ត្រឡប់ទៅមើលកាលពី១២ឆ្នាំមុន ខែ មីនា 29, 2009
Posted by ពិសិដ្ឋ in ចំណេះដឹង, ព័ត៌មាន.Tags: ចំណេះដឹង
3 comments
ហឹម… គិតទៅៗ តែមួយភ្លែតសោះ រយៈពេល១២ឆ្នាំបានកន្លងផុតទៅហើយ។ ទោះបីជាឥលូវ យើងបានរស់នៅដោយក្ដីសុខ មានសុវត្ថិភាពគ្រប់ៗគ្នាក៏ដោយ ក៏អតីតកាលបានធ្វើឲ្យយើងឈឺចាប់ និងបានចងចាំវាទុកមកដល់បច្ចុប្បន្ន។ ភាពឈឺចាប់របស់ ជនជាតិខ្មែរយើងនោះ គឺមានច្រើនរាប់មិនអស់ណាស់ទៅហើយ។

លោក សម រង្ស៊ី
ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩៩៧ គឺកាលពី១២ឆ្នាំមុន នៅទីក្រុងភ្នំពេញ មានព្រឹត្តិកាណ៍មួយគួរឲ្យរន្ធត់ និង សោកសង្រេងបំផុត បានផ្ទុះឡើង នៅកណ្ដាលក្រុង។ ក្នុងខណៈពេលដែលមាន ក្រុមបាតុកម្មមួយក្រុម ដែលដឹកនាំដោយ មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នៅមុខអតីតអាគាររដ្ឋ សភា ជាតិនៃកម្ពុជា។ នៅពេលនោះ មានជនមិនស្គាល់មុខ មួយក្រុម បានបោះគ្រាប់ បែកទៅលើក្រុមបាតុករ ធ្វើឲ្យមានមនុស្ស ១៩នាក់ បានស្លាប់ និងជាង១៥០នាក់ទៀត រងរបួស។ ព្រឹត្តិកាណ៍នេះ បានកើតឡើងក្នុងខណៈពេល ដែលស្ថានភាព នយោបាយនៅ ក្នុងប្រទេសកម្ពុជា មាន ភាពរង្គោះ រង្គើឡើង។

លោក សម រង្ស៊ី និង លោក ជា វិជ្ជា
នៅពេលដែលមានព្រឹត្តិកាណ៍នេះ បានកើតឡើងគឺខ្ញុំពុំទាន់ដឹងក្ដីអ្វីទេ តែក្រោយមកដោយសារ លឺពីឪពុក ម្ដាយ និងឯកសារមួយចំនួន ធ្វើឲ្យខ្ញុំមានចិត្តចង់ស្រាវជ្រាវ និងស្វែងរកការពិត នៅជុំវិញព្រឹត្តិកាណ៍នេះ។ ចុងក្រោយ បំណងរបស់ខ្ញុំ ក៏បានសំរេច គឺបានស្វែងរកឃើញ ឯកសារដ៏សំខាន់មួយ របស់សាក្សីដែល បានឃើញព្រឹត្តិកាណ៍ នេះផ្ទាល់។ ឯកសារនេះ ត្រូវបានផ្ដល់ ដោយទីភ្នាក់ងារប៉ូលីសអន្តរជាតិ FBI ។ ខ្ញុំពុំ បានរៀបរាប់វែងឆ្ងាយទេ ទុកឲ្យឯកសារទាំងពីរនេះ រ៉ាយរ៉ាប់ ពីភាពតក់ស្លុត និងគួរឲ្យភ័យខ្លាច នៃព្រឹត្តិកាណ៍ពិតៗ ជាក់ស្ដែង ដែលសាក្សីបានឃើញនឹងភ្នែកស្រស់ ចុះ។
ចុចលើតំណភ្ជាប់ខាងក្រោម ដើម្បីទាញយកឯកសារ៖
មើលបន្ថែម៖
ពេលនៅម្នាក់ឯង ខែ មីនា 28, 2009
Posted by ពិសិដ្ឋ in ចម្រៀង.Tags: ចម្រៀង
add a comment
ពេលងើយមើលមេឃ ទ្រូងសង្វេគ នឹកគិតដល់ស្រស់នួនល្អង… តើអូនដឹងទេ បងទន្ទឹងចាំមើលពេលដែលមាសស្ងួនវិលវិញ… សំលេងហាក់ដូចជាកំសត់ណាស់ ស្រឡាញ់គ្នាតែនៅបែកគ្នា! ឥឡូវមកស្ដាប់ក្ដិប និងអេដាម្ដងទៀតមើល៖
