លំហាត់​ប្រឡង​ឆមាស

20 កុម្ភៈ

ហេហេហេហេហ!!!!!!!!!!! អូយ! ប្រឡង​ឆមាស​ពេញ​មួយ​អាទិត្យ​ ហត់​ណាស់​។ នៅ​សល់​តែ​មួយ​ថ្ងៃទៀត​ទេ គឺ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ត្រូវ​ប្រឡង​គណិតវិទ្យា​ទៀត​។ ថ្ងៃនេះ ​ក៏​ឆ្លៀត​មក​លេង​អ្នក​ទាំង​អស់​គ្នា។ ឆ្លង​កាត់​ការ​ប្រឡង​ប្រាំមួយ​ថ្ងៃ​នេះ ខ្ញុំ​បាន​ជួប​លំហាត់រូបវិទ្យា ​គិត​ថា​ជា​លំហាត់​ល្អ​ដែរ​ ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សាក​ល្បង​ដោះ​ស្រាយ​លមើល៖

  • កាណូត​មួយ​ធ្វើ​ដំណើរ​ស្រប​ចរន្ត​ទឹក​ពីA ទៅ​B ចំណាយ​ពេល​អស់​បីម៉ោង។ បន្ទាប់​កាណូត​ក៏​ត្រឡប់​ពី​B មក A វិញ ប្រើ​រយៈពេល​អស់​ប្រាំមួយ​ម៉ោង។ សំណួរ​សួរ​ថា តើ​កាណូត​ត្រូវ​ចំណាយ​ពេល​អស់​ប៉ុន្មាន ប្រសិន​បើ​កាណូត​ធ្វើ​ដំណើរ​ពីA ទៅ​B ដោយ​មិន​ប្រើ​ម៉ាស៊ីន?

20 ចំលើយ ទៅ “លំហាត់​ប្រឡង​ឆមាស”

  1. សុភា ខែ​កុម្ភៈ 20, 2009 ម៉ោង 2:03 ល្ងាច #

    ឆ្លើយលេង ៤ម៉ោងកន្លះ ត្រូវទេ។ បើខុសកំប្រកាន់អី ភ្លេចអស់ហើយ :D

  2. ពិសិដ្ឋ ខែ​កុម្ភៈ 20, 2009 ម៉ោង 2:07 ល្ងាច #

    មិន​ទាន់​ត្រឹម​ត្រូវ​ទេ បងសុភា! សាក​គិត​ម្ដង​ទៀត​លមើល​!

  3. kk@111 ខែ​កុម្ភៈ 20, 2009 ម៉ោង 4:31 ល្ងាច #

    ឆ្លើយ​យក ១២​ម៉ោង។ ត្រូវ​ទេ?

  4. គីមស៊្រុន ខែ​កុម្ភៈ 20, 2009 ម៉ោង 8:18 ល្ងាច #

    12 ម៉ោង។

  5. សុភា ខែ​កុម្ភៈ 20, 2009 ម៉ោង 11:04 ល្ងាច #

    ចុះគេគិតមេចចេញ១២ ជួយប្រាប់ផង ញុំគិតមិនចេញទេ :?:

  6. ចំរើន ខែ​កុម្ភៈ 20, 2009 ម៉ោង 11:24 ល្ងាច #

    សួមជូនពរឲ្យបានជោគជ័យ

  7. អគ្គលីបុត្រ ខែ​កុម្ភៈ 21, 2009 ម៉ោង 8:35 ព្រឹក #

    ប្រលង​ហើយ​ជប់លៀង​ឲ្យណាណី​ម្តង​ទៅ ដល់​ចេញ​លទ្ធផល​ដាក់​ម្តង​ទៀតទៅ :lol:

  8. គីមស៊្រុន ខែ​កុម្ភៈ 21, 2009 ម៉ោង 9:52 ព្រឹក #

    សុភា៖ ចងសមីការទៅ :)

  9. សុភា ខែ​កុម្ភៈ 21, 2009 ម៉ោង 11:28 ព្រឹក #

    ចងហើយតើស្រ៊ុន តែដោះស្រាយចេញតែ ៤ម៉ោងកន្លះចឹង
    F1 + F2 = 3
    F1 – F2 = 6
    (F1 កំលាងម៉ាស៊ី F2 កំលាំងទឹក)
    រកឃើញ F1 = F2 = 1.5
    ចឹងហើយ បើអត់ម៉ាស៊ីន ប្រើពេលអស់ ៤ម៉ោងកន្លះ ហេហេ គិតមេចនៅតែចេញចឹង :?:

  10. ពិសិដ្ឋ ខែ​កុម្ភៈ 21, 2009 ម៉ោង 2:51 ល្ងាច #

    ចម្លើយ​វានោះ គឺ ១២ម៉ោង។
    របៀបដោះស្រាយគឺ យកចំងាយចរ យក​មក​ផ្ទឹម​គ្នា រួច​ឃើញ​ល្បឿនកាណូត យកទៅជំនួស​សមីការដើម​វិញ នឹង​ឃើញ​ល្បឿន​ម៉ាស៊ីន​ហើយ​។
    បងសុភា សាក​ម្ដង​ទៀត​មើល​។
    បុត្រ៖ ខ្ញុំ​ក៏​ចង់​ជប់លៀង​ខ្លះដែរ! ;)

