ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន

8 តុលា

នៅ​ក្នុង​ស្រុក​ចិន​នេះ ការ​ប្រើ​ប្រាស់​អ៊ិនធឺណែត​ដូច​ជា​តឹង​តែង​ដល់​ហើយ​។ រដ្ឋាភិបាល​ស្រុក​ចិន គ្រប់​គ្រង​លើ​ប្រព័ន្ធ​អ៊ិនធឺណែត​ទាំង​អស់​។ មាន​វែបសាយ​ជា​ច្រើន​ត្រូវ​គេ​បិទ​មិន​អោយ​ចូល ​មាន​ដូច​ជា​ Facebook; YouTube; Dailymotion; Google Plus; Mediafire; 4shared… និង​ច្រើន​ទៀត ហើយ​សូម្បី​តែ​វែបសាយ​មួយ​ចំនួន​សរសេរ​ជាភាសា​ខ្មែរ​ក៏​ត្រូវ​បាន​បិទ​ដែរ ដូច​ជា វែបសាយ​វិទ្យុអាស៊ីសេរី http://rfa.org/khmer វែបសាយលោក​គ្រូវិចិត្រ http://dahlina.com (ខ្ញុំ​កំពុង​ឆ្ងល់​ ហេតុអី​ចិន​បិទ​វែបសាយ​របស់​លោក​គ្រូវិចិត្រ​ដែរ?) ។ ចំណែក​ឯការ​ចុះ​ឈ្មោះ​ប្រើ​អ៊ិនធឺណែត​​ដូច​ជា​រញ៉ែរញ៉ៃ​ដល់​ហើយ។ ខ្ញុំ​ត្រូវ​ដាក់​ MAC Address លេខបន្ទប់​ លេខ​អន្តេវាសិកដ្ឋាន ដាក់​អីណា តែ​ដូច​គ្មាន​ប្រយោជន៍​ផង យក​តែ​ Username និង​ពាក្យ​សម្ងាត់​មក ប្រើ​បាន​គ្រប់​តែ​កុំព្យូទ័រ ចង់​យក​ទៅ​ដោត​បន្ទប់​ក៏​ប្រើ​បាន​ដូច​តែ​គ្នា​។

ហេតុអី​បាន​ជា​រដ្ឋាភិបាល​ចិន​ធ្វើ​ដូច​នេះ? ចម្លើយ​សាមញ្ញ​​ដែល​ខ្ញុំ​ដឹង គឺ ចិន​មាន​វែប​សាយ​ខ្លួន​ឯង​ទាំង តាំង​ពី Search Engine; វែបសាយ​វីដេអូ ចម្រៀង បណ្ដាញ​សង្គម ចែក​រំលែក​ឯកសារ​ និង​វែបសាយ​ផ្សេងៗ​ទៀត​​។ ប៉ុន្តែ​សំណាង​ដែរ ដែល​មាន​អ្នក​បង្កើត​កម្មវិធី​មួយ​ចំនួនដែល​ធ្វើ​អោយ​ខ្ញុំ​អាច​បើក​វែបសាយ​ផ្សេង​នៅ​ក្នុង​ស្រុក​ចិន​បាន​។ កម្មវិធី​ទាំង​នោះ​អាច​រក​បាន​នៅ http://freenuts.com/free-vpn-softwares/​ ។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​ប្រើ Hotspot Shield ។