==========
ប្រកាសផ្សេងទៀត៖
ស្រុកខ្មែរ យ៉ូ! ខែ មីនា 26, 2009
Posted by ពិសិដ្ឋ in ចម្រៀង.Tags: ចម្រៀង
2 comments
សូមអញ្ជើញមកលេងនៅស្រុកខ្មែរ អភិវឌ្ឍទៅមុខយ៉ាងម៉េចដែរ ស្រុកខ្មែរយើងឥឡូវអភិវឌ្ឍឥតឈប់ឈរ ព្រោះមានប្រាសាទអង្គរជាកេរដំណែលខ្មែរ… ហូ!!!! មកស្ដាប់ក្ដិប និង អេដា ច្រៀងរៀបរាប់ម្ដងមើល៎៖
ហេតុអ្វីបានជាប្រជាជនខ្មែរ មិនចូលចិត្តអានសៀវភៅ? ខែ មីនា 24, 2009
Posted by ពិសិដ្ឋ in គំនិតខ្ញុំ, ចំណេះដឹង, បទពិសោធន៍ខ្លីៗ.3 comments
សៀវភៅ ត្រូវបានគេចាត់ទុកជាប្រភពចំណេះដឹង ដ៏មានប្រយោជន៍មួយ ដែលគ្រប់គ្នាចូលចិត្តអានជារៀងរាល់ថ្ងៃ។ សៀវភៅ គឺ ជាឃ្លាំងមួយ ដែលប្រមូលផ្ដុំទៅដោយកម្មវិធីអប់រំ ព្រមទាំងឯកសារគ្រប់ប្រភេទ គ្រប់ជំនាន់ និងគ្រប់សម័យ។ ហេតុនេះ ទើបអ្នកសិក្សា អ្នកបង្រៀន អ្នកអាន
បានចាត់ទុកសៀវភៅ ដូចជាពន្លឺមួយ សំរាប់បំភ្លឺពួកគេ ទៅរកអក្ខរភាព និង ឧត្ដមភាព។
មិនថា នៅប្រទេសអភិវឌ្ឍ ឬ ប្រទេសកំពុងអភិវឌ្ឍ សៀវភៅ ជាមុខព្រួញសំខាន់មួយ សំរាប់អ្នកសិក្សា ស្រាវជ្រាវគ្រប់ៗគ្នា។ នៅប្រទេសអភិវឌ្ឍ សៀវភៅ ត្រូវបានគេ យកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្តែ នៅតាមប្រទេសកំពុងអភិវឌ្ឍខ្លះ សៀវភៅ ពុំត្រូវបាន គេយកចិត្ត ទុកដាក់ឡើយ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា យើងបច្ចុប្បន្ន កំរិតអ្នកដែលចូលចិត្តអាន នៅទាប នៅ ឡើយ។ ក្នុងចំណោមមនុស្ស១០០នាក់ អ្នកដែលចូលចិត្តអានសៀវភៅ មានមិនដល់១០នាក់ផង។ ប្រជាជនកម្ពុជា បានចាត់ទុកសៀវភៅ ដូចជារបស់សមញ្ញមួយដែរ ដែលពួកគេពុំបានគិតដល់ពីផលប្រយោជន៍របស់វា។
ការពិតទៅ មូលហេតុដែលធ្វើឲ្យប្រជាជនខ្មែរគិតដូច្នេះ មានច្រើនកត្តាណាស់។ បើនិយាយនៅតាមទីជនបទដាច់ស្រយាល សៀវភៅ ស្ទើរតែគ្មានអ្នកទិញ អ្នកលក់ និងអ្នកអានទៅហើយ។ ប្រជាជនភាគច្រើន មានជីវភាពក្រីក្រ ពួកគាត់ ត្រូវធ្វើការប្រកបរបររកស៊ី ដើម្បីចិញ្ចឹមគ្រួសារ។ ហេតុនេះ ទើបពួកគាត់ថា ការអានសៀវភៅ ធ្វើឲ្យគាត់ខាតពេលវេលា ខាតលុយកាក់ក្នុងគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ អនក្ខរភាពក៏ជាមូលហេតុចំបងដែរ។ ប្រជាជនតាមជនបទ ភាគច្រើនរៀនពុំបានចប់ចុង ចប់ដើមទេ ហើយដោយសារតែប្រទេសយើង ទើបតែងើបពីសង្គ្រាមជាងពីរទសវត្ស ទើបធ្វើឲ្យចំនួនអនក្ខរជន ស្ថិតក្នុងកំរិត ខ្ពស់នៅឡើយ។ បើនិយាយចំពោះ យុវជន សិស្សានុសិស្សវិញ ក៏មិនខុសពី ប្រជាជន ទូទៅដែរ។ នៅសាលាពួកគេពុំត្រូវបានទទួលការណែនាំ ឲ្យបានជ្រាលជ្រៅ អំពីការអានសៀវភៅឡើយ។ ពេលក្រៅពីរៀន ពួកគេគ្មានពេលទំនេរទេ ព្រោះពួកគេត្រូវជួយឪពុកម្ដាយ ក្នុងការប្រកបរបរកសិកម្ម ឬ របររកស៊ីផ្សេងៗ។ សរុបមក តំលៃរបស់សៀវភៅ ត្រូវបានគេលុបបំបាត់ ស្ទើរទាំងស្រុងនៅតាមទីជនបទ។
ងាកមករកទីក្រុងវិញ ទោះបីជានៅទីក្រុង មានបង្កើតជាបណ្ណាល័យផ្សេងៗ ឬបណ្ណាគារ និងកន្លែងលក់សៀវភៅ ក៏ដោយ ក៏នៅមានប្រជាជនខ្លះ ពុំបានគិតដល់ បញ្ហាអានសៀវភៅដែរ។ ប្រជាជននៅក្នុងទីក្រុងខ្លះ ក៏មិនខុសពី ប្រជាជននៅតាមជនបទដែរ គឺត្រូវចេញទៅធ្វើការរកស៊ីចិញ្ចឹមជីវិត ដោយគ្មានពេលសំរាក ដោយសារតែជីវភាពអន់ថយ នាំឲ្យ គាត់មិនអាច នឹងមានពេលមក អានសៀវភៅបាន ហើយគិតថា ការអានសៀវភៅធ្វើឲ្យគាត់ខាតបង់ច្រើនណាស់។ ចំពោះសិស្សានុសិស្សវិញ គឺនៅតែមានសិស្សមួយចំនួនធំ មិនរវីរវល់នឹងការអានសៀវភៅនេះ ទាល់តែសោះ។ ដោយសារតែការធូររលុងលើផ្នែកអប់រំ និង ការភ្លើតភ្លើនរបស់យុវជនយើង នៅក្នុងទីក្រុង ធ្វើឲ្យពួកគេគិតថា ការអានសៀវភៅ ជាសកម្មភាពមួយគួរឲ្យធន់ទ្រាន់ និងគ្មានប្រយោជន៍អ្វីសោះសំរាប់ពួកគេ។
អ្នកដែលចូលចិត្តអានសៀវភៅនៅទីក្រុងភាគច្រើន ជាអ្នកមានជីវភាពធូរធារ មានការធ្វើធំដុំ ដែលអាចធ្វើឲ្យពួកគេមានលទ្ធភាពរកទិញសៀវភៅ និងមានពេលគ្រប់គ្រាន់ សំរាប់អានវា។
និយាយរួមមក មានប្រជាជនកម្ពុជាយើង ច្រើនណាស់ ដែលពុំទាន់បានយល់ពីសារប្រយោជន៍នៃការអានសៀវភៅ។ មូលហេតុចំបងនោះ គឺ បណ្ដាលមកពីប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍ ប្រជាជនក្រីក្រ និងអនក្ខរជន នៅមានចំនួនច្រើននៅឡើយ។ នៅថ្ងៃអនាគត សង្ឃឹមថា ប្រជាជនកម្ពុជា នឹងយល់ជ្រាបច្បាស់ពី ការអានសៀវភៅ ហើយនិង ធ្វើឲ្យការអានសៀវភៅ ក្លាយទៅជាទំលាប់មួយរបស់ពួកគាត់ ដូចពាក្យឃ្លា ដែលនិយាយថា « ឃ្លានអានសៀវភៅ ដូចឃ្លានញ៉ាំបាយ » ។ ហើយប្រសិន បើយើងអនុវត្តបានដូច្នេះគ្រប់ៗគ្នាហើយ ប្រទេសយើង នឹងសំបូរទៅដោយ អ្នកមានចំណេះដឹង បញ្ញវន្ត ដែលអាចក្លាយជាសសរគ្រឹះ សំរាប់អភិវឌ្ឍ ប្រទេសទៅថ្ងៃមុខតទៅទៀត៕