  11. សុភា ខែ​កុម្ភៈ 21, 2009 ម៉ោង 3:18 ល្ងាច #

    ហាហា នឹកឃើញអារឿងចំងាយចរអីណឹងដែរ តែភ្លេចមិនដឹងថារូបមន្តអីទេ :lol: ។ ចាំទៅរៀនម្តងទៀតសិន

  12. គីមស៊្រុន ខែ​កុម្ភៈ 21, 2009 ម៉ោង 9:14 ល្ងាច #

    អីគេ!!! សមីការ​នឹង​បេប៊ីឯងដោះខុសដែរ!!! សាកដោះម្ដងទៀតមើល។

  13. សុភា ខែ​កុម្ភៈ 21, 2009 ម៉ោង 9:54 ល្ងាច #

    អីយួយស្រ៊ុនជួយប្រាប់តិចម៉ោ ខ្ញុំគិតមិនចេញទេ គិតទឹសដៅអីណាណីទៀត ក៏មិនដឹង :D ។ F1 = 4.5, F2 = -1.5

  14. គីមស៊្រុន ខែ​កុម្ភៈ 22, 2009 ម៉ោង 2:18 ល្ងាច #

    តាង d ចំងាយរវាង AនិងB។ Vb ល្បឿនទូកធៀបទឹក Vw ល្បឿនទឹកធៀបដី។
    គេបានសមីការ៖
    Vb+Vw = d/3
    Vb-Vw = d/6
    គេចង់រករយៈពេលដែលគេត្រូវការ ដើម្បីធ្វើដំនើរ​ពីAទៅB មានន័យថា​យើងត្រូវរកល្បឿន​ទូក​ពេលអត់មានម៉ាស៊ីន គឺថា​ល្បឿនទូក​ស្មើល្បឿនទឹក។
    ដកអង្គទាំង២នៃសមីការហើយចែកនឹង២ ឃើញ
    Vw = (d/3-d/6)/2=(d/6)/2=d/12

    12ជារយៈពេល​ដែលគេប្រើ។(រយៈពេលស្មើចំងាយចរចែកល្បឿន។)
    បើចង់​ដឹងថែមទៀត មករៀនគួរផ្ទះខ្ញុំមក ខ្ញុំយកតែមួយម៉ោង១០០អឺរ៉ូទេ។ ចុះឈ្មោះ​មុខគេ បានគូផុនបញ្ចុះតំលៃ ១០០%។ ប្រញាប់ឡើង។ :lol:

  15. សុភា ខែ​កុម្ភៈ 23, 2009 ម៉ោង 12:55 ល្ងាច #

    :lol: អរគុណ​ហើយ​ ដល់​ចឹង​មាន​យល់​។ ចឹង​ចង់​ចុះ​ឈ្មោះ​រៀន​ដែរ​នេះ ហេហេ​ ចុះ បេល​ណឹង​បាន​ Free 100%​ ហើយ​មើល​ទៅ :D

  16. គីមស៊្រុន ខែ​កុម្ភៈ 23, 2009 ម៉ោង 5:17 ល្ងាច #

    ប្រាកដណាស់ ព្រោះតាំងពីខ្ញុំ​ប្រកាសបើកគួរ​មក ជិត១០០ឆ្នាំហើយ​កុំអោយតែមាន​អ្នកណាមកចុះឈ្មោះ។ ឥលូវ​វិបត្តិសេដ្ឋកិច្ចពិភព​លោក​ដុនដាបផង បើមិនចេះ​ផ្សាយពាណិជ្ជកម្មបញ្ចុះ​១០០%​អីគេ សំរាប់​ទាក់ម៉ូយ​ទេ ច្បាស់ជា​រលំហើយ។ ប្រញាប់​ជិះ​កុងកកម៉ោ ចាំខ្ញុំជិះកង់​ទៅទទួល​ដល់ព្រលានយន្តហោះ។ :D

  17. ពិសិដ្ឋ ខែ​កុម្ភៈ 26, 2009 ម៉ោង 10:04 ល្ងាច #

    សុំ​ធ្វើ​ជា​សិស្ស​ផង លោកគ្រូ គីមស្រ៊ុន! :D :D :D

  18. ស៊ីច័ន្ទ ខែមករា 10, 2011 ម៉ោង 7:45 ល្ងាច #

    គ្មានចំលើយ ព្រោះ​កាណូតគ្មានម៉ាស៊ីន ចឹងកាណូតនៅនិងថ្កល់ វាមិនមានចលនា ល្បឿនស្មើ០ ចំងាយចរស្មើ០ ដូចនេះរយៈពេលស្មើ០។ ហាហាហា

  19. ហុក-សម្បត្តិ ខែវិច្ឆិកា 6, 2011 ម៉ោង 7:17 ល្ងាច #

    សូមជួយចូលទៅលេងផង http://hoksombath.zzl.org/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.