ហ្គេមបង្កើតឡើងដោយស្នាដៃនិស្សិតខ្មែរ ខែ វិច្ឆិកា 28, 2008
Posted by ពិសិដ្ឋ in ពិសិដ្ឋ.Tags: ហ្គេមបង្កើតឡើងដោយនិស្សិតខ្មែរ
2 comments
ហ្គេមមួយដែលខ្ញុំបានទាញយកពិតជាល្អ ហើយមានន័យទៀត ទោះជាមិនសូវឡូយយ៉ាងណាក៏ដោយ ក៏ខ្ញុំគិតថាអ្នកធ្វើវាឡើងពិតជាមានគំនិតច្នៃប្រឌិត ហើយមានសេចក្ដីស្នេហាជាតិខ្ពស់។ នេះគឺជាស្នាដៃដ៏ល្អមួយរបស់និស្សិតខ្មែរ គឹហ្គេមមួយដែលមានឈ្មោះថា មហាបដិមា ដែលកើតចេញស្នាដៃរបស់កូនខ្មែរយើងទាំងស្រុង។
លោកអ្នកអាចទាញយកវាបាននៅ ទីនេះ ហើយលោកអ្នកក៏អាចស្វែងហ្គេមថ្មីៗដែលស្នាដៃរបស់និស្សិតខ្មែរនៅ gamebodia.com ។
ទុក្ខសោករបស់នារីម្នាក់ ខែ វិច្ឆិកា 27, 2008
Posted by ពិសិដ្ឋ in ពិសិដ្ឋ.Tags: ទុក្ខសោករបស់នារីម្នាក់
5 comments
សម្លេងអើយ សម្លេង! ស្ដាប់ទៅម្ដេចក៏កំសត់ម្ល៉េះ! នេះជាការសាស័ព្ទពីទុក្ខសោកសង្រេងរបស់នារីម្នាក់! ខ្ញុំមិនដឹងថានាងនៅទីណាទេ! សម្លេងនេះខ្ញុំបានមិត្រភក្តិរបស់ខ្ញុំនៅបាត់ដំបងឯណោះ!
ចំណាំ៖ ក្នុងសម្លេងនេះមានតួអង្គឈ្មោះពិសិដ្ឋ តែមិនមែនជារូបខ្ញុំទេណា!!!!
ព្រៃស្ដុក ពាណិជ្ជកម្មឈានមុខ!!! ខែ វិច្ឆិកា 23, 2008
Posted by ពិសិដ្ឋ in សំណើច.Tags: ព្រៃស្ដុកពាណិជ្ជកម្មឈានមុខ
1 comment so far
សូមស្វាគមន៍ សូមស្វាគមន៍ មកកាន់ព្រៃស្ដុក ពាណិជ្ជកម្មឈានមុខ ។ លោកអ្នកអាចស្ដាប់ការផ្សាយសាកល្បងរបស់យើងជាមុនសិន មុននឹងសម្រេចចិត្តធ្វើជាដៃគូរបស់យើងខ្ញុំ។
រឿងហេរីផោតធ័រភាសាខ្មែរឡើងថ្លៃហើយ ខែ វិច្ឆិកា 23, 2008
Posted by ពិសិដ្ឋ in សៀវភៅរឿងនិទាន.Tags: រឿងហេរីផោតធ័រខ្មែរ
add a comment
រឿងហេរីផោតធ័រ និងសិលាទេព ដែលបានបកស្រាយ និងបោះពុម្ពជាសៀវភៅភាសាខ្មែរ ដោយលោកអុន ទឹម ឥឡូវនេះបានងើបតម្លៃរបស់ខ្លួន ដែលកាលពីមុនតម្លៃតែ ២៥០០៛ ទេ តែឥឡូវ គឺមួយក្បាលតម្លៃ ២,៥$ ។

ចំពោះមូលហេតុនៃការឡើងថ្លៃនេះ ខ្ញុំគិតថា ប្រហែលជាមនុស្សទិញសៀវភៅនេះទៅអានច្រើនហើយមើលទៅ បានឡើងថ្លៃដល់ម្លឹងនោះ៕
រាប់អាយុដោយប្រើម្រាមដៃ ខែ វិច្ឆិកា 22, 2008
Posted by ពិសិដ្ឋ in បទពិសោធន៍ខ្លីៗ.Tags: វិធីរាប់អាយុ
1 comment so far
ប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាមិនដែលឮពីវិធីរាប់អាយុដោយប្រើម្រាមដៃនោះ។ វិធីនេះត្រូវគ្រូហោរា ក៏ដូចជាព្រឹទ្ធាចារ្យមួយចំនួននៅរក្សារហូតមកដល់សព្វថ្ងៃ។ វិធីរាប់នេះគឺប្រើឆ្នាំទាំង១២នៅតម្រាសាស្ត្រខ្មែរយើង។ វិធីរាប់ខ្ញុំក៏រៀនពីលោកគ្រូម្នាក់របស់ខ្ញុំផងដែរ។ អ្នកទាំងអស់គ្នាអាចសាកល្បងរៀនរាប់បាន។
ទីតាំងនៃឆ្នាំទាំង១២
ចំពោះទីតាំងនៃឆ្នាំទាំង១២ គេរាប់ចាប់ពីគល់កូនដៃទៅ។ សូមមើលរូប៖