==========
ប្រកាសផ្សេងទៀត៖
បើកហាងថ្មី ខែ មីនា 19, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.8 comments
ហេ! អ្នកទាំងអស់គ្នា ខ្ញុំទើបតែនឹងរៀបចំបើកហាងថ្មីដែលមានអាស័យដ្ឋាននៅផ្លូវលេខ http://www.blogger.com/ ផ្ទះលេខ http://hengpiseth.blogspot.com/ ។ ហាងថ្មីនេះស្វាគមន៍ទាំងភ្ញៀវបរទេស និងភ្ញៀវខ្មែរផងដែរ។ ហាងនោះពុំទាន់មានរបៀបរៀបរយ ប៉ុន្មានទេ ព្រោះត្រូវទទួលភ្ញៀវបរទេសទៀតផង។ សង្ឃឹមថាអ្នកទាំងអស់គ្នាជួយចូលញ៉ាំអីនៅទីនោះផង។
ដូចជាផ្សាយពាណិជ្ជកម្មតិចហើយ កុំប្រកាន់អី!!!
![]()
![]()
![]()
ទឹករំអិល Number One Plus ធ្វើឲ្យមុខបាត់មុន ? ខែ មីនា 19, 2009
Posted by ពិសិដ្ឋ in ចំណេះដឹង, បទពិសោធន៍ខ្លីៗ.9 comments

ទឹករំអិល Number One Plus
ស្ដាប់ទៅ វាគួរឲ្យចម្លែក ដែលថា ទឹករំអិល Number 1+ អាចធ្វើឲ្យមុខបាត់មុនបាន។ ប៉ុន្តែនេះគឺជាសម្ដី ដែលខ្ញុំទទួលបានអ្នកគ្រូជីវវិទ្យា នៅឯសាលា។ បើតាមការរៀបរាប់របស់គាត់ពីដំបូង គឺថា គាត់ក៏ពុំដែលដឹងថា ទឹករំអិលស្អីគេហ្នឹងអាចធ្វើឲ្យបាត់មុនលើមុខ ដែរ ប៉ុន្តែដោយសារមានអតិថិជនរបស់គាត់ម្នាក់ បានជាវយកទឹករំអិលនេះពីគាត់។ ក្រោយមក អ្នកគ្រូគាត់ចេះតែឆ្ងល់ថា ហេតុអីបានជាមុខអតិថិជនម្នាក់នោះ ចេះតែសទៅៗ ស្អាតទៅៗ គាត់ក៏សួរទៅ ហើយទើបដឹងថា អតិថិជនរូបនោះយក ទឹករំអិល Number1+ ទៅលាបមុខសោះ។ ខ្ញុំក៏ពុំដែលដឹង ពុំដែលឮរឿងនេះ ពីមុនមកដែរ។ ក្រោយពេល ដែលអ្នកគ្រូ និយាយចប់ ស្រាប់តែមានមិត្តរួមថ្នាក់ខ្ញុំ ជាច្រើន នាំគ្នាប្រជែងទិញ ទឹករំអិល Number One Plus នេះពីគាត់តែម្ដង។ មិនដឹងថា វាមានប្រសិទ្ធភាពយ៉ាងណាទេ មានតែចាំមើលមុខពួកគេហើយ៕
អ្នកណាអាចឆ្លើយបាន? ខែ មីនា 15, 2009
Posted by ពិសិដ្ឋ in ចម្ងល់, ចំណេះដឹង.Tags: ចំណេះដឹង
add a comment
នៅពេលយើងដាក់ដុំថ្មធំ មួយដុំក្នុងពាងទឹកដែលមានទឹកពេញ យើងឃើញថា ទឹកក្នុងពាងបានហៀរចេញ។ ប៉ុន្តែ នៅពេលដែលយើងដាក់ត្រីមួយក្បាល ទំហំប៉ុនដុំថ្មចូលក្នុងពាងវិញ ហេតុអ្វីក៏ទឹកមិនហៀរចេញ?
