ពួកម៉ាកខ្ញុំបានពឹងខ្ញុំឲ្យជួយវាយ CV ឲ្យគេជាភាសាបារាំង (ខ្ញុំអត់ចេះបារាំងទេ)។ មិនដឹងថាវាត្រូវ ឬខុសទេ ព្រោះអត់ដែលសរសេរ ពីមុនមកផង ហើយវាជាភាសាបារាំងទៀត។ ដូច្នេះ បើបងប្អូន ចេះបារាំង និងមានបទពិសោធខាងសរសេរ CV សូមជួយប្រាប់ខ្ញុំផង ![]()
(ច្រើនទៀត…)
សរសេរ CV បារាំង
29 មេសាស្ថានីយទូរទស្សន៍ថ្មីមួយទៀត នឹងដំណើរការក្នុងប្រទេសកម្ពុជាឆាប់ៗនេះ
28 មេសាមានដំណឹងថ្មីមួយទៀតហើយ សម្រាប់អ្នកដែលចូលចិត្តទស្សនា កម្មវិធី ក៏ដូចជាខ្សែភាពយន្តផ្សេងៗ តាមកញ្ចក់ទូរទស្សន៍។ បន្ទាប់ពីបណ្ដាញទូរទស្សន៍កម្ពុជាស៊ី ធី អិន បានដំណើរការ ស្ថានីយទូរទស្សន៍ម៉ាយធីវី របស់ខ្លួនពីដើមឆ្នាំ២០០៩មក ក៏មានព័ត៌មានមកថា មានស្ថានីយទូរទស្សន៍ថ្មីមួយទៀត ប្រុងនឹងដំណើរការក្នុងពេលឆាប់ៗនេះដែរហើយ។ ស្ថានីយទូរទស្សន៍នេះ (ច្រើនទៀត…)
ORDONNANCE ROYALE
27 មេសាORDONNANCE ROYALE
NOUS
Préa Bat Samdech Préa Sisowath Chamchakrapong Hariréach Barminthor Phouvanay Kraykéofa Soulalay Prea Chau Crung Campuchéa Thippedey, Roi du Cambodge.
Vu L’ordonnance royale du 11 Juillet 1897, sur L’administration générale du royaume.
Vu L’ordonnance royale du 3 Juillet 1905, fixant les attributions du conseil des Ministres :
នាំគ្នាលេងចាក់ទឹក
24 មេសាយើងមានធុងបីចំនុះ១០លីត្រ, ៧លីត្រ និង ៣លីត្រ។ យើងយកធុងមួយផ្សេងទៀត ចំនុះ១០លីត្រ មានទឹកពេញ ទៅចាក់ចូលធុងទាំងបី ដោយចាក់ម្ដងទាំងអស់ៗ។ ចូរចាក់ទឹកក្នុងធុងទាំង៤ត្រឡប់ចុះ ត្រឡប់ឡើង ដើម្បីឲ្យធុងទាំងបីដែលគ្មានទឹក មានចំនុះទឹករៀងគ្នា ៥លីត្រ, ៥លីត្រ និង០លីត្រ។ តើអ្នកណាអាចចាក់បានតិចដងជាងគេ?
ល្បងប្រាជ្ញាមួយទៀត
21 មេសាមានបុរសបីនាក់ នាំគ្នាទៅហូបអាហារនិងផឹកស៊ី បន្តិចបន្តួច នៅក្នុងហាងមួយ។ បន្ទាប់ពីអង្គុយហូបអាហារ និងផឹកស៊ី មួយសន្ទុះធំរួចមក ពួកគេក៏ហៅអ្នកបំរើគិតលុយ។ អ្នកបម្រើគិតចុះគិតឡើង ក៏ប្រាប់ថា អស់ទាំងអស់ ៣០ដុល្លារ ។ អ្នកទាំងបី ក៏ចែកគ្នាចេញម្នាក់១០ដុល្លារ រួចហុចទៅឲ្យអ្នកបម្រើ។ អ្នកបម្រើក៏យកលុយនេះទៅឲ្យថៅកែ។ សំណាងល្អថ្ងៃនេះ ថៅកែមានសទ្ធាជ្រះថ្លា ក៏បញ្ចុះតម្លៃឲ្យអ្នកទាំងបី៥ដុល្លារ ដោយហុច៥ដុល្លារ ឲ្យអ្នកបម្រើ (ច្រើនទៀត…)
គ្រាន់តែរយៈពេលចូលឆ្នាំ សិស្សថ្នាក់ទី១១នៃវិទ្យាល័យឫស្សីកែវស្លាប់អស់ពីរនាក់
