គំរោងបកប្រែ Hi5 ជាខេមរភាសា ខែ កុម្ភៈ 28, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ, ព័ត៌មាន, អន្តរបណ្ដាញ.9 comments
ខ្ញុំឃើញ វែបសាយ ធំៗ មួយចំនួន មានជំរើសភាសាជាច្រើន ហើយឃើញថា ភាសាខ្មែរយើងនៅពុំទាន់មាននៅឡើយ។ ដូច្នេះខ្ញុំក៏សំរេចចិត្តចូលរួមអភិវឌ្ឍភាសាខ្មែរ ដោយបានផ្ញើជាសំណើមួយដល់អ្នកបង្កើតវែបសាយហាយហ្វាយ (Hi5) ដើម្បីសុំសិទ្ធបកប្រែជាភាសាខ្មែរ។ គេក៏បានយល់ព្រមនឹងសំណើនេះ។ ប៉ុន្តែក្នុងការបកប្រែនេះ ខ្ញុំមាននៅមានការលំបាកច្រើន ដោយសារពាក្យបច្ចេកទេសនៅក្នុងវែបសាយនោះ ពុំដឹងថាត្រូវបកជាភាសាខ្មែរថាដូចម្ដេច ដើម្បីឲ្យសម ហើយមានន៏យគ្រប់គ្រាន់។ ពាក្យទាំងនោះរួមមាន៖
Profile; Body; Header; Fives; Tweak; Scroll; Navigation; Configurations; Scrapbook; Application; Button; Skin; Online; Border; Mouse over effect; Field …
ហើយនឹងពាក្យជាច្រើនទៀត ដែលខ្ញុំបកប្រែរួចហើយ តែគិតថា ពុំទាន់សមនៅឡើយ។ ដោយសារតែខ្ញុំពុំទាន់មានបទពិសោធខាងបកប្រែវែបសាយ ដូចនេះសូមអ្នកទាំងអស់គ្នាជួយផ្ដល់ជាមតិយោបល់ដល់ខ្ញុំផង។
កំហុសសមហេតុផល ខែ កុម្ភៈ 26, 2009
Posted by ពិសិដ្ឋ in គណិតវិទ្យា.19 comments
ការដោះស្រាយរបស់ខ្ញុំ
(មានកំហុសមួយ)
ការដោះស្រាយរបស់លោកគ្រូខ្ញុំ
ទូរស័ព្ទដែលខ្ញុំប្រុងនឹងទិញ ខែ កុម្ភៈ 22, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.10 comments
រាល់ថ្ងៃឃើញមិត្តភក្តិកាន់ទូរស័ព្ទគ្រប់គ្នា ដូចជាចង់កាន់មួយហ្នឹងគេដែរ។ សន្សំលុយបានបន្តិចបន្តួច មិនហ៊ានទិញអាទំនើបពេកទេ។ រើសទៅ រើសមក ដូចជាចង់ទិញទូរស័ព្ទភាសាខ្មែរ។ បន្ទាប់ពីចូលវែបសាយ ខេធីអេក ឃើញម៉ូដទូរស័ព្ទភាសាខ្មែរមួយឡូយគ្រាន់បើ ទើបនឹងចេញប្រហែលមួយឆ្នាំ។ ទូរស័ព្ទនោះគឺ Nokia 5000 យកឈ្មោះឲ្យឡូយតែម្ដង។

Nokia 5000
ពេលសន្សំលុយគ្រប់ហើយ ទិញមួយឲ្យខ្មាសគេតែម្ដង
។
សិស្សពូកែទាំង១៥នាក់ ប្រចាំ រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសរួចហើយ ខែ កុម្ភៈ 21, 2009
Posted by ពិសិដ្ឋ in ព័ត៌មាន.23 comments
ក្រោយពីការប្រឡងនៅថ្ងៃទី ១៣ និង ១៤ ខែ កុម្ភៈនេះរួចមក សិស្សពូកែទាំង១៥នាក់ ប្រចាំរាជធានីភ្នំពេញ ដែលមាន រូបវិទ្យា ៥នាក់ ភាសាខ្មែរ ៥នាក់ និងគណិតវិទ្យា ៥នាក់ ត្រូវបានជ្រើសរើសរួចជាស្រេច។
តាមព័ត៌មានដែលខ្ញុំលឺល្ហៀងៗ ដូចជាលឺថា សិស្សវិទ្យាល័យឫស្សីកែវ ដូចជា ជាប់ មួយ រឺ ពីរនាក់ដែរ។ ចាំមើលខ្ញុំនឹងសាកសួរតទៅទៀត។
លំហាត់ប្រឡងឆមាស ខែ កុម្ភៈ 20, 2009
Posted by ពិសិដ្ឋ in គណិតវិទ្យា.17 comments
ហេហេហេហេហ!!!!!!!!!!! អូយ! ប្រឡងឆមាសពេញមួយអាទិត្យ ហត់ណាស់។ នៅសល់តែមួយថ្ងៃទៀតទេ គឺថ្ងៃសៅរ៍ស្អែកនេះ ត្រូវប្រឡងគណិតវិទ្យាទៀត។ ថ្ងៃនេះ ក៏ឆ្លៀតមកលេងអ្នកទាំងអស់គ្នា។ ឆ្លងកាត់ការប្រឡងប្រាំមួយថ្ងៃនេះ ខ្ញុំបានជួបលំហាត់រូបវិទ្យា គិតថាជាលំហាត់ល្អដែរ ចង់ឲ្យអ្នកទាំងអស់គ្នាសាកល្បងដោះស្រាយលមើល៖
- កាណូតមួយធ្វើដំណើរស្របចរន្តទឹកពីA ទៅB ចំណាយពេលអស់បីម៉ោង។ បន្ទាប់កាណូតក៏ត្រឡប់ពីB មក A វិញ ប្រើរយៈពេលអស់ប្រាំមួយម៉ោង។ សំណួរសួរថា តើកាណូតត្រូវចំណាយពេលអស់ប៉ុន្មាន ប្រសិនបើកាណូតធ្វើដំណើរពីA ទៅB ដោយមិនប្រើម៉ាស៊ីន?
