អាទិត្យដំបូងនៅសាលាបង្រៀនកុំព្យូទ័រ ខែ ឧសភា 23, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.7 comments
ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានក្លាយជាគ្រូបង្រៀនកុំព្យូទ័រមួយរូប កាលពីអាទិត្យមុននេះ។ ក្នុងអាទិត្យដំបូងនេះ ការបង្រៀនដំណើរការទៅយ៉ាងរលូនតែម្ដង។
តែខ្ញុំនៅឆ្ងល់ នៅសាលា គ្មានកុំព្យូទ័រណាមួយ ដាក់កម្មវិធី Khmer Unicode សោះតែម្ដង។ ហើយដូចជាគ្មានគ្រូណាម្នាក់ ឬសិស្សណាម្នាក់ និយាយអំពី Khmer Unicode ឡើយ។ ខ្ញុំមិនដឹងថាហេតុអ្វីទេ។ ឬក៏ពួកគេ មិនទាន់ដឹងពី Khmer Unicode ទេ? នេះគឺជាបញ្ហាមួយ ដែលប៉ះពាល់ ដល់វិវឌ្ឍន៍នៃអក្សរសាស្ត្រខ្មែរ លើវិស័យព័ត៌មានវិទ្យា។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងប្រាប់ពួកគេអំពី Khmer Unicode នេះ ថាតើវាមានសារៈសំខាន់យ៉ាងណា ចំពោះយើងទាំងអស់គ្នា។ដោយសារតែបញ្ហានេះ ខ្ញុំត្រូវបង្រៀនជាលក្ខណៈ Legacy ទាំងអស់។ ខានប្រើ Legacy ហ្នឹង ជាងបីឆ្នាំទៅហើយ ត្រូវមកហ្វឹកហាត់ពង្រឹងវិញម្ដងទៀតហើយខ្ញុំ៕
ក្លាយជាគ្រូកុំព្យូទ័រហើយខ្ញុំ ខែ ឧសភា 16, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.23 comments
ហេ ហេ!!! តាំងពីប្រព័ន្ធ ០៩៧ បិទលែងឲ្យប្រើអិនធឺណែតឥតគិតថ្លៃរួចមក ខ្ញុំពុំសូវមានពេលមកលេងភូមិ WordPress ទេ សូមអ្នកទាំងអស់គ្នាអធ្យាស្រ័យផង។
ថ្ងៃនេះ ខ្ញុំមានក្ដីសោមនស្សណាស់ នឹងយកដំណឹងល្អមួយប្រាប់អ្នកទាំងអស់គ្នា។ បន្ទាប់ពីមិត្តភក្តិខ្ញុំ គេក្លាយជាគ្រូបង្រៀនភាសាបារាំង រួចមក ខ្ញុំក៏បានដាក់ពាក្យធ្វើជាគ្រូបង្រៀនកុំព្យូទ័រនឹងគេដែរ។ ឥលូវគេទទួលពាក្យខ្ញុំហើយ។ ហេហេ ជិតក្លាយជាគ្រូនឹងគេហើយខ្ញុំ។ តែប្រាក់ខែ ប្រហែលជាមិនបានច្រើនទេ។ ប៉ុន្តែវាមិនមែនជាបញ្ហាទេ។
ព្រះនាងសេរ៉ាសាត ខែ ឧសភា 10, 2009
Posted by ពិសិដ្ឋ in ខ្សែភាពយន្ត, ភាពយន្ត.6 comments
តើអ្នកមានដែលទស្សនារឿង ព្រះនាងសេរ៉ាសាត ទេ។ ខ្ញុំជឿថា ប្រាកដជាធ្លាប់
។ ខ្ញុំពិតជាចូលចិត្តរឿងនេះណាស់។ រឿងនេះតំនាលពី ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីពីរអង្គ។ រឿងនេះ ក៏ជាផ្នែកមួយនៃរឿងមួយពាន់មួយយប់ផងដែរ។ បទចម្រៀងនៅក្នុងរឿងនេះ ពិតជាពីរោះៗមែន តែខ្ញុំមិនដឹងទៅរកវានៅឯណាទេ។ បើអ្នកណាដឹង ឬមានបទនៅក្នុងរឿង សូមចែករំលែកឲ្យខ្ញុំខ្លះផង។ សាកស្ដាប់ពីរបទលមើល៖
រឿងភាគពិសេស (ហាមមើលតែម្នាក់ឯង) ខែ ឧសភា 9, 2009
Posted by ពិសិដ្ឋ in ទាញយក.14 comments
- បំរាម៖
- អ្នកដែលមានជម្ងឺខ្សោយបេះដូង ហាមមើល