20 មេសានៅថ្ងៃច័ន្ទទី ២០នេះ គឺជាថ្ងៃចូលរៀនវិញ បន្ទាប់ពីវិស្សមកាលអស់រយៈពេល កន្លះខែ ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ នៅពេលទៅដល់សាលាភ្លាម ស្រាប់តែខ្ញុំឮព័ត៌មាន ពីមាត់ចាបមាត់ព្រាប ថាមានសិស្សថ្នាក់ទី១១យើង មានស្លាប់មួយចំនួន នៅថ្ងៃវិស្សមកាល។ ក្រោយមក ខ្ញុំក៏ទៅសាកសួរមិត្តភក្តិមួយចំនួន រួចក៏ដឹងថាវាជារឿងពិតមែន។
នៅវិស្សមកាលចូលឆ្នាំ គឺមានសិស្សថ្នាក់ទី១១នៃវិទ្យាល័យឫស្សីកែវ ស្លាប់ចំនួនពីរនាក់។ ម្នាក់មកពីថ្នាក់ទី១១B ស្លាប់ដោយសារ ជម្ងឺរលាកស្រោមខួរ ម្នាក់មកពីថ្នាក់ទី១១C ស្លាប់ដោយឡានកិនស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។ តាមប្រភពព័ត៌មានបន្ថែមទៀតបានឲ្យដឹងថា អ្នកដែលស្លាប់ដោយសារគ្រោះថ្នា (ច្រើនទៀត…)
សត្វជន្លេនគួរឲ្យអាណិតអាសូរ
17 មេសាមានសត្វជន្លេនមួយក្បាល បានដើរពនេចរ រកទីជម្រកដ៏សមរម្យមួយសម្រាប់រស់នៅ។ នៅក្នុងការស្វែង សត្វជន្លេននេះ បានជួបនឹងឧបសគ្គគួរឲ្យភ័យខ្លាច។ គេស្ទើរតែយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់ ដើម្បីឆ្លងកាត់ឧបសគ្គនីមួយៗ។ ចុងបញ្ចប់គេក៏បាន រកឃើញទីជំរកមួយដ៏សុខសាន្តតាមបំណងមែន។ ប៉ុន្តែ បន្តិចក្រោយមក…
អ្នកស្នងក្បាច់គុន
16 មេសាអ្នកស្នងក្បាច់គុន គឺជាគំនូរជីវចលបង្កើតឡើងដោយក្រុមនិស្សិតនៅgamebodia.com ។
អ្នកស្នងក្បាច់គុន (ភាគ១) (ច្រើនទៀត…)
ក្រោយពីចូលឆ្នាំរួច
15 មេសានៅឆ្នាំថ្មីនេះ ខ្ញុំបានទៅលេងខេត្តកំពង់ចាមចំនួនពីរថ្ងៃ។ ក្នុងពេលនោះខ្ញុំបាន ទៅលេងពីរស្រុក គឺថ្ងៃទីមួយទៅឃុំព្រែកតានង់ ស្រុកកោះសូទិន (ស្រុកខាងលោកឪពុក) និងឃុំពាមជីកង ស្រុកកងមាស (ស្រុកខាងអ្នកម្ដាយ) ខេត្តកំពង់ចាម។ កាលដែលទៅហ្នឹង គឺគ្មានដើរ ឬ ជិះទៅណាឆ្ងាយទេ។ បើពេលថ្ងៃ មានតែជុំៗគ្នាអង្គុយវាតវង់ ហើយដាក់លុយពីមុខ។ បើពេលយប់ គឺទៅមើលគេរាំធុងប៉ាស់ (ចង់រាំដែរ តែមិនហ៊ានចូលទេ បានតែលួចរាំតិចៗខ្លួនឯងហ្នឹងហើយ)។
គិតថាចង់ថតរូប ផ្ដិតយកទេសភាពស្រុកស្រែចំការមកដែរ តែសំណាងអាក្រក់ គ្មានលុយទិញម៉ាស៊ីនថត នឹងគេទេ។ មានតែទូរស័ព្ទ ថតមិនបានធំ ហើយច្រើនប៉ុន្មានទេ។ ប៉ុន្តែខ្ញុំ គ្មានបានថតអីសំខាន់ទេ ថតបានរូបក្មេងៗមួយ គិតថាស្អាត ហើយឡូយគួរសម ក៏យកដាក់ទៅ។

បន្ទាប់ពីនេះ ត្រូវចាប់សៀវភៅមករៀបចំកិច្ចការសាលាម្ដងហើយ ព្រោះគេចូលរៀនថ្ងៃទី ២១ នេះហើយ។
អូ ភ្លេចឲ្យឈឹង! ខ្ញុំមានបទចម្រៀងមួយដែរ ដែលគេនាំគ្នាចាក់រាំនៅថ្ងៃបុណ្យចូលឆ្នាំនេះ គឺបទ ចង់បានប្រពន្ធខ្មែរ ច្រៀងដោយ ខេមរៈ សេរីមន្ត៖

វាចាថ្មីៗ