តាំង​ពី​ចាប់​ផ្ដើម​ប្រើ​វា​មក ខ្ញុំ​ឃើញ​ថា​វា​ហាក់​ដូច​ជា​មាន​ប្រយោជន៍​ច្រើន​។ កាល​ពី​លើក​មុន មាន​បន្ទប់​ណាមួយ​នោះ បើក Wireless ចោល ដោយ​មិន​ដាក់​ពាក្យសម្ងាត់។ ខ្ញុំ​តភ្ជាប់​ទៅ​វា ដើម្បី​ប្រើ​ តែ​បើក​បាន​តែ​ហ្គូកហ្គល​ទេ។ តែ​ដោយ​សារ​តែ​កម្មវិធី​នេះ ធ្វើ​អោយ​ខ្ញុំ​អាច​បើក​បាន​គ្រប់​វែបសាយ​ទាំង​អស់​។ ដូច្នេះ​ ខ្ញុំ​គិត​ថា​កម្មវិធីនេះ​មាន​ប្រយោជន៍​​ ក្នុង​ការ​ប្រើ​ប្រាស់ មិន​ថា​នៅ​តែ​ក្នុងស្រុក​ចិន កន្លែង​ណា​ក៏​ដោយ​អោយ​​ចូល​ទៅ​ប្រើ​អ៊ិនធឺណែត​បាន ប៉ុន្តែ​ត្រូវ​គេ​កំណត់​កម្រិត​វា​នោះ ប្រើ​បាន​ទាំង​អស់​។ ម្យ៉ាង​ទៀត ខ្ញុំ​ឃើញ​ថា​ពេល​ខ្លះ​ កម្មវិធី​មិន​ដើរ​នៅ​លើ​ម៉ាស៊ីន​យើង​ទេ តែ​បើ​យក​ទៅ​ដាក់​ក្នុង ម៉ាស៊ីន​និម្មិត (Virtual Machine) បែ​រ​ជា​ប្រើ​បាន​ទៅវិញ​។

សរុប​មក សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដូច​ខ្ញុំ គួរ​តែ​សាក​ល្បង​ប្រើ​កម្មវិធីនេះ :D

មកដល់ស្រុកចិន

9 កញ្ញា

ហាហា… មិននឹកស្មានថាខ្ញុំនឹងមានថ្ងៃនេះសោះ។ ឥលូវនេះខ្ញុំកំពុងរស់នៅក្នុងទីក្រុង ណានីងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំ​បាន​មក​ដល់​ទីនេះ​តាំងពីថ្ងៃច័ន្ទ ទី៥ ខែ កញ្ញា ឆ្នាំ២០១១ មកម្ល៉េះ។ ហេតុអ្វីខ្ញុំមកដល់ទីនេះ? ហេហេ… គឺ​ខ្ញុំ​បានប្រលងជាប់អាហារូបករណ៍ របស់​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ខេត្តក្វាងស៊ី។ នៅឆ្នាំដំបូងនេះ ខ្ញុំត្រូវរៀនភាសាចិនជាមុនសិន។ នៅឆ្នាំបន្ទាប់ទើបខ្ញុំ ចូលរៀនមុខវិជ្ជារបស់ខ្ញុំ។ គ្រប់ការបង្រៀន ឯកសារ គឺ​ជា​ភាសា​ចិន​ទាំងអស់។ ស្ដាប់ទៅវាដូចជាពិបាកណាស់ តែចាំមើលឆ្នាំក្រោយសិនទៅមើស៎ :D

នៅក្នុងអន្តេវាសិកដ្ឋាន ខ្ញុំស្នាក់នៅជាមួយជនជាតិខ្មែរម្នាក់ដែលប្រលងជាប់ជាមួយគ្នា ជនជាតិកាណាដាម្នាក់ និងជនជាតិថៃម្នាក់។ ជនជាតិថៃម្នាក់នោះ មិនសូវចេះភាសាអង់គ្លេសទេ តែគាត់ស្ទាត់ខាងភាសាចិន ព្រោះថា គាត់រៀនភាសាហ្នឹង តាំងពីគាត់នៅតូចៗមកម្ល៉េះ។ ចំណែកឯជនជាតិកាណាដាវិញ ទើបតែមករៀនភាសាចិនឆ្នាំទីមួយដូចខ្ញុំដែរ។ គិតទៅល្អ អាចនិយាយទាំងភាសាចិន និងភាសាអង់គ្លេស :)

ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើដល់ឪពុកម្ដាយខ្ញុំ បងប្អូន មិត្តភក្តិ ទាំងអស់ថា ខ្ញុំនៅទីនេះសុខសប្បាយទេ ព្រោះសីតុណ្ហភាពនៅស្មើយើងនៅកម្ពុជាទេ រហូតដល់ខែត្រជាក់ទើបត្រជាក់ខ្លាំង។ ហើយខ្ញុំសូមអរគុណជាខ្លាំង ដល់មិត្តភក្តិខ្ញុំ ដែលបានជូនខ្ញុំដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានជូនពរ និងលើកទឹកចិត្តខ្ញុំ។ ខ្ញុំគ្មានអ្វីតបស្នងសងគុណអ្នកទាំងអស់គ្នាទេ មានតែពាក្យថ្លែងអំណរគុណ និងការខិតខំរៀនសូត្រ ដើម្បីកុំអោយពាក្យជូនពរអ្នកទាំងអស់គ្នា ក្លាយជាអាសារបង់៕