ខ្ទង់នៃអាយុ
ចំពោះខ្ទង់នៃអាយុ គេរាប់ចាប់ពីគល់ដៃចង្អុលទៅ ដោយរំលងមួយថ្នាំងដៃម្ដង គឺរាប់ចាប់ពី១០ ២០ ៣០ … ។ សូមមើលរូប៖

របៀបរាប់អាយុ
ដើម្បីរាប់ចាប់ពីទីតាំងនៃខ្ទង់ឆ្នាំរបស់យើង រហូតដល់ទីតាំងនៃឆ្នាំរបស់កំណើតរបស់យើង គឺរាប់បញ្ច្រាស់ពីការរាប់ឆ្នាំទាំង១២។ ឧទាហរណ៍ លោកអ្នកកើតនៅឆ្នាំវក ហើយមានអាយុនៅខ្ទង់ដប់ គឺយើងចាប់ពីរាប់ពីគល់ដៃចង្អុលបញ្ច្រាស់ពីការរាប់ឆ្នាំទាំង១២ គឺរាប់ពី១០ ១១ ១២ ១៣ … រហូតដល់១៧ គឺដល់ត្រង់ទីតាំងនៃឆ្នាំវក។ ដូចនេះអ្នកមានអាយុ១៧ឆ្នាំ។ សូមមើលរូប៖

ចំណាំ៖ ចំពោះការរាប់តាមការដកឆ្នាំតាមសូរ្យគតិ ខុសពីវិធីរាប់នេះមួយឆ្នាំ។ ឧទាហរណ៍ បើយើងរាប់តាមវិធីនេះឃើញ ១៧ឆ្នាំ តែបើយើងរាប់តាមដកឆ្នាំសូរ្យគតិវិញឃើញ១៨ឆ្នាំ។ ប៉ុន្តែបើយើងគិតទៅ ការរាប់តាមតម្រាសាស្ត្រឆ្នាំទាំង១២ មានលក្ខណៈជាក់លាក់ជាង៕
ធ្វើម៉េចកុំឲ្យស្ងាប? ខែ វិច្ឆិកា 18, 2008
Posted by ពិសិដ្ឋ in ចម្ងល់.2 comments
ពេលនេះខ្ញុំពិតជាធុញនឹងខ្លួនខ្ញុំដល់ហើយ។ រាល់ពេលក្រោកពីគេង ពេលនៅសាលា និងពេលនៅផ្ទះ ខ្ញុំចេះតែស្ងាបមិនឈប់សោះ។ ខ្ញុំមិនចង់ស្ងាបទេតែវាចេះតែម៉ោរហូត។ ពិតជាធ្វើឲ្យខ្ញុំធុញមែន។ 
តើអ្នកទាំងអស់មានគំនិតអ្វីដើម្បីធ្វើកុំឲ្យស្ងាបដែរទេ? ប្រសិនមាន សុំជួយដោះស្រាយខ្ញុំផង។
នឹកឃើញដល់មិត្តចាស់ ខែ វិច្ឆិកា 13, 2008
Posted by ពិសិដ្ឋ in មិត្តខ្ញុំ.Tags: មិត្តខ្ញុំ
add a comment

បែកគ្នាជិតពីរឆ្នាំទៅហើយ តែនៅតែនឹកនាដល់ពួកគេជានិច្ច។ ធ្លាប់សប្បាយ ធ្លាប់រីករាយជាមួយពួកគេ។ ពេលនេះមិនដឹងពួកគេសុខសប្បាយឬអត់ហ្ន៎? សង្ឃឹមថាពួកគេនៅនឹកនាដល់ខ្ញុំ ដូចខ្ញុំនឹកនាដល់ពួកគេដែរ។
សិល្បៈគំនូរខ្មែរ ខែ វិច្ឆិកា 9, 2008
Posted by ពិសិដ្ឋ in សិល្បៈខ្មែរ.Tags: គំនូរខ្មែរ
1 comment so far
ហេរីផោតធ័រភាសាខ្មែរ គ្រោងនឹងចេញផ្សាយវគ្គទី២ ខែ វិច្ឆិកា 7, 2008
Posted by ពិសិដ្ឋ in សៀវភៅរឿងនិទាន.Tags: ហេរីផោតធ័រភាសាខ្មែរ
9 comments
អ្នកទាំងអស់គ្នា ប្រាកដជាមួយចំនួនធំបានស្គាល់ពីរឿងនិទានមួយដែលបានតែងនិពន្ធដោយអ្នកស្រី ជេ ខេ រ៉ូលីង (J.K. Rowling)។ មិនត្រឹមតែប៉ុណ្ណោះរឿងនេះក៏មានថតជាខ្សែភាពយន្ដផងដែរ ហើយប្រុងនឹងបញ្ចេញលក់រឿងនេះនៅភាគទី៦ក្នុងពេលឆាប់ៗនេះ។ រឿងនេះមានចំណងជើងថា ហេរីផោតធ័រ (Harry Potter)។ សៀវភៅរឿងនេះកំពុងពេញនិយម និងលក់ដាច់ជាងគេនៅលើពិភពលោក។ ក្នុងខណៈនេះក៏មានការបកប្រែរឿងនេះជាភាសាផ្សេងៗទៀតផងដែរ។ នៅកម្ពុជាយើងក៏មានរឿងនេះជាភាសាខ្មែរផងដែរ។
រឿងហេរីផោតធ័រ ជាភាសាខ្មែរ មានតែមួយវគ្គគត់ គឺ វគ្គហេរីផោតធ័រ និងសិលាទេព ដោយបានបកប្រែទាំងស្រុងជាខេមរភាសាដោយ លោក អុន ទឹម។ តាមព័ត៌មានបានឲ្យដឹងថាមុននឹងលោក អុន ទឹម អាចបកប្រែរឿងនេះជាភាសាខ្មែរបាន មានការចរចារគ្នារវាងលោក បឺណាដ គ្រីសហ្សឺ(Bernard Krisher) និងអ្នកស្រីជេ ខេ រ៉ូលីងទៀតផង។ លោក បឺណាដ គ្រីសហ្សឺ គឺជាអ្នកគ្រាប់គ្រងនៃកាសែត The Cambodia Daily និង The Burma Daily ផងដែរ។ បន្ទាប់ពីចរចារគ្នារួច គេក៏សម្រេចឲ្យចេញផ្សាយនូវរឿងនេះ។ ប៉ុន្តែការបោះពុម្ពសៀវភៅរឿងភាសាខ្មែរមួយនេះ ពុំមែនជាថវិកាផ្ទាល់របស់លោក អុនទឹម ទេ គឺជាថវិកាជំនួយពីអ្នកជំនួញជនជាតិជប៉ុនម្នាក់ គឺបានផ្ដល់ជំនួយជាថវិកាដល់ទៅ ១៥០០ដុល្លារ ឯណោះ ដើម្បីបោះពុម្ពសៀវភៅនេះឡើង។ ហេតុនេះហើយបានជាឃើញថា សៀវភៅរឿងហេរីផោតធ័រ និងសិលាទេព ជាភាសាខ្មែរមួយនេះ មានតម្លៃថោក គឺ ត្រឹមតែ ២៥០០រៀលប៉ុណ្ណោះក្នុងមួយក្បាល។
ឥឡូវនេះខ្ញុំមានដំណឹងល្អមួយសម្រាប់អ្នកដែលចូលចិត្តអានរឿងហេរីផោតធ័រ ជាភាសាខ្មែរ គឺថា រឿងហេរីផោតធ័រវគ្គទី២ ត្រូវបានសិស្សមួយក្រុមបាននាំគ្នាប្រែសម្រួលជាខេមរភាសា ហើយគ្រោងនឹងបោះពុម្ពលក់សៀវភៅនេះទៀតផង។ រឿងហេរីផោតធ័រវគ្គទី២នេះ មានចំណងជើងថា រឿងហេរីផោតធ័រ និងបន្ទប់សម្ងាត់។ សិស្សមួយក្រុមនេះសិក្សានៅវិទ្យាល័យឫស្សីកែវ ហើយក្នុងនោះក៏មានរូបខ្ញុំផងដែរ។ ប៉ុន្តែជាសំណាងអាក្រក់ ការបោះពុម្ពសៀវភៅនេះត្រូវបានពន្យារពេល ដោយសារពួកយើងមានកង្វះខាតផ្នែកថវិកាដើម្បីបោះពុម្ពសៀវភៅនេះ។ បច្ចុប្បន្ននេះពួកយើង កំពុងតែស្វះស្វែងរកថវិកាខ្លះ ដើម្បីជាជំនួយ។ ខ្ញុំ និងក្រុមខ្ញុំទាំងអស់គ្នាសង្ឃឹមថា សៀវភៅ រឿងហេរីផោតធ័រ និងបន្ទប់សម្ងាត់ នឹងអាចបោះពុម្ពផ្សាយនិង ចេញលក់ក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញតំរូវការរបស់អ្នកអានគ្រប់ៗគ្នា។

