- អ្នកដែលនៅតែម្នាក់ឯង ហាមមើល
- អាយុក្រោម ១៨ឆ្នាំ ហាមមើល
- ហាមមើលពេលយប់។
- ប្រការគួរធ្វើ ៖
- ត្រូវមានដៃគូ ចាប់ពីពីរនាក់ឡើងទៅ មុននឹងទស្សនា
- ត្រៀមចិត្ត ត្រៀមគំនិតឲ្យបានត្រឹមត្រូវ មុននឹងទស្សនា។
យោបល់ចុងក្រោយ៖ ដើម្បីធានាសុវត្ថិភាព សូមគោរពតាមលក្ខខណ្ឌខាងលើ ឲ្យបានត្រឹមត្រូវ៕
រឿងព្រេងនៅក្នុងដី ខែ ឧសភា 7, 2009
Posted by ពិសិដ្ឋ in ទាញយក.Tags: ទាញយក, Download
add a comment
មិត្តភាពប្រេះឆា ខែ ឧសភា 6, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.47 comments
ឥលូវនេះ ខ្ញុំកំពុងតែមានរឿងវិវាទជាមួយមិត្តខ្ញុំម្នាក់។ និយាយទៅ ប្រហែលនេះជាកំហុសរបស់ខ្ញុំ។ ខ្ញុំបានធ្វើឲ្យគេខឹង រហូតដល់មិនព្រមហាស្ដីមករកខ្ញុំ សូម្បីតែពាក្យមួយម៉ាត់។ ខ្ញុំអាចនិយាយបានថា គេជាមិត្តដ៏ល្អម្នាក់។ ពេលគេ មានព័ត៌មានអ្វីល្អៗ គេតែងយកមកចែករំលែកដល់ខ្ញុំ ក៏ដូចជាមិត្តឯទៀតៗ ដែលគេរាប់អាន។ តែទាស់បន្តិច ត្រង់អ្វីៗដែលប្រាប់មកយើងហើយ គេមិនចង់ឲ្យផ្សេងទៀត ដឹងរឿងនេះឡើយ។ ខ្ញុំបានទទួលការណែនាំមួយពីគេ ឲ្យទៅរៀននៅភ្នំពេញ។ ចៃដន្យ មានមិត្តម្នាក់ទៀត មកសួរខ្ញុំអំពីរឿងនេះ។ ដោយសារតែមិត្តភាព ខ្ញុំពិតជាមិនអាចលាក់កំបាំងរឿងនេះបានឡើយ។ ខ្ញុំក៏ជ្រុលមាត់ ទំលាយរឿងនេះទៅ។
ក្រោយពីដឹងថា ខ្ញុំបានប្រាប់រឿងនេះទៅអ្នកផ្សេងទៀត គេក៏ខឹងនឹងខ្ញុំ។ រាល់ថ្ងៃគេលែង និយាយស្ដីរកខ្ញុំហើយ។ តើខ្ញុំធ្វើម៉េចទៅ? ខ្ញុំពិតជាទទួលស្គាល់ថា ខ្ញុំមានកំហុសមែន។
ថ្ងៃបញ្ចប់នៃជីវិត ខែ ឧសភា 5, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.19 comments
ឱទេព្តាអើយ! តើខ្ញុំខុសអ្វី? បានជាលោកដាក់ទោសខ្ញុំម្ល៉េះ។ ខ្ញុំបានធ្វើអំពើមួយ ដ៏គួរឲ្យសោកស្ដាយ ដែលហាក់ដូចជាខ្ញុំជ្រុសបាត់ប្រាក់អស់១០០០ដុល្លារដ៏កម្រដូច្នោះដែរ។ ដោយសារតែឈឺចិត្តពេក ថ្ងៃនេះខ្ញុំមិនបានទៅសាលាទេ។ ហេតុអីក៏ជីវិតខ្ញុំជួបតែបរាជ័យដូច្នេះ? ប្រហែល៤ ៥ថ្ងៃទៀត ខ្ញុំត្រូវចុះចេញពីតំណែងសកម្មជន WordPress ទៀត ដោយសារតែគ្មានអិនធឺណែតប្រើ។ ហេតុអ្វី?
![]()
![]()
![]()
ត្រៀមចូលប្រកួត ក្នុងកម្មវិធីខ្ញុំនិងអ្នក ខែ ឧសភា 3, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.18 comments
ស្អែកនេះ ខាងទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញថ្នាក់ខ្ញុំ ចូលរួមក្នុងការប្រកួតកម្មវិធីខ្ញុំនិងអ្នកហើយ។ អត់មានប្រាប់អីទុកមុន មួយអាទិត្យអីអត់ទេ ប្រាប់ថ្ងៃនេះ ឲ្យទៅស្អែកតែម្ដង យ៉ាប់មែន
។