ធរណីមាត្រ​សម័យ​ក្រិច​បុរាណ

3 កក្កដា

គេ​មាន​អង្កត់​ពីរ​ដែល​មាន​ប្រវែង A និង B \left( A\ne B \right) ។ ដោយ​ប្រើ​បន្ទាត់​ដែល​គ្មាន​គំនូស​ក្រិត និង​​ដែក​ឈាន ចូរ​គូស​អង្កត់​​មួយ​ផ្សេង​ទៀត​ដែល​មាន​ប្រវែង​៖

  1. A\times B
  2. \frac{A}{B}
  3. {{A}^{2}}
  4. \sqrt{A}

សរសេរប្រកាស WordPress នៅ​ក្នុង​ Live Writer

30 មេសា

យើង​ឃើញ​ថា នៅ​ក្នុង​ WordPress ប្រសិន​បើ​យើង​ចង់​សរសេរ​ប្រកាស​ដាក់​ក្នុង​​ប្លក​របស់​យើង យើង​ត្រូវ​ចូល​ឡុក​អ៊ីន​ចូល​ នៅ​លើ​ Browser។ ប្រសិន​បើ​អ្នក​ដែល​មាន​អ៊ីនធឺណែត​យឺ​ត​វិញ​ត្រូវ​រង់​ចាំ​ទម្រាំតែ​ Tools ទាំង​អស់​ឡូត​ចេញ​មក​។ តែ​ប្រសិន​បើ​យើង​​ចង់​សរសេរ​ប្រកាស​អោយ​បាន​លឿន​ដោយ​មិន​បាច់​រង់​ចាំទេ យើង​អាច​ប្រើ​ប្រាស់​កម្មវិធី Microsoft Live Writer ជំនួស​វិញ​។

SNAGHTML4f3be8

វែបសាយ http://explore.live.com/windows-live-writer?os=other

ពេល​ដែល​ទាញ​យក​ចប់ រួច​ហើយ​ធ្វើ​តាម​ការ​ណែ​នាំ​ដោយ​ភ្ជាប់​ជាមួយ WordPress របស់​លោក​អ្នក​ជាការ​ស្រេច៕

ពាក្យ​គន្លឹះ៖

គោរព​ច្បាប់​ចរាចរណ៍

3 មីនា

ជួយផង!

27 មករា

លំហាត់​នេះ ខ្ញុំ​ខំ​ដោះ​ស្រាយ​ហើយ ដោះ​ស្រាយ​នៅ​តែ​រក​មិន​ឃើញ​ចម្លើយ​។ ប្រសិន​បើ​បង​ប្អូន​ណា​រក​ឃើញ​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង​។

រក Aនិង B ដែលផ្ទៀង​ផ្ទាត់៖

\left\{ {\begin{array}{*{20}{l}} {AB = \left( {\begin{array}{*{20}{r}} 3&1\\ 2&1 \end{array}} \right)}\\ {BA = \left( {\begin{array}{*{20}{r}} 5&3\\ { - 2}&{ - 1} \end{array}} \right)} \end{array}} \right.

សម្គាល់៖ A និង B គឺ​ជា​ម៉ាទ្រីស \left( {2 \times 2} \right)

ពាក្យ​ចចាមរ៉ាម​​​ចំពោះ Facebook

9 មករា

តាម​ខ្ញុំ​ស្វែង​រក​តាម Google ថ្មីៗនេះ ​មាន​វែបសាយ​ជាច្រើន​បាន​សរសេរ​ថា បណ្ដាញ​សង្គម​ដ៏​ល្បី​នៅ​លើ​ពិភព​លោក Facebook នឹងបិទ នៅ​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ២០១១។ ពាក្យ​ចចាមរ៉ាម​នោះ​ បាន​និយាយថា លោក Mark Zuckerberg និយាយ​ថា គាត់​មិន​អាច​គ្រប់​គ្រង​លើ​គេហទំព័រ Facebook បាន​ទេ។ នេះ​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។ គ្រាន់​តែ​គិត​ត្រួសៗក៏​ឃើញ​ហេតុ​ផល​បាត់​ទៅ​ហើយ។ ប្រសិន​បើ​មាន​គេ​អោយ​លុយ​យើង​ចាយ​មួយខែៗ រាប់​រយ​រាប់​ពាន់​ដុល្លារ តើ​យើង​នឹង​សុខ​ចិត្ត​បោះ​បង់​វា​ចោល​ទេ?

