អាទិត្យដំបូងនៅសាលាបង្រៀនកុំព្យូទ័រ ខែ ឧសភា 23, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.trackback
ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានក្លាយជាគ្រូបង្រៀនកុំព្យូទ័រមួយរូប កាលពីអាទិត្យមុននេះ។ ក្នុងអាទិត្យដំបូងនេះ ការបង្រៀនដំណើរការទៅយ៉ាងរលូនតែម្ដង។
តែខ្ញុំនៅឆ្ងល់ នៅសាលា គ្មានកុំព្យូទ័រណាមួយ ដាក់កម្មវិធី Khmer Unicode សោះតែម្ដង។ ហើយដូចជាគ្មានគ្រូណាម្នាក់ ឬសិស្សណាម្នាក់ និយាយអំពី Khmer Unicode ឡើយ។ ខ្ញុំមិនដឹងថាហេតុអ្វីទេ។ ឬក៏ពួកគេ មិនទាន់ដឹងពី Khmer Unicode ទេ? នេះគឺជាបញ្ហាមួយ ដែលប៉ះពាល់ ដល់វិវឌ្ឍន៍នៃអក្សរសាស្ត្រខ្មែរ លើវិស័យព័ត៌មានវិទ្យា។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងប្រាប់ពួកគេអំពី Khmer Unicode នេះ ថាតើវាមានសារៈសំខាន់យ៉ាងណា ចំពោះយើងទាំងអស់គ្នា។ដោយសារតែបញ្ហានេះ ខ្ញុំត្រូវបង្រៀនជាលក្ខណៈ Legacy ទាំងអស់។ ខានប្រើ Legacy ហ្នឹង ជាងបីឆ្នាំទៅហើយ ត្រូវមកហ្វឹកហាត់ពង្រឹងវិញម្ដងទៀតហើយខ្ញុំ៕

មិនចាំបាច់រងចាំដល់មានឳកាស ស្អីទេប្រាប់ពួកគេតែម្តងទៅ… តើពិសិដ្ឋអាចមានសិទ្ធក្នុងការតំលើងកម្មវិធីផ្សេងៗ ក្នុងកុំព្យូទ័រទាំងហ្នុងបានដែរ ឬទេ? បើបាន គួតែដំលើងហ្មងទៅ។ ពេលសិស្សគេមករៀនដំបូង ពិសិដ្ឋឯងគួតែប្រាប់គេអោយស្កាល់យូនិកូថ បើគេស្គាល់ពីតំបូងចឹងគឺល្អណាស់។
ខ្ញុំមិនទាន់ដឹងថាខ្ញុំមានសិទ្ធិឬអត់ទេ ចាំមើលក្នុងការប្រជុំបើមានឱកាស ខ្ញុំនឹងលើករឿងនេះជារបៀបវារៈមួយដែរ។
ជួយអបអរប្អូនក្នុងការងារថ្មីនេះផងណា។
ខ្ញុំគាំទ្រគំនិតសាមឌី!!!!!!!
មានឱកាសគួរឲ្យផ្សព្វផ្សាយឲ្យទូលំទូលាយ ឲ្យអ្នកប្រើប្រាស់កុំព្យូទ័របានចេះប្រើគ្រប់គ្នាៗ! នៅកន្លែងធ្វើការខ្ញុំ រុញផង ច្រានទៀត តែនៅតែមិនព្រមទៅ សុំខ្សិបមួយចុះ “ ថ្នក់គំនិតបូរាណៗពិតជាពិបាកកែប្រែណាស់ សំខាន់មិនមិនស្តាប់ហេតុផល មិនយកភ្នែកមើលតែម្តង”
ព្យាយាមផ្សព្វផ្សាយទៅ។
អ្នកដឹងទេឥឡូវនេះគ្រប់ឯកសារដែលចេញដោយក្រសួងអប់រំគឺសុទ្ធតែប្រើយូនីកូដ។ កាលពីសប្តាហ៍មុនខ្ញុំបានទៅលេងមណ្ឌលគីរី ខ្ញុំបានឃើញសេចក្ដីប្រកាស់ផ្សេងៗរបស់ក្រសួងអប់រំសុទ្ធតែយូនីកូដបិទនៅតាមវិទ្យាល័យនិងមន្ទីរអប់រំខេត្ត។
តិចទៀតគេប្រើតែយូនិកូដប៉ុណ្ណោះ….អាឡូវគេអត់ទាន់ស្គាល់ទើបគេមិនព្រមប្រើ ដូចនេះបើយើងផ្សព្វផ្សាយ ពេលគេសាកប្រើម្តងឃើញថាស្រួលគេប្រើរហូតហើយ មែនអត់? …. អ្នកណាដែលមិនចង់ស្រួល? ទាំងគេទាំងខ្ញុំ ខាងណាស្រួលទៅខាងហ្នុង!