៍មួយ។
ខ្ញុំមានដំណឹងថ្មីមកប្រាប់ទៀតហើយ
ho..piseth,birthday piseth pel na kor ort tell me del.jam mel tov.angry you hoy:-(((
ដឹងចឹង ហៅ NETH ទៅដែរ!!!
excel ប្រើ VBA ទៅ
ខ្ញុំអត់ចេះ VBA ទេ។ តើគេធ្វើយ៉ាងម៉េចទៅ?