ប្រភព​

http://www.firetown.com/blog/2011/01/08/will-facebook-shut-down-march-15th/

http://weeklyworldnews.com/headlines/27321/facebook-will-end-on-march-15th/

ពាក្យ​គន្លឹះ៖

Logical Game

2 មករា

សាក​លេង​ហ្គេម​នេះទាំង​អស់​គ្នាល​មើល តើ​លេង​បាន​ប៉ុន្មាន​វគ្គ​ដែរ?

ទាញយក​ http://www.mediafire.com/?75bam1qasrfwhnd

ប្រើ Touchpad មែនទេ?

31 ធ្នូ

ប្រសិន​បើ​បង​ប្អូន​ណា​ប្រើ Laptop ប្រាកដ​​ជា​ស្គាល់​ហើយ​អ្វី​ជា​ Touchpad និង​​ដឹង​ពី​របៀប​ប្រើ​ប្រាស់​វា​ហើយ​។ ខ្ញុំ​មក​នេះ គឺ​គ្រាន់​តែ​ប្រាប់​ពី​របៀប​ប្រើ​ប្រាស់​មួយ​ដែល​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដឹង អ្នក​ខ្លះ​ទៀត​ក៏​មិន​ដឹង។ ខ្ញុំ​ប្រាប់​តែ​អ្នក​អត់​ដឹង​ទេ​ អ្នក​ដែល​ដឹង​ហើយ​កុំ​ប្រកែ​ប្រកាន់​អី :D

នៅ​ពេល​យើង​ចង់​ Scroll Windows នៅ​លើ​ Mouse យើង​ត្រូវ​បង្វិល Scroll Wheel នៅ​លើវា។ នៅ​លើ​ Touchpad យើង​ក៏​​អាច​ Scroll Windows បាន​ដែរ ដោយ​មិន​​បាច់​ចុចប៊ូតុង Left Click ឡើយ​។ បើ​យើង​ចង់​ Scroll Windows ឡើង​លើ ឬ​ចុះ​ក្រោម យើង​ត្រូវ​ចង្អុល​​អោយ​ជាប់​លើ​ Touchpad ត្រង់​ផ្នែក​គែម​ខាង​ស្ដាំ​បង្អស់​ ហើយ​អូស​ចុះ​ឡើង​អោយ​ចេញ Cursor ទៅ​ជា ។ បើ​យើង​ចង់​ Scroll Windows ទៅ​ឆ្វេង ឬ​ស្ដាំ យើង​ត្រូវ​ចង្អុល​អោយ​ជាប់​លើ​ Touchpad ត្រង់​ផ្នែក​ខាង​ក្រោម​បង្អស់​ ហើយ​អូស​ទៅ​ឆ្វេង​ស្ដាំអោយ​ចេញ Cursor ទៅ​ជា ​ជា​ការ​ស្រេច​៕

នាំ​គ្នា​ស្ដាប់​ចាប៉ី​

31 ធ្នូ

នេះ​ជា​ចាប៉ី ដែល​លេង​ដោយ​លោក​តា​ប្រាជ្ញ​ឈួន សូម​ស្ដាប់​ដោយរីករាយ :D


ដក​ស្រង់​ចេញ​ពី​គេហទំព័រ ពុទ្ធិកសមាគមខ្មែរ ប្រចាំ​ក្រុង​សាន់ឌីអេហ្គោ http://watkhemararatanaram.org/
ប្រសិន​ចង់​ស្ដាប់​ចាប៉ី​រឿង​ផ្សេងៗ​ទៀត​អាច​ចូល​ទៅ​ទាញ​យក​បាន៕

តាមដាន

Get every new post delivered to your Inbox.