រង្វាន់ ១.០០០.០០០ ផោនអង់គ្លេស សំរាប់អ្នកប្រើប្រាស់ Gmail ខែ មីនា 9, 2009
Posted by ពិសិដ្ឋ in បទពិសោធន៍ខ្លីៗ, ព័ត៌មាន.3 comments
អត្ថន័យចុតហ្មាយ
Subject: Contact Mr James McMillian
Dear Sir / Madam,
This mail is to bring to your notice that your email emerged as one of our winning email address in our last lotto sweepstakes programme that made you automatically a winner of the sum of 1,000,000.00(G.B.P).
In order to claim your prize from the lottery board, you are required to fill out the claim’s processing form and send it to our claims officer here in the UK with the details below:
Name Of Claims Officer:Mr James McMillian
Email address: g9866177@googlemail.com
Below is the claims form you are required to fill:
PAYMENT PROCESSING FORM
1.FULL NAMES:
2.ADDRESS:
3.SEX:
4.AGE:
5.MARITAL STATUS:
6.OCCUPATION
7.TELEPHONE NUMBER:
8. COUNTRY:
Sincerely,
Maria Phillips
Online Coordinator
បរិយាយធិប្បាយ
សំបុត្រខាងលើនេះ មានន័យថា លោកអ្នកត្រូវបានឈ្នះរង្វាន់ចំនួន ១.០០០.០០០ ផោនអង់គ្លេស ប្រហែលនឹង ១.៧០០.០០០ ដុល្លារសហរដ្ឋអាមេរិក ដោយការចាប់ឆ្នោតផ្សងសំណាងដល់អ្នកប្រើប្រាស់សេវា Gmail ទាំងអស់ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Google។ ដើម្បីយករង្វាន់នេះ លោកអ្នកត្រូវផ្ញើនូវព័ត៌មានសំខាន់ៗមួយចំនួន ទៅលោក James McMillian ដើម្បីបើករង្វាន់។
ប្រត្យក្សការណ៍
ការពិត ក្រុមហ៊ុន Google ពុំមានការចាប់ឆ្នោត ឬការផ្ដល់រង្វាន់អ្វីនោះទេ។ នេះគឺជាសំបុត្របន្លំមួយ ដែលផ្ញើដោយពួកអគតិ ទមិឡ ពួកបាតសង្គម ដែលប្រើចំណេះដឹងរបស់ខ្លួន ទៅធ្វើបាបអ្នកដទៃ និងបោកប្រាស់អ្នកដទៃ។ ពួកគេបានលួចយកឈ្មោះក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Google ជាដើម ដើម្បីបន្លំភ្នែកអ្នកទទួលសំបុត្រដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅពេលដែលជនរងគ្រោះទទួលសំបុត្រនេះ អ្នកដែលមិនដឹង ប្រាកដជាផ្ញើនូវព័ត៌មានសំខាន់ៗ ដល់ពួកគេ។ បន្ទាប់មក ពួកទមិឡនោះ ក៏ផ្ញើសំបុត្រមកវិញ ដោយទាមទារនូវប្រាក់ឈ្នួលសំរាប់បើករង្វាន់នេះ។ ជនរងគ្រោះខ្លះ ដោយចង់បានរង្វាន់ធំ ក៏ផ្ញើនូវលេខកាតធនាគារ ឬគណនីធនាគារឲ្យដល់ពួកគេ។ ប៉ុន្តែនៅចុងក្រោយ ជនរងគ្រោះគ្មានទទួលបានអ្វីទាំងអស់ គឺបានត្រឹមតែបាត់បង់ប្រាក់កាសមួយ និងចាញ់ការបោកប្រាស់របស់ពួកទមិឡទាំងនោះ។
