វីគីភីឌាភាសាខ្មែរ គេហទំព័រផ្ទុកអត្ថបទជាភាសាខ្មែរ ខែ តុលា 31, 2008
Posted by ពិសិដ្ឋ in ពត៌មានសិក្សា.comments closed
អ្នក ទាំង អស់ គ្នា ប្រាកដ ជា បានស្គាល់រួចមកហើយ នូវគេហទំព័រ Wikipedia.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាភាសាជាច្រើន នៅលើពិភពលោក ហើយឥឡូវនេះក៏មានជាភាសាខ្មែរយើងផងដែរ។ គេហទំព័រវីគីភីឌាភាសាខ្មែរគឺ http://km.wikipedia.org/ ។
វីគីភីឌាភាសាខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ ប៉ុន្ដែ បរិមាណអត្ថបទជាភាសាខ្មែរ នៅក្នុង គេហទំព័រនេះនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹង អត្ថបទជាភាសារបស់ប្រទេសនៅជិតខាង។ មូលហេតុចំបងនោះ គឺដោយសារគេហទំព័រជាភាសាខ្មែរមួយនេះពុំត្រូវបាន ប្រជាពលរដ្ឋ សិស្ស និស្សិតយើង ស្គាល់បានទូលំទូលាយឡើយ។ សមាជិកដែលចូលរួមសកម្ម ក្នុងការសរសេរអត្ថបទ នៅមានចំនួនតិចតួចមែនទែន ធ្វើឲ្យអត្ថបទជាភាសាខ្មែរ នៅខ្វះខាតគ្រប់ប្រធានបទទាំងអស់ ដូចជា ផ្នែកអក្សរសាស្ត្រ ផ្នែកវិទ្យាសាស្ត្រ ជាដើម។
បន្ទាប់ពី អ្នកទាំងអស់គ្នាបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះហើយ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា ក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងទុកគង់នៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ៕