ឆមាសមួយមកដល់ហើយ ខែ កុម្ភៈ 15, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.3 comments
ទើបតែចូលរៀនមួយថ្ងៃនោះសោះ ភ្លេចៗខ្លួន ឆមាសមួយក៏មកដល់ទៅហើយ! ឱ! ពេលវេលា អ្នកធ្វើអីក៏លឿនម្ល៉េះ!
ថ្ងៃទី១៦ ខែ កុម្ភៈ គ្រប់វិទ្យាល័យ ទាំងអស់ត្រូវចាប់ផ្ដើមប្រលងឆមាសលើកទីមួយហើយ។ ខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរ ត្រៀមប្រលងដូចគ្នា។
សូមជូនពរអ្នកដែលត្រូវប្រលងទាំងអស់ ទទួលបានជោគជ័យ និងបានពិន្ទុល្អដូចៗគ្នា។
ពិភពក្រឡាប់ចាក់ កំប្លែងសើចចុកពោះ ខែ កុម្ភៈ 14, 2009
Posted by ពិសិដ្ឋ in សំណើច.8 comments
ក្រុមសំដែងពិភពក្រឡាប់ចាក់
ពិភពក្រឡាប់ចាក់ គឺជាស្នាដៃថ្មីមួយរបស់ផលិតកម្មខ្មែរមេគង្គ បន្ទាប់ពីរឿងនៅកំលោះដល់ណាខ្ញុំ និងរឿងរសជាតិជីវិត។ កម្មវិធីនេះផ្សាយរាល់ថ្ងៃសៅរ៍នៅស្ថានីយទូរទស្សន៍ម៉ាយធីវី។
- ច្រើនទៀតនៅ http://www.youtube.com/user/KMFCambodia
រីករាយថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ខែ កុម្ភៈ 13, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.add a comment
រីករាយថ្ងៃបុណ្យនៃក្ដីស្រឡាញ់! ថ្ងៃទី ១៤ កុម្ភៈ នេះ ខ្ញុំពិតជាក្ដីសោមនស្សរីករាយណាស់។ ថ្ងៃ ១៤ កុម្ភៈ នេះ ខ្ញុំគ្មានគំរោងថាចេញទៅណាទេ ហើយក៏គ្មានគំរោងជូនផ្កាទៅនារីណាម្នាក់ដែរ។ ថ្ងៃនេះ ខ្ញុំគ្រាន់តែចង់មកជូនពរអ្នកទាំងអស់គ្នា។
ក្នុងឱកាសថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ សូមជូនពរឲ្យអ្នកទាំងអស់គ្នា ជួបតែក្ដីស្រឡាញ់ស្មោះស្ម័គ្រ ពីមិត្តភក្តិ ក្រុមគ្រួសារ ញាតិ មិត្ត ក៏ដូចជាដៃគូស្នេហាផងដែរ។ សូមជូនពរជួបតែសំណាងល្អ។
ទៅធ្វើការនៅបារាំង និង នារីម្នាក់ តើអ្នកនឹងជ្រើសរើសយកមួយណា? ខែ កុម្ភៈ 12, 2009
Posted by ពិសិដ្ឋ in ពិសិដ្ឋ.2 comments
នៅក្នុងពាណិជ្ជកម្មម៉ូតូហុងដា ២០០៩ អ្នកទាំងអស់គ្នា ប្រាកដជាបាន ទស្សនាគ្រប់ៗគ្នាហើយ។ តួប្រុស បានលបលួចស្រឡាញ់ លើនារីដែលមានសង្សារទៅហើយ។ នៅជិតបញ្ចប់រឿង តួអង្គប្រុសត្រូវចេញទៅធ្វើការនៅប្រទេសបារាំង។ តួអង្គស្រី ក៏តាមទៅដល់ព្រលានយន្តហោះ។ យើងទាំងអស់គ្នាប្រាកដជាអាចទាញបានថា តួអង្គប្រុស នឹងត្រឡប់មករកតួអង្គស្រីជាមិនខាន។
ផ្ទុយទៅវិញ បើស្ថានភាពនេះ ធ្លាក់ទៅលើរូបអ្នកទាំងអស់គ្នាវិញ តើអ្នកនឹងធ្វើយ៉ាងណា? ទៅធ្វើការនៅប្រទេសបារាំង ឬទៅជួបនារីម្នាក់នោះវិញ? ចំពោះខ្ញុំ ខ្ញុំគិតគឺជាស្ថានភាពដ៏តឹងតែងមួយ ហើយ គិតថាខ្ញុំនឹងមិនឆ្លើយចំពោះសំណួរនេះទៅចុះ។