ដំបូន្មានពីវាចិកហារី
អ្នកទាំងអស់គួរតែប្រុងប្រយ័ត្ន នៅពេលដែលលោកអ្នកទទួលបានសំបុត្រ ដែលទាមទារឲ្យបំពេញនូវព័ត៌មានសំខាន់ៗ ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកទាំងអស់គ្នា ក៏គួរតែគិតពិចារណាផងដែរថា ហេតុអីក៏យើងអាចឈ្នះរង្វាន់អ្វីដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ដោយយើងពុំបានធ្វើអ្វីបន្តិចសោះ។ ទោះជាឈ្នះក្ដី ក៏យើងត្រូវឆ្លងកាត់ការចុះឈ្មោះនៅវែបសាយណាមួយ ដើម្បីប្រកួតប្រជែង ឬធ្វើការចាប់ឆ្នោត ហើយរង្វាន់ទៀតសោត ក៏មិនច្រើនសន្ធឹកសន្ធាប់បែបនេះដែរ។ នេះគឺជាបទពិសោធមួយដែលខ្ញុំទទួលបាន ហើយសូមឲ្យទាំងអស់គ្នា កុំចាញ់បោកពួកជនអគតិ ទមិឡ បាតសង្គមទាំងនោះឲ្យសោះ៕
ចោរលួចកាសែត ខែ មីនា 7, 2009
Posted by ពិសិដ្ឋ in សំណើច.4 comments
ក្រោកឡើងពីព្រលឺម ម៉ោងប្រហែល៧ទៅហើយ ពត់ខ្លួនពត់ប្រាណបន្តិច ស្រាប់តែនឹកឃើញថា ដូចជាបាត់អ្វីមួយ។ គិតបន្តិច ស្រាប់តែក្ដៅឆេវតែម្ដង។ រត់ទៅយកទូរស័ព្ទនៅក្នុងផ្ទះ ហើយចុចទៅលេងមួយ ស្រាប់តែ…
ការប្រកួតធ្វើបទបង្ហាញក្នុងគំរោងប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៦ ខែ មីនា 4, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ, មិត្តខ្ញុំ, អនុស្សាវរីយ៍.12 comments
គំរោងប្រជាពលរដ្ឋគឺជាគំរោងមួយដែលគេបានធ្វើឡើង ដើម្បីផ្ដល់ឱកាសដល់សិស្សកំរិតមធ្យមសិក្សាធ្វើការប្រកួតប្រជែងក្នុងការធ្វើបទបង្ហាញ នៅក្នុងសហរដ្ឋអាមេរិក។ ក្រោយមកនៅឆ្នាំ២០០៦ គំរោងត្រូវបានរៀបចំឡើងដោយ សាកលវិទ្យាបញ្ញាសាស្ត្រ ដោយមានការចូលរួមពីសិស្សមកពីគ្រប់វិទ្យាល័យ ក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះខ្ញុំ និងមិត្តភក្តិខ្ញុំមួយចំនួនក៏មានវត្តមាននៅទីនោះដែរ គឺតំណាងឲ្យសិស្សមកពីវិទ្យាល័យឫស្សីកែវ។ អ្នកដែលបានឡើងធ្វើបទបង្ហាញរួមមាន ខ្ញុំ លីហួង ចំរើន លីដា សុប៊ន គាឡុង មរកត ម៉ារ៉ា និង បារាំង។ នេះជាវីដេអូខ្លះ ក្នុងការប្រកួតប្រជែង